លោកនាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេចូលនិវត្តន៍ភ្លាមៗដោយសារបញ្ហាសុខភាព
តាមប្រភពព័ត៌មានថ្មីៗនេះលោកនាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេបានអោយដឹងថាលោកនឹងលាលែងពីតំណែងដោយសារបញ្ហាសុខភាព។
លោកនាយករដ្ឋមន្រ្តីអាបេគ្រោងនឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រដើម្បីពន្យល់ពីការសម្រេចចិត្តនេះ។ ប្រជាជនជប៉ុនជាច្រើនមានការភ្ញាក់ផ្អើល និងខកចិត្តចំពោះរឿងនេះណាស់។
ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះលោកអាបេបានទៅមន្ទីរពេទ្យចំនួនពីរដងបណ្តាលអោយមានពាក្យចចាមអារាមថាលោកមានបញ្ហាសុខភាព។
នេះជាលើកទី ២ ហើយដែលលោកអាបេបានលាឈប់ដោយសារបញ្ហាសុខភាព។ គាត់ធ្លាប់លាលែងពីតំណែងក្នុងឆ្នាំ ២០០៧ ក្រោយរយៈពេលមួយឆ្នាំឡើងកាន់តំណែងដោយសារជំងឺរលាកពោះវៀនធំ។
រូបភាព https://www3.nhk.or.jp/nhkworld/vi/news/
លោកបានវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ ២០១២ បន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
បច្ចុប្បន្នក្នុងអាណត្តិ ៧ ឆ្នាំលោកជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេនៅប្រទេសជប៉ុន។
យោងទៅតាមទ្រឹស្តីលោកអាបេអាចនឹងកាន់អំណាចមួយឆ្នាំទៀត។ ក្នុងនាមជាប្រធានគណបក្សប្រជាធិបតេយ្យសេរីជាគណបក្សធំជាងគេ អាណត្តិរបស់លោកនឹងបញ្ចប់នៅខែកញ្ញាឆ្នាំក្រោយ។
Japo Cambodia