អ្នកចំបាប់ស៊ូម៉ូដែលល្បីបំផុតក្នុងប្រវត្តិកីឡាចំបាប់ស៊ូម៉ូជប៉ុន
Sumo គឺជាកីឡាប្រពៃណីជប៉ុន វាមិនដូចកីឡាចំបាប់ដទៃទៀតទេ អ្នកអាចមើលឃើញសាច់ដុំរឹងមាំ មាឌធំ ហើយភាគច្រើនអ្នកចំបាប់ Sumo ជាមនុស្សធាត់។ កីឡាចំបាប់ Sumo មិនបែងចែកទម្ងន់ និងទាមទារការស៊ូទ្រាំឡើយ ភាគច្រើនផ្អែកលើកម្លាំងរបស់អ្នកចំបាប់ ដូច្នេះជាទូទៅអ្នកចំបាប់ដែលមានទម្ងន់ធ្ងន់។
ហេតុនេះអ្នកចំបាប់ស៊ូម៉ូច្រើនតែធាត់ហើយគ្មានសាច់ដុំ។
ប៉ុន្តែប្រសិនបើអ្នកបានឃើញរូបរាងរបស់អ្នកចំបាប់ស៊ូម៉ូដែលមានឈ្មោះថា Chiyonofuji Mitsugu អ្នកប្រាកដជាមិនគិតដូចនេះឡើយ។
រូបភាព https://www.esquire.com/jp/lifestyle/sports/g186510/lifestyle-sports-chiyonofijo16-0801/
អ្នកចំបាប់រូបនេះមានកម្ពស់ ១៨៣ សង់ទីម៉ែត្រហើយទម្ងន់ត្រឹមតែ ១២៧ គីឡូក្រាមប៉ុណ្ណោះ។ ទម្ងន់ជាមធ្យមរបស់អ្នកចំបាប់ស៊ូម៉ូគឺ ១៦២,៦ គីឡូក្រាម ដូច្នេះអាចនិយាយបានថា អ្នកចំបាប់ Chiyonofuji មានទម្ងន់ស្រាល។
ប៉ុន្តែកុំប្រញាប់វាយតម្លៃដោយសារមាឌតូច អ្នកចំបាប់រូបនេះធ្លាប់ទទួលបានកម្រិត Yokozuna (កម្រិតអ្នកចំបាប់ស៊ូម៉ូខ្ពស់បំផុត) ជាមួយនឹងរាងកាយតូចរបស់ខ្លួន។
លើសពីនេះគាត់ថែមទាំងមានឈ្មោះហៅក្រៅថា “បិសាចសាច់ដុំ” ។ តោះចូរស្វែងយល់អំពីដំណើរហ្វឹកហាត់របស់អ្នកចំបាប់ដើម្បីទទួលបានរាងកាយរឹងមាំអស្ចារ្យបែបនេះ។
អ្នកចំបាប់ Chiyonofuji កើតនៅក្នុងគ្រួសារជាអ្នកនេសាទនៅហុកកាដូ។ តាំងពីតូចគាត់តែងជួយការងារផ្ទះដូច្នេះជើង និងខ្នងរបស់គាត់រឹងមាំណាស់។ មិនត្រឹមតែប៉ុណ្ណឹងគាត់ជាមនុស្សមានទេពកោសល្យខាងកីឡាផងដែរ។
ពេលនៅរៀនវិទ្យាល័យអ្នកចំបាប់ Chiyonofuji ធ្លាប់វះកាត់ពោះវៀនដុះខ្នែង។ វេជ្ជបណ្ឌិតធ្វើការវះកាត់មានការភ្ញាក់ផ្អើលពេលឃើញរូបរាងរបស់គាត់។ ដោយកត់សម្គាល់ពីភាពមិនធម្មតានៃសាច់ដុំរបស់ Chiyonofuji វេជ្ជបណ្ឌិតបានទាក់ទងអ្នកស្គាល់គ្នាដែលធ្វើការក្នុងវិស័យស៊ូម៉ូ។ បុគ្គលនេះបានបញ្ចុះបញ្ចូល Chiyonofuji អោយក្លាយជាអ្នកចំបាប់ស៊ូម៉ូ ប៉ុន្តែដោយសារតែឪពុកម្តាយរបស់គាត់មិនចូលចិត្តកីឡានេះទើបបដិសេធ។
ទោះជាយ៉ាងណា អ្នកបញ្ចុះបញ្ចូលមិនព្រមចុះចាញ់ ព្យាយាមហៅ Chiyonofuji អោយហោះទៅទីក្រុងតូក្យូ។ អ្វីដែលគួរអោយចាប់អារម្មណ៍ ព្រោះតែចង់ជិះយន្តហោះម្តងក្នុងជីវិតក៏គាត់យល់ព្រម ហើយចាប់តាំងពីពេលនោះមកគាត់ក៏ចូលរួមកីឡាចំបាប់ស៊ូម៉ូ។
កន្លងមកនេះអ្នកចំបាប់ឈ្នះពានរង្វាន់ចំនួន ៣១ ពាន ជ័យជម្នះសរុបចំនួន ១០៤៥ លើក ដោយទទួលបានពានរង្វាន់កិត្តិយសថ្នាក់ជាតិលើកដំបូងនៅក្នុងអាជីពស៊ូម៉ូរបស់ខ្លួន។
ទោះជាយ៉ាងណា មានរឿងមួយដែលធ្វើអោយអ្នកចំបាប់ Chiyonofuji ព្រួយបារម្ភ ព្រោះរាងកាយរបស់គាត់មិនងាយធាត់។ ព្រោះតែទម្ងន់ស្រាលសាច់ដុំជាអាវុធរបស់អ្នកចំបាប់រូបនេះ។ លើសពីនេះអ្នកចំបាប់ Chiyonofuji តែងគ្រេចសន្លាក់ ដូច្នេះត្រូវហ្វឹកហាត់សាច់ដុំបន្ថែមដើម្បីកាត់បន្ថយចំណុចខ្សោយ។
រូបភាព https://twitter.com/oh_sumou/status/340518757350924288/photo/1
នៅក្នុងរាងកាយរបស់មនុស្សគ្រប់គ្នាតែងមានបរិមាណជាតិខ្លាញ់។ បរិមាណស្តង់ដារសម្រាប់បុរសចាប់ពី ១០% ដល់ ១៩% ។ បរិមាណជាតិខ្លាញ់របស់អ្នកចំបាប់ Chiyonofuji មានចំនួន ១០,៣% ស្មើនឹងកីឡាករបាល់ទាត់មានរាងស្គមម្នាក់។ ទម្ងន់សរុបរបស់ Chiyonofuji ១២៧ គីឡូក្រាមរួមទាំងទម្ងន់ឆ្អឹង និងកោសិកា ប៉ុន្តែភាគច្រើនជាសាច់ដុំ។ ដូច្នេះហើយទើបគេនិយាយថារាងកាយរបស់អ្នកចំបាប់ Chiyonofuji ពិសេស។
បរិមាណសាច់ដុំរបស់អ្នកចំបាប់ Chiyonofuji ច្រើនមិនធម្មតា ដូច្នេះគាត់ត្រូវគេសង្ស័យថាប្រើថ្នាំដំឡើងសាច់ដុំប៉ុន្តែតាមពិតនោះជាលទ្ធផលនៃការហ្វឹកហាត់។
ដោយសារគាត់តែងតែគ្រេចសន្លាក់ស្មា ដូច្នេះអ្នកចំបាប់ Chiyonofuji ផ្តោតលើការហ្វឹកហាត់ផ្នែកខ្លួនខាងលើ។ គាត់ហ្វឹកហាត់រុញចំនួន ៥០០ ដង លើកទម្ងន់ ២០ គីឡូក្រាម និងពង្រឹងកម្លាំងរបស់ខ្លួន។
រូបភាព https://www.j-cast.com/2016/08/01274147.html?p=all
ជាអកុសលអ្នកចំបាប់ទទួលមរណភាពនៅអាយុ ៦១ ឆ្នាំ។ នេះជាអ្នកចំបាប់តែមួយគត់ក្នុងប្រវត្តិសាស្រ្តរបស់ស៊ូម៉ូមានរាងកាយចម្លែក និងទទួលបានការស្រលាញ់ចូលចិត្តច្រើន។
សង្ឃឹមថាថ្ងៃណាមួយនឹងមានកីឡាករដូចនេះបង្ហាញខ្លួនម្តងទៀត។
Kengo Abe