ជប៉ុនតំឡើងផ្ទាំងរូបភាពបំភាន់ភ្នែករំលឹកអ្នកទាំងអស់គ្នារក្សាគម្លាតសង្គមគ្រប់ពេល
នៅទីក្រុងតូក្យូភោជនីយដ្ឋានភាគច្រើនហាមជក់បារី កន្លែងមួយចំនួនអនុញ្ញាតអោយជក់បារីប៉ុន្តែមិនច្រើននោះទេ។
រូបភាព https://style.nikkei.com/article/DGXMZO40961380W9A200C1000000?channel=DF220420167262&page=2
សូម្បីតែពេលនៅផ្ទះក៏ត្រូវឈរនៅយ៉រខាងមុខជក់បារីដែរ មិនត្រឹមតែប៉ុណ្ណឹងតម្លៃបារីនៅជប៉ុនឡើងថ្លៃមិនទៀងទេ។ ចាប់ពីខែតុលាឆ្នាំ ២០២០ មួយកញ្ចប់បារីតម្លៃ ៥៤០ យ៉េន (ប្រហែល ៥ ដុល្លារ) តម្លៃខ្ពស់ក៏ព្រោះតែពន្ធដោយសារទំនិញនេះមិនល្អចំពោះសុខភាព។
បច្ចុប្បន្នអ្នកជក់បារីត្រូវប្រជ្រៀតគ្នាក្នុងកន្លែងតូចចង្អៀតដើម្បីជក់បារីមិនងាយដូចសម័យមុនឡើយ។
ក្រោមស្ថានភាពជំងឺកូវីដ-១៩ បរិយាកាសតូចចង្អៀតអាចប្រឈមនឹងហានិភ័យឆ្លងមេរោគ។ ហើយភាគច្រើនអ្នកទាំងអស់គ្នាចង់ឈរក្បែរចានគោះបារីដូច្នេះមិនអាចរក្សាគម្លាតក្នុងសង្គមបានទេ។
នៅ Shinagawa មានឧបករណ៍ថ្មីមួយត្រូវបានតំឡើងក្នុងកន្លែងជក់បារី។ ពួកគេតំឡើងផ្ទាំងរូបភាពធ្វើអោយមមើមមាយគោលបំណងជួយអ្នករាល់គ្នារក្សាគម្លាត។
រូបភាព https://www.fnn.jp/articles/CX/74707
តាមរយៈរូបភាពយើងអាចមើលឃើញប្រហោងលើផ្លូវឬថ្លុកទឹកឆ្លុះបញ្ចាំងស្រមោលផ្ទៃមេឃ។ នោះគ្រាន់តែជារូបថតធ្វើអោយមនុស្សមមើមមាយប៉ុណ្ណោះ។ ផ្ទាំងគំនូរមានច្រើនប្រភេទដូចជាវាលស្មៅ ផ្ទៃមេឃ បឹង -ល- ។ ទោះបីវាមើលទៅមិនពិតតែមនុស្សមានទំនោរនឹងជៀសកន្លែងទាំងនេះ។ ជាការពិតគំនូរមិនអាចបញ្ឆោតនរណាម្នាក់ទេ ប៉ុន្តែយ៉ាងហោចណាស់វាអាចរំលឹកយើងអោយរក្សាគម្លាតក្នុងសង្គម។
ចំពោះបញ្ហាពន្ធបារីក្នុងមួយឆ្នាំចំនួនពន្ធជាង ២ ពាន់លានយ៉េន (២,០០០,០០០,០០០,០០០) ។ ចំណូលពន្ធសរុបប្រមាណ ៦០ ពាន់លានយ៉េន ប្រហែល ១៧% មនុស្សពេញវ័យជក់បារី។
ទោះបីអ្នកមិនចូលចិត្តអ្នកជក់បារីដោយសារក្លិនប៉ះពាល់ដល់សង្គម និងសុខភាពមនុស្សជុំវិញ -ល- ។ ប៉ុន្តែពេលគិតលើពន្ធដែលពួកគេបង់លើមុខទំនិញនេះផ្តល់ជំនួយច្រើនចំពោះសេដ្ឋកិច្ចជាតិប្រហែលជាគួរតែបើកចិត្តខ្លះ។
Kengo Abe