ការរចនាឡូហ្គោសម្រាប់កម្មវិធីពិព័រណ៍ពិភពលោកនៅអូសាកាមើលទៅដូច …ប៉ារ៉ាស៊ីតណាស់!
តើអ្នកជឿទេថាការរចនានេះត្រូវបានបំផុសគំនិតដោយផ្កាសាគូរ៉ា?
World Expo ២០៥០ នឹងប្រារព្ធធ្វើឡើងនៅអូសាកាប្រទេសជប៉ុន។ នេះជាព្រឹត្តិការណ៍ទ្រង់ទ្រាយធំដូច្នេះប្រទេសម្ចាស់ផ្ទះត្រូវរៀបចំមុនទោះជានៅយូរក៏ដោយ។
ប្រទេសជប៉ុនបានប្រកាសឡូហ្គោជាផ្លូវការសម្រាប់ព្រឹត្តិការណ៍នេះ ដោយសង្ឃឹមថាការលាយបញ្ចូលគ្នារវាងការចនា និងស្ទីលអាចបង្ហាញពីចំណុចលេចធ្លោនៃក្រាហ្វិចរបស់ជប៉ុន។ ប៉ុន្តែឡូហ្គោបែរជាទទួលបានមតិរិះគន់ថាមើលទៅគួរអោយខ្លាចទៅវិញ។
https://twitter.com/meti_NIPPON/status/1298152038761562112?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1298152038761562112%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fcuoi-rot-rang%2F116090.html
រូបភាពឡូហ្គោរួមបញ្ចូលរវាងរង្វង់ដែលមិនស្មើគ្នា និងចម្លែកងាយធ្វើអោយមនុស្សជាច្រើនស្រមៃមើលដូចកែវភ្នែកសរុបទៅគួរអោយខ្លាចណាស់។
ការរចនារូបនេះមិនមែនមកពីខ្វះថវិកាឬធ្វើអោយតែរួចពីដៃនោះឡើយ។ ដោយដឹងថាអ្នករៀបចំបានជ្រើសរើសក្នុងចំណោមឡូហ្គោចំនួន ៥៩៨៤ នាក់ដែលចូលរួមរចនាតាំងពីខែវិច្ឆិកា និងធ្នូឆ្នាំមុន។
សូមក្រឡេកមើលការរចនាឡូហ្គោរបស់បេក្ខជនផ្សេងទៀតខាងក្រោម៖
អ្នកប្រើបណ្តាញសង្គមបានចែករំលែករូបភាពចំអកលើអុីនធឺណេត។
かわいい pic.twitter.com/nveyKWjyL1
— おぷーナ (@op_na_ura) August 25, 2020
World Expo ២០៥០ សូមស្វាគមន៍ជាមួយនឹងឡូហ្គោគួរអោយរន្ធត់។
— 管狐 (@kuda_tmg) August 25, 2020
សត្វចម្លែកហៀបនឹងចាប់កំណើត។
មិនដឹងថាគួរអោយស្រលាញ់ត្រង់ណាសោះ?
វិចិត្រករគូរឡូហ្គោនេះឈ្មោះ Tamotsu Shimada ក៏មានការងឿងឆ្ងល់ដែលនៅពេលដឹងថាស្នាដៃរបស់គាត់ត្រូវបានគេជ្រើសរើស៖ “ខ្ញុំពិតជាភ្ញាក់ផ្អើល ខ្ញុំមិនដែលគិតថាវានឹងក្លាយជារូបភាពតំណាងក្នុងការតាំងពិព័រណ៍នោះទេ។ ពិតជារីករាយខ្លាំងណាស់” ។
គំនិតរបស់វិចិត្រករ Shimada ដើម្បីបង្ហាញអំពី “ពន្លឺនៃជីវិត” គាត់ចង់រចនាខ្សែសង្វាក់កោសិកាភ្ជាប់ជាមួយគ្នា។ ហេតុតែរង្វង់មានទ្រុងទ្រាយខុសគ្នាដោយសារតែវិចិត្រករចង់អោយចំណុចកណ្តាលបង្កើតជារូបរាងទឹកដីអូសាកា និងតំបន់កានសាយនៃប្រទេសជប៉ុន។ វិចិត្រករនិយាយថាគំនិតនេះបំផុសគំនិតចេញមកពីឡូហ្គោ Osaka Expo ឆ្នាំ ១៩៧០ ដែលមានរូបផ្កាសាគូរ៉ា ៥ ត្របក។
いやむり可愛すぎる絶対ぬいぐるみ出してほしい pic.twitter.com/d4bIpZ2Re9
— 大介▼ #殺彼CD4弾9/30発売▼単行本5巻発売中 (@sleeper_is_mine) August 25, 2020
ទោះជាយ៉ាងណាក៏ត្រូវតែទទួលយកដែរ។
https://twitter.com/ueshita723/status/1298175990061924354?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1298175990061924354%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fcuoi-rot-rang%2F116090.html
ពិតជាការច្នៃប្រឌិតដ៏អស្ចារ្យណាស់!!!
មូលហេតុនៃការជ្រើសរើសយករូបភាពនេះអ្នករៀបចំនិយាយថា “រូបឡូហ្គោមានការរចនាមិនស្មើគ្នាបង្ហាញពីភាពកំប្លុកកំប្លែងរបស់ប្រជាជននៅអូសាកា។ ចំពោះអត្តន័យឡូហ្គោខ្ញុំសង្ឃឹមថានឹងបង្កើតផ្លូវឆ្ពោះទៅរកពិភពលោកថ្មី” ។
តើអ្នកយល់យ៉ាងណាចំពោះឡូហ្គោនេះ?
Sacchan