មី Ramen ទឹកកកឈូសដាក់លក់មានកំណត់នារដូវក្តៅនេះ
នៅប្រទេសជប៉ុនតំបន់នីមួយៗមានរសជាតិមី Ramen ពិសេសផ្ទាល់ដែលចម្អិនចេញពីគ្រឿងផ្សំផ្សេងៗគ្នាដូចជា Ramen tonkotsu ទឹកស៊ុបឆ្អឹងចំនី Ramen ទឹកស៊ីអុីវ Shoyu Ramen អំបិល Ramen ការី និង Ramen Miso -ល- ។ មានច្រើនរសជាតិសម្រាប់ជ្រើសរើស។
តើអ្នកគិតយ៉ាងណាចំពោះ Ramen ទឹកកកឈូស?
រូបភាព https://soranews24.com/
ថ្មីៗនេះភោជនីយដ្ឋានជប៉៉ុន Menya Musashi ធ្វើ Ramen ទឹកកកឈូសដែលគេហៅថា Hiyashari Kōri no Consomen (មីត្រជាក់ស្រួយ) ។ Ramen នេះបន្ថែមទឹកកកឈូសប៉េងប៉ោះ ឪឡឹក និងខ្ទឹមសគ្របពីលើមើលទៅដូច Bingsu ។
រូបភាព https://soranews24.com/
នៅក្នុងភោជនីយដ្ឋានកៅអីនីមួយៗត្រូវខណ្ឌដោយ acrylic ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ។
រូបភាព https://soranews24.com/
អតិថិជនម្នាក់ៗត្រូវមានដបលាងសម្អាតសំលាប់មេរោគ។
រូបភាព https://soranews24.com/
សរសៃរមីមានប្រវែងប្រហែល ២ សង់ទីម៉ែត្ររួមជាមួយបង្គា សាច់គោ ត្រសក់ និងប៉េងប៉ោះ។ បន្ទាប់មកទទួលទានដោយប្រើស្លាបព្រាលាយជាមួយទឹកកកឈូស ហើយរីករាយនឹងរសជាតិនៃគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា។
ពិតជាគ្មានអ្វីប្រៀបស្មើចាន Ramen ទឹកកកឈូសនារដូវក្តៅនេះឡើយ។ ក្រៅពីញ៉ាំបង្អែម ការ៉េម និងតែទឹកដោះគោ យើងអាចជំនួសដោយមី Ramen ដែលមានរសជាតិឆ្ងាញ់ប្លែកម្តង។
រូបភាព https://soranews24.com/
មនុស្សមួយចំនួនវាយតម្លៃមី Ramen មើលទៅដូចជាមិនទាក់ទាញភ្នែក ប៉ុន្តែវាមានរសជាតិឆ្ងាញ់ណាស់! ជាពិសេសរសជាតិម្ហូបនឹងប្រែប្រួលអាស្រ័យលើកម្រិតទឹកកករលាយ។
រូបភាព https://soranews24.com/
បច្ចុប្បន្ននេះជាម្ហូបមានកំណត់លក់នៅសាខា Roppongi Kosho ហាងលក់ Ramen Menya Musashi ។
មី Hiyashari Kōri no Consomen លក់ក្នុងតម្លៃ ១,២០០ (ប្រហែល ១១ ដុល្លា) រហូតដល់ថ្ងៃទី ៣១ ខែសីហា។ ប្រសិនបើអ្នកចង់ភ្លក់គួរតែទៅមុនពីព្រោះពួកគេបម្រើតែ ១០ ចានក្នុងមួយថ្ងៃប៉ុណ្ណោះ។
ព័ត៌មានភោជនីយដ្ឋាន
Roppongi Menya Musashi Kosho / 六 本 木 麺 屋 武 蔵 虎嘯
អាសយដ្ឋាន៖ Tokyo-to Minato-ku, Roppongi 4-12-6 អគារ Uchida 1F
បើកពីម៉ោង ១១ៈ០០ ព្រឹកដល់ម៉ោង ១០ៈ៣០ យប់ នៅចុងសប្តាហ៍បើកពីម៉ោង ១១ៈ០០ ព្រឹកដល់ម៉ោង ១០ៈ០០ ។
* បិទនៅម៉ោង ១០ៈ០០ យប់ថ្ងៃអាទិត្យទី ៣ នៃខែមករា / មីនា / ឧសភា / កក្កដា / កញ្ញា / វិច្ឆិកា។
AD