ស្រ្តីក្លាហានទាំងបីបង្កើតក្រុមកំចាត់ស្វាបំផ្លាញដំណាំប្រជាជនក្នុងស្រុក
នៅតំបន់ Chubu ខេត្ត Fukui ប្រទេសជប៉ុនមានព្រំប្រទល់ជាប់ខេត្ត Ishikawa, Gifu, Shiga និង Kyoto ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រខេត្ត Fukui ដែលជាស្រុកកំណើតនៃត្រកូល Samurai Matsudaira ដ៏អស្ចារ្យ ប៉ុន្តែសព្វថ្ងៃកេរ្តិ៍ឈ្មោះខេត្តល្បីល្បាញដោយសារផូស៊ីលដាយណូស័រ ជំនាញធ្វើក្រដាស អាហារសមុទ្រ Soba និងអង្ករ Koshihikari ។
ពេលថ្មីៗនេះខេត្ត Fukui ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែស្រ្តីបីនាក់កំចាត់ស្វា។
ស្រ្តីទាំងបីរូបនេះត្រូវបានចុះផ្សាយលើកាសែតក្នុងស្រុក Fukui Shimbun បន្ទាប់ពីព័ត៌មានប្រយុទ្ធជាមួយហ្វូងស្វាដើម្បីការពារដំណាំ។
https://twitter.com/Zdz47X57Djfha0s/status/1296933138640166913?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1296933138640166913%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F116204.html
វីរស្រ្តីទាំងបីរួមមានលោកស្រី Masako Ishimura (អាយុ ៧៤ ឆ្នាំ) លោកស្រី Tatsuko Kinoshita (អាយុ ៦៨ ឆ្នាំ) និងលោកស្រី Miyuki Ii (អាយុ ៦៧ ឆ្នាំ) រស់នៅទីក្រុង Hikariishi ។ ស្រ្តីទាំងបីនាក់សម្រេចបង្កើតក្រុម “ប្រយុទ្ធនឹងស្វា” កាលពីខែឧសភាបន្ទាប់ពីបានចូលរួមក្នុងថ្នាក់បណ្តុះបណ្តាលដែលរៀបចំឡើងដោយសហករណ៍កាលពីខែមីនាណែនាំអ្នកស្រុកពីវិធីបណ្តេញស្វា។
សត្វស្វាទាំងនោះច្រើនតែបង្ហាញខ្លួននៅតំបន់ក្បែរមាត់ទន្លេ Asuwa បណ្តាលអោយខូចខាតដំណាំដូចជាខ្ទឹម ត្រប់ សណ្តែកសៀង និងដំឡូងបារាំងតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ការប្រើរូបចំបើងដើម្បីបណ្តេញស្វាហាក់ដូចជាគ្មានប្រសិទ្ធិភាពឡើយ ដូច្នេះស្ត្រីទាំង ៣ នាក់នេះសម្រេចដើរកំចាត់ស្វាដោយប្រើកាំភ្លើងខ្យល់។
モンキーバスターズ#クイズ脳ベルSHOW pic.twitter.com/oKFAmu8JCA
— あや (@rdluoGY4aD0EVak) August 18, 2020
ប្រសិនបើប្រជាជនក្នុងតំបន់មើលឃើញស្វានឹងបញ្ជូនដំណឹងបន្ទាន់ដល់ក្រុមអ្នកកំចាត់ស្វា បន្ទាប់មកពួកគេនឹងបង្ហាញខ្លួនភ្លាមៗដោយបំពាក់អាវុធក្នុងដៃ។
ទោះបីពួកគាត់កាន់កាំភ្លើងប៉ុន្តែច្បាប់ក្នុងក្រុមគ្រាន់តែបំភ័យស្វាមិនធ្វើអោយវារបួសទេ។ ដោយមានការសហការពីអ្នកស្រុក និងអាវុធធ្វើដោយដៃផ្សេងទៀតដូចជាផាវឬស្នប់ (ដើម្បីបង្កើតជាសម្លេងលាន់ខ្លាំង) ពួកគាត់បំភ័យស្វារហូតដល់ពួកវាមិនហ៊ានវិលមកវិញ។
ដូចដែលយើងបានមើលឃើញ “វីរស្រ្តីទាំងបី” ពាក់អាវអៀម ប៉ុន្តែនោះមិនមែនជាឯកសណ្ឋានទេ។ នេះគ្រាន់តែជាសម្លៀកបំពាក់ប្រចាំថ្ងៃស្លៀកពេលធ្វើកិច្ចការផ្ទះឬថែសួនប៉ុណ្ណោះ ប៉ុន្តែពេលទទួលបានដំណឹងមានស្វាពួកគាត់នឹងរត់ទៅប្រយុទ្ធភ្លាមៗ។
សហករណ៍មូលដ្ឋាននិយាយថាសត្វស្វាប្រមូលផ្តុំជាក្រុមប្រហែល ២០ ក្បាល ប៉ុន្តែក្រោយមកពួកវាខ្ចាត់ខ្ចាយទៅជា ៤ ឬ ៥ ក្រុមធ្វើអោយការបណ្តេញកាន់តែពិបាក។ ទោះយ៉ាងណាការខិតខំរបស់ប្រជាជនក្នុងតំបន់ដែលមានប្រសិទ្ធិភាពជាងគេគឺវិធីរបស់ “វីរស្រ្តីទាំងបី” ព្រោះសត្វស្វាពិតជាបាត់មួយរយៈពេលមែន។ ប៉ុន្តែសត្វស្វាទាំងនោះចាប់ផ្តើមបង្ហាញខ្លួនម្តងទៀតនៅពាក់កណ្តាលខែកក្កដា ដូច្នេះក្រុមកំចាត់ស្វានឹងបន្តធ្វើបេសកម្ម។
លោកស្រី Ishimura និយាយថា៖ “មានមនុស្សចាស់ជរាជាច្រើនរស់នៅក្នុងតំបន់ Miyama ការងារស្រែចំការមិនត្រឹមតែដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំខាន់ចំពោះសុខភាពផ្លូវចិត្តរបស់យើងផងដែរ។ ដូច្នេះយើងត្រូវសហការគ្នា” ។
ជីវិតប្រជាជនជប៉ុននៅតាមតំបន់ជនបទពិតជាលំបាកខ្លាំងណាស់ មិនត្រឹមតែស្វាប៉ុណ្ណោះទេពួកគេក៏ត្រូវប្រឈមនឹងខ្លាឃ្មុំផងដែរ។ ខ្លាឃ្មុំមានគ្រោះថ្នាក់ជាងព្រោះវាអាចសម្លាប់មនុស្សបាន។
រូបភាព https://toyokeizai.net/articles/-/193844
សង្ឃឹមថាវីរស្រ្តីក្លាហានទាំងបីរូបអាចកំចាត់ស្វា និងទទួលបានជោគជ័យក្នុងការការពារដំណាំរបស់ប្រជាជនក្នុងស្រុក។
Sacchan