នៅជប៉ុនម៉ាស៊ីនលក់ស្វ័យប្រវត្តិមានលក់គ្រប់យ៉ាងរួមទាំងសត្វល្អិត

ប្រទេសជប៉ុនសម្បូរម៉ាសុីលក់ដោយស្វ័យប្រវត្តិ។ ក្នុងចំណោមម៉ាស៊ីនទាំងនោះភាគច្រើនលក់កាហ្វេឬភេសជ្ជៈគ្រប់ប្រភេទ ម៉ាសុីនខ្លះលក់របស់របរប្រើប្រាស់ដូចជាថ្មពិល សម្ភារៈការិយាល័យឬខោអាវទ្រនាប់ -ល- ។ ចុះចំណែកសត្វល្អិត … តើអាចនឹងមានលក់ដែរទេ???

នៅក្នុងភាសាជប៉ុនពាក្យ 昆虫食 (konchuushoku) សំដៅលើម្ហូបចម្អិនពីសត្វល្អិត។ ប៉ុន្មានឆ្នាំថ្មីៗនេះចំនួនម៉ាស៊ីន​លក់​សត្វល្អិតមានការកើនឡើង (ចំនួននៅទូទាំងប្រទេសមានតិចនៅឡើយ) ។ អ្នកអាចរកទិញនៅតាម Nakano Broadway ទីក្រុងតូក្យូ Akihabara, Sakai នៅ Osaka, Fukuoka -ល- ។

រូបភាព https://getnews.jp/archives/2332759

ម្ហូបដែលចម្អិនពីសត្វល្អិតត្រូវគេចាត់ទុកជាអាហារសម្រន់តែតម្លៃមិនថោកទេ។ ឧទាហរណ៍ខ្យាដំរីចិនមានតម្លៃ ១៥០០ យ៉េនមួយក្បាល សត្វពីងពាងមានតម្លៃ ២៦០០ យ៉េន។ ក្រៅពីនេះមាន kebab ចង្រិត កណ្តូប និង Dynastinae ។

https://twitter.com/Daniel_masanari/status/1268073861246939136?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1268073861246939136%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F116135.html

ម៉ាស៊ីនមានលក់សត្វ Lethocerus indicus, Beetles -ល- អាចញ៉ាំបានតែតម្លៃថ្លៃ។ ជាពិេសសមានលក់ទាំងសត្វល្អិតចម្រុះ។

ម៉ាស៊ីនលក់សត្វល្អិតកំពុងតែទទួលការពេញនិយម។

ម៉ាស៊ីនផ្សេងទៀតស្ថិតនៅ Fukuoka ។

មើលទៅ…ក៏គួរអោយទាក់ទាញណាស់ដែរ។

បុរស Youtuber ម្នាក់នេះនិយាយថាញ៉ាំក៏ប្លែកម្យ៉ាងដែរ។

នៅប្រទេសជប៉ុនថែមទាំងមានសៀវភៅណែនាំអំពីការចម្អិនសត្វល្អិតផងដែរ។

ប្រសិនបើចៃដន្យអ្នកមើលឃើញម៉ាស៊ីនលក់សត្វល្អិតអាចសាកល្បងភ្លក់ម្តងណា!!!

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: