បុរសកម្មករម្នាក់ធ្លាក់ចូលអន្លង់ក្រោមដី​ជា​មួយនឹង​ឡាន​​ចូក​ដី

បុរសកម្មករម្នាក់នៅយូកូហាម៉ាធ្លាក់ចូលក្នុងអន្លង់ក្រោមដីដ៏ធំមួយជាមួយនឹងឡានចូកដីនៅមិនទាន់រកឃើញ។

នៅវេលាម៉ោង ៣ រសៀលថ្ងៃទី ២៥ (ម៉ោងនៅក្នុងប្រទេស) កម្មករសំណង់ម្នាក់បានធ្លាក់ចូលក្នុងអន្លង់ក្រោមដីក្នុង​តំបន់​ស្តុកប្រេងឥន្ធនៈយោធាអាមេរិកនៅកាណាហ្សាវ៉ាទីក្រុងយូកូហាម៉ា។

អន្លង់នេះមានអង្កត់ផ្ចិតប្រហែល ៤៥ ម៉ែត្រ និងជម្រៅត្រូវគេប៉ាន់ប្រមាណ ៣០ ម៉ែត្រ។

រូបភាព https://news.tv-asahi.co.jp/news_society/articles/000191663.html

ផ្នែកខាងឆ្វេងជារូបភាពមុនពេលគ្រោះថ្នាក់ចំណែកផ្នែកខាងស្តាំជារូបភាពក្រោយពេលគ្រោះថ្នាក់។

មុនពេលឧបត្តហេតុ​កើតឡើងអន្លង់ទាំងមូលព័ទ្ធជុំវិញទៅដោយដើមឈើដែលមិនដឹងថាមានអន្លង់ខាងក្រោមទេ។ បន្ទាប់ពីទទួលគ្រោះថ្នាក់អន្លង់ពាក់កណ្តាលបាក់ស្រុត ហើយបុរសរូបនោះធ្លាក់ចូលអន្លង់ដ៏ធំជាមួយនឹងឡានចូកដី។ ដីបន្តបាក់ស្រុតដូច្នេះត្រូវបូបទឹកចេញបន្ទាន់ដើម្បីគ្រោះបុរសនោះ។

រូបភាព https://news.tv-asahi.co.jp/news_society/articles/000191663.html

យោងតាមព័ត៌មានដែលទទួលបាននៅថ្ងៃនេះទី ២៧ បុរសនោះ និងឡានចូកដីមិនទាន់រកឃើញនៅឡើយទេ។
នៅខាងក្រោមស្រះទឹកលាយជាមួយភក់ និងប្រេងមានជម្រៅប្រហែល ៩ ម៉ែត្រ។ បន្ទាប់ពីគ្រោះថ្នាក់គេប្រើម៉ាសុីន​បូប​ពីរបូបទឹកចេញពីស្រះក្នុងរយៈពេល ២៤ ម៉ោងតាំងពីម៉ោង ៩ យប់ថ្ងៃទី ២៦ ។

នៅវេលាម៉ោង ១០ៈ០០ ព្រឹកថ្ងៃទី ២៧ កម្ពស់ទឹកស្រកចុះប្រហែល ១ ម៉ែត្រតែមិនទាន់រកឃើញតម្រុយនៅឡើយទេ។ មន្ត្រីគ្រោងនឹងបង្កើនបរិមាណបូម។ យោងតាមទីភ្នាក់ងារសារព័ត៌មានជប៉ុនបានអោយដឹងថាការបង្ហូរទឹកនេះត្រូវគេរំពឹងថានឹងបញ្ចប់នៅព្រឹកថ្ងៃទី ២៨ នេះ។

Khmer Japo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: