រដ្ឋាភិបាលទីក្រុងតូក្យូចេញវិញ្ញាបនប័ត្រពីរប្រភេទសម្គាល់ភោជនីយដ្ឋាន និងរង្គសាលធានាសុវត្ថិភាព

រដ្ឋាភិបាលស្រុក Chiyoda ទីក្រុងតូក្យូចេញវិញ្ញាបនប័ត្របែងចែកភោជនីយដ្ឋាន និងរង្គសាលក្រោមវិធាន​ការ​បង្ការ​ជំងឺកូវីដ-១៩ ។

រូបភាព https://www3.nhk.or.jp/nhkworld/en/news/20200827_25/

ដើម្បីទទួលបានវិញ្ញាបនប័ត្រប្រភេទទីមួយភោជនីយដ្ឋាន និងរង្គសាលត្រូវធានារាល់ការត្រួតពិនិត្យរបស់រដ្ឋាភិបាល។ ប្រភេទទីពីរតម្រូវអោយមានវិធានការការពារឆ្លង និងក្រុមត្រួតពិនិត្យ។

កាលពីថ្ងៃព្រហស្បតិ៍មន្រ្តីបានចុះត្រួតពិនិត្យភោជនីយដ្ឋានអុីតាលីដែលដាក់ពាក្យសុំវិញ្ញាបនប័ត្រប្រភេទទីមួយ។ ពួកគេបានសួរអំពីវិធានការអនាម័យ និងកំចាត់មេរោគយោងតាមតារាងជាង ៤០ មុខទំនិញ។ ហើយថែមទាំងពិនិត្យមើលភោជនីយដ្ឋានអាចធានាប្រព័ន្ធខ្យល់ចេញចូលល្អដែរទេ។

មន្រ្តីក៏បានណែនាំបុគ្គលិកគួរតែឈរនៅម្ខាងពេលភ្ញៀវបញ្ជាកក់ម្ហូប។

អ្នកគ្រប់គ្រងភោជនីយដ្ឋានអ្នកស្រី Nakagawa Yumi និយាយថានាងមិនច្បាស់ទេថាវិធានការបង្ការជំងឺរបស់ភោជនីយ​ដ្ឋានគ្រប់គ្រាន់ឬអត់ ដូច្នេះអ្នកស្រីមានអារម្មណ៍ថាសុវត្ថិភាពជាងមុនបន្ទាប់ពីទទួលបានការត្រួតពិនិត្យ និងពិគ្រោះយោបល់។ គាត់ក៏បាននិយាយបន្ថែមទៀតថានាងចង់អោយភ្ញៀវមានអារម្មណ៍ទុកចិត្តក្នុងការបរិភោគនៅភោជនីយដ្ឋានរបស់នាងពេលពួកគេមើលឃើញត្រាបញ្ជាក់។

មន្រ្តីសុខាភិបាល Ichikawa Kensuke បាននិយាយថាលោកសង្ឃឹមថាប្រព័ន្ធថ្មីក្នុងស្រុកអាចជួយភោជនីយដ្ឋាន និង​រង្គសាល​បន្ត​ចាត់​វិធាន​ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: