ប៉ុន្មានក្បាច់ទាក់ទាញអតិថិជននៅផ្សារទំនើបជប៉ុន
នៅតំបន់ទីប្រជុំជនជប៉ុនមានផ្សារទំនើបតូច ធំ មធ្យមគ្រប់ប្រភេទ។ ក្រៅពីផ្សារទំនើបមានហាងលក់ទំនិញដូច្នេះទីផ្សារប្រកួតប្រជែងក៏ច្រើនណាស់។
ក្រោមស្ថានភាពប្រកួតប្រជែងបែបនេះមិនត្រឹមតែផលិតផលត្រូវធានាគុណភាព សូម្បីតែទម្រង់អាជីវកម្មក៏ត្រូវទាក់ទាញអតិថិជនដោយប្រើយុទ្ធសាស្រ្តកំប្លែងទាក់ទាញចំណាប់អារម្មណ៍ផងដែរ។
ហេតុនេះនៅពេលអ្នកដើរទិញឥវ៉ាន់មិនត្រឹមតែមើលផលិតផលថែមទាំងយល់ថារបៀបផ្សព្វផ្សាយគួរអោយអស់សំណើចណាស់។
រូបភាព https://grapee.jp/859605
នៅលើផ្លាកសញ្ញាគេសរសេរថា៖
“សូមទោសអតិថិជនទាំងអស់ដោយស្មោះយើងលក់សាច់ច្រើនពេក។ សូមអ្នករាល់គ្នាខំញ៉ាំឱ្យបានច្រើនផង” ។
តាមត្រូវហាងគួរតែអញ្ចើញភ្ញៀវអោយចូលទិញបែរជាសរសេរថាសុំទោសទៅវិញ។
រូបភាព https://ailovei.com/?p=40473
និយាយតាមត្រង់ទៅវាមិនឆ្ងាញ់ទេ …
សូមអរគុណចំពោះភាពស្មោះត្រង់ប៉ុន្តែប្រសិនបើវាមិនឆ្ងាញ់ហេតុអ្វីបានជាលក់វាដូច្នេះ?
សូមមេត្តាជួយទិញផង កាលបរិច្ឆេទផុតកំណត់ផលិតផលត្រឹមថ្ងៃនេះប៉ុណ្ណោះ។
ត្រីស្បៃកាជប៉ុនប្រឡាក់អំបិល។
ខ្ញុំយល់ស្របម្ហូបនេះឆ្ងាញ់ណាស់ប៉ុន្តែរបៀបផ្សាព្វផ្សាយដូចជាតិចពេក។
សាច់ Tenchou??? ប្រហែលជាកំហុសក្នុងការសរសេរពាក្យកានជី បែរជាមានលក់សាច់ថៅកែ។
លក់ស្ពៃក្តោមបែរជាសរសេរថា “ត្រសក់” ។
ក្តាមចាប់នៅស្រះសាកសមធ្វើម្ហូបចៀន។ ជួយចិញ្ចឹមវាផង។
សរុបទៅតើក្តាមទុកញ៉ាំឬចិញ្ចឹម???
ដំឡូងទំហំធំ (aka ខ្ទឹមហុកកៃដូ) ដូច្នេះតើជាដំឡូងឬខ្ទឹម?
មនុស្សគ្រប់គ្នាដឹងថានេះជាត្រីគ្រាន់តែមិនដឹងថាត្រីអ្វី។
ផ្លាកសរសេរថា “គាំទ្របេក្ខជន” ប៉ុន្តែផលិតផលបែរជាភេសជ្ជៈមានជាតិអាល់កុល។
ប្រភេទសាឡាត់ម្យ៉ាង។
ប្រភេទសាច់ពិសេស។
រហូតមកដល់ពេលនេះមិនបាច់អានទៀតទេ។
ត្រីទាំងអស់ដែលលក់ក្នុងហាងធ្លាប់នៅរស់រហូតដល់ស្លាប់។
ផ្សារទំនើបជប៉ុនពិតជាគួរអោយចាប់អារម្មណ៍ណាស់។
Kengo Abe