មិនគួរអោយជឿ … បុរសម្នាក់មានគ្រួសារដល់ទៅប្រាំក្នុងពេល​តែ​មួយ

បុរសម្នាក់ឈ្មោះ Hasegawa ជាមនុស្សដែលស្រលាញ់ក្មេងៗ គាត់មានកូនពីរនាក់ជារៀងរាល់ថ្ងៃរង់ចាំគាត់ត្រឡប់មកពីធ្វើការវិញ។

រូបភាព https://nikkan-spa.jp/1689884?cx_clicks_art_mdl=1_img

នៅឆ្នាំនេះគាត់មានអាយុ ៤០ ឆ្នាំជាមេគ្រួសារម្នាក់។ គាត់ និងភរិយាកម្រឈ្លោះប្រកែកគ្នាហើយកូនៗក៏ចេះស្តាប់បង្គាប់​ណាស់​ដែរ។ គាត់ជាឪពុកល្អម្នាក់ធ្វើការផងមើលថែគ្រួសារផង។

ប៉ុន្តែ…ចំនួនគ្រួសារដែលគាត់មានសរុបមិនមែនតែមួយទេតែប្រាំគ្រួសារ។

នៅក្នុងគ្រួសារនីមួយៗគាត់មានប្រពន្ធ និងកូនៗ។

ប្រទេសជប៉ុនជាប្រទេសប្រកាន់ច្បាប់ប្តីមួយប្រពន្ធមួយ ដូច្នេះប្រសិនបើមានគ្រួសារច្រើនជាងនេះមានន័យថាខុស​ច្បាប់។ ពិតណាស់មនុស្សខ្លះនៅតែលួចមានគ្រួសារមូលហេតុដោយសារតែពួកគេមិនចុះសម្រុងនឹងប្តីឬប្រពន្ធរបស់ខ្លួន ប៉ុន្តែមានរហូតដល់ទៅប្រាំគ្រួសារពិតជាចម្លែកណាស់។

លោក Hasegawa ប្រហែលជាមានប្រាក់ច្រើនទើបអាចផ្គត់ផ្គង់គ្រួសារទាំង ៥ របស់គាត់។ ផ្ទុយទៅវិញគាត់ទទួលប្រាក់​ពី​គ្រួសារទាំង ៤ ផ្សេងទៀត ហើយគ្រួសារទាំង ៥ នោះសុទ្ធតែដឹងរឿងនេះគ្មានអ្វីលាក់លៀមទេ។

ដូច្នេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាការងារក្រៅម៉ោងរបស់លោក Hasegawa គេហៅថា “ក្លែងខ្លួនជាឪពុក” ។ ភ្ញៀវរបស់គាត់ភាគច្រើនជាម្តាយដែលនៅម្នាក់ឯងចិញ្ចឹមកូន។

នៅទូទាំងប្រទេសជប៉ុនមានប្រហែល ១,២៣០,០០០ គ្រួសារក្នុងនោះមានអ្នកម្តាយចិញ្ចឹមកូនម្នាក់ឯង។ ការ​ងារ​របស់លោក Hasegawa ដើរតួជាឪពុកពេលប្រជុំអាណាព្យាបាលឬចូលរួមពិធីបុណ្យសាលារបស់កុមារ។ បញ្ហាក្មេង​ត្រូវគេធ្វើបាបនៅសាលារៀនកើតឡើងច្រើន (ឧទាហរណ៍ក្មេងគ្មានឪពុកម្តាយ ឪពុកម្តាយលែងលះ ឪពុកម្តាយ​ជាប់ពន្ធនាគារ -ល- )។

ទោះជាយ៉ាងណាកុមារមិនងាយទទួលយកបុរសប្លែកម្នាក់មកអះអាងថាជាឪពុករបស់ខ្លួននោះឡើយ។ ហេតុដូច្នេះហើយលោក Hasegawa ត្រូវទៅដល់ផ្ទះធ្វើជាមិត្ដជាមួយក្មេងៗហើយលេងជាមួយពួកគេនៅឧទ្យាន។ រាល់ពេលទៅ​លេង​គាត់​ទទួល​បានពី ១ ទៅ ២ ម៉ឺនយ៉េន។ 

បច្ចុប្បន្នលោក Hasegawa កំពុងមាន ៥ គ្រួសារ។

នេះជាគេហទំព័រចុះឈ្មោះសេវាកម្មរបស់លោក Hasegawa ។ ក្រៅពីសេវាកម្មក្លែងបន្លំជាឪពុកនៅមានសេវាកម្មក្លែង​បន្លំផ្សេង​ទៀត​ដែរ។

គាត់ធ្វើការនេះរយៈពេល ៥ ឆ្នាំមកហើយប៉ុន្តែតែងតែមានអារម្មណ៍ថាមានកំហុសព្រោះកុហកក្មេងៗ។ ដោយ​សារ​តែ​ស្នាម​ញញឹម​របស់​អ្នក​ម្តាយ និងកូនពេលប្រឡែងលេងជាមួយពួកគេគាត់ទទួលបានកម្លាំងចិត្តច្រើន។

ទោះជាយ៉ាងណានេះមិនមែនទំនាក់ទំនងឪពុកកូនពិតប្រាកដឡើយហើយនៅទីបំផុតនឹងត្រូវបញ្ចប់។ សេវាកម្មត្រូវការប្រាក់ផ្អែកលើតម្រូវការរបស់ភាគីម្ខាង និងម្ខាងទៀតផ្គត់ផ្គង់តម្រូវការក្នុងលក្ខខណ្ឌដែលត្រូវបានអនុញ្ញាត។ ដូច្នេះ​នៅពេលក្មេងរឹងមាំគ្រប់គ្រាន់ឪពុកបណ្តោះអាសន្ននឹងចាកចេញទៅ។ ក្នុងករណីនេះម្តាយតែង​និយាយកុហកថាឪពុកទៅធ្វើការនៅក្រៅប្រទេសឬ​និយាយថាឪពុកម្តាយលែងលះគ្នា។

ព្រោះតែលោក Hasegawa មិនអាចនិយាយរឿងផ្ទាល់ខ្លួន ដូច្នេះអ្នកម្តាយខ្លះមិនដឹងថាគាត់ជាបុរសដែលមានគ្រួសារហើយនោះទេ អ្នកម្តាយមួយចំនួនថែមទាំងសារភាពថាស្រលាញ់គាត់ផងដែរ។ ក្រៅពីនេះទោះបីជាទើបតែធ្វើពុតក៏អារម្មណ៍ប្រាកដជាកើតមានពេលឃើញក្មេងៗធំដឹងក្តីនោះជាពេលវេលាដែលឈឺចាប់បំផុត។

នៅពេលស្ត្រីអះអាងអំពីតួនាទី និងឋានៈរបស់ពួកគេក្នុងសង្គមចំនួនម្តាយចិញ្ចឹមកូនខ្លួនឯងនៅជប៉ុនក៏កើនឡើងផងដែរ។

ពិតជាពិបាកក្នុងការវិនិច្ឆ័យថាតើសេវាកម្មបែបនេះល្អឬអាក្រក់ ប៉ុន្តែវាត្រូវគេព្យាករណ៍ថាតម្រូវការនឹងបន្តកើនឡើង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: