សិល្បៈកែវកញ្ចក់ Edo Kiriko ជប៉ុនមានប្រវត្តិតាំងពីសម័យអេដូមកម្ល៉េះ
នៅប្រទេសជប៉ុនមានទម្រង់សិល្បៈកែវបែបបុរាណដែលគេហៅថា Edo Kiriko ។
រូបភាព https://sunchi.jp/sunchilist/tokyo/116337
ទម្រង់សិល្បៈនេះមានតាំងពីសម័យអេដូ (ឈ្មោះទីក្រុងតូក្យូក្នុងយុគសាមូរ៉ៃ) ។ តាមការរចនាផ្នែកខាងក្នុងជាកញ្ចក់ថ្លាក្រាស់ និងស្រទាប់ខាងក្រៅជាកញ្ចក់ពណ៌ស្តើង។
សិប្បកររចនាពណ៌ពីរជាន់បញ្ចូលគ្នាថែមទាំងកោសស្រទាប់ខាងក្រៅបង្កើតគំរូប្លែកជាងមុន។
សូមក្រឡេកមើលស្នាដៃសិល្បៈដែលមានតាំងពីសម័យអេដូ។
រូបភាព https://www.biccamera.com/bc/item/3461815/
រូបភាព https://shaddy.jp/gs_front/shouhin/198345340/
រូបភាព https://www.edomono.jp/shopdetail/000000000490/
រូបភាព https://www.creema.jp/item/5829063/detail
ស្រមោលឆ្លុះបញ្ចាំងលើកញ្ចក់កែវក៏ជាផ្នែកមួយនៃសិល្បៈផងដែរ។
សិល្បៈកែវកញ្ចក់ Edo Kiriko គឺការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងបច្ចេកទេស និងក្បាច់រចនាជប៉ុនតែមួយគត់ដែលត្រូវបានគេកោតសរសើរយ៉ាងខ្លាំងក្នុងពិភពសិល្បៈ។
ដំណាក់កាលទាំងអស់ត្រូវបានធ្វើដោយដៃដូច្នេះផលិតផលនីមួយៗមានតម្លៃខ្ពស់ណាស់។ គ្រាន់តែជំនាញកាត់កញ្ចក់សិប្បករត្រូវចំណាយពេលរៀន ១០ ឆ្នាំទើបស្ទាត់។
ប្រទេសជនជប៉ុននឹងបន្តលើកកម្ពស់ និងកែលម្អបច្ចេកទេសដែលមានតាំងពីបុរាណដើម្បីបង្កើតការរចនាថ្មីៗដែលនឹងធ្វើអោយពិភពលោកភ្ញាក់ផ្អើល។
ប្រសិនបើអ្នកមានឱកាសទៅលេងនៅទីក្រុងតូក្យូអ្នកអាចទិញកែវកញ្ចក់នេះធ្វើជាវត្ថុអនុស្សាវរីយ៍។
Kengo Abe