រឿង “My Neighbor Totoro និង Grave of the Fireflies” ចេញផ្សាយក្នុងពេលដំណាលគ្នា

នៅក្នុងឆ្នាំ ១៩៨៨ Ghibli បានចេញផ្សាយរឿង Anime ពីរគឺ “My Neighbor Totoro និង Grave of the Fireflies” ក្នុងពេលដំណាល គ្នា។ លោក Hayao Miyazaki ទទួលតួនាទីផលិតរឿង My Neighbor Totoro និយាយអំពីដំណើរផ្សងព្រេងរបស់បងប្អូនស្រីពីរនាក់ជាមួយមិត្តអាថ៌កំបាំងម្នាក់។ ទន្ទឹមនឹងនេះខ្សែភាពយន្តរបស់ Isao Takahata រឿង Grave of the Fireflies និយាយអំពីសោកនាដកម្មសង្គ្រាម និងបងប្អូនពីរនាក់។

រូបភាព https://www.amazon.com/Fireflies-Neighbor-Totoro-Japanese-Chirashi/dp/B07SWQVTZL

ដំបូងពេលក្រឡេកមើលខ្សែភាពយន្តទាំងពីរដូចជាគ្មានអ្វីទាក់ទងគ្នាទេ។ ស្ថានភាពរបស់បងប្អូនទាំង ២ នាក់នៅក្នុងរឿង Grave of the Fireflies គួរអោយអាណិតជាង។ ទោះយ៉ាងណានាពេលថ្មីៗនេះអ្នកប្រើបណ្តាញ Twitter ឈ្មោះ Kaba-san បានចង្អុលបង្ហាញនូវចំណុចលម្អិតមួយចំនួនដែលបញ្ជាក់ច្បាស់ថារឿង Anime ទាំងពីរដើរទន្ទឹមគ្នា។

ទោះបីជារកឃើញចំណុចលម្អិតដូចគ្នាមួយចំនួនក៏ភាពស្រដៀងគ្នាទាំងអស់គ្រាន់តែបង្ហាញពីភាពផ្ទុយគ្នាប៉ុណ្ណោះ។ ជាដំបូងនិយាយអំពីបរិបទរឿង “My Neighbor Totoro”​ កើតឡើងកំឡុងពេលសន្តិភាព ចំណែករឿង “Grave of the Fireflies” កើតឡើងនៅចុងសង្គ្រាមលោកលើកទី ២ មានន័យថាពេលសង្គ្រាមកើតឡើងមិនអំណោយផលសម្រាប់ជនជាតិជប៉ុន។ បន្ទាប់មកជាអារម្មណ៍របស់អ្នកមើលអាស្រ័យលើចំណូលចិត្តរបស់មនុស្សម្នាក់ៗ អ្នកខ្លះអាចនឹងមើលឡើងវិញរឿង “My Neighbor Totoro”​ ប៉ុន្តែមិនប្រាកដថានឹងមើលរឿង “Grave of the Fireflies” ម្តងទៀតនោះទេ។

រូបភាព https://kotaku.com/search?blogId=9&q=japan&timestamp=1597736842859

ប្រហែលជាការចេញផ្សាយខ្សែភាពយន្តទាំងពីរក្នុងពេលដំណាលគ្នាក៏ជាចេតនារបស់ Ghibli ផងដែរ ដូចជាចង់អោយអ្នកឆ្លងកាត់ភាពល្វីងជូរចត់ និងសប្បាយរីករាយក្នុងពេលតែមួយ។ ប៉ុន្តែចំណុចនេះមិនបានកាត់បន្ថយភាពឈឺចាប់ឡើយកាន់តែដិតជាប់លើអារម្មណ៍របស់អ្នកមើល។

តើអ្នកធ្លាប់ចំណាយពេលមើលខ្សែភាពយន្តទាំងពីរនេះក្នុងថ្ងៃតែមួយដែរទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: