ការិយាល័យអន្តោប្រវេសន៍បន្ធូរបន្ថយការរឹតត្បិតការងារសម្រាប់ជនបរទេសដែលជាប់នៅក្នុងប្រទេសជប៉ុនកំឡុងពេលជំងឺរាតត្បាត
ជាក់ស្តែងបទប្បញ្ញត្តិទិដ្ឋាការដែលបានកែសម្រួលគោលបំណងជួយដល់សិក្ខាកាមមិនអាចវិលត្រឡប់ទៅផ្ទះ និងអ្នកដែលត្រូវការការងារនៅប្រទេសជប៉ុន។
ដើម្បីទទួលបានទិដ្ឋាការស្នាក់នៅប្រទេសជប៉ុនត្រូវមានហេតុផលដូចជាកំពុងចូលរួមកម្មវិធីអប់រំ មានការងារឬគ្រួសារនៅប្រទេសជប៉ុន។ ប្រភេទទិដ្ឋាការសម្រាប់អ្នកហាត់ការបច្ចេកទេសដែលអនុញ្ញាតអោយជនបរទេសរស់នៅប្រទេសជប៉ុនកំឡុងពេលចូលរួមការបណ្តុះបណ្តាលជាមួយក្រុមហ៊ុនជប៉ុន ជាទូទៅផ្នែកវិស្វកម្ម និងផលិតកម្ម។
ទិដ្ឋាការហាត់ការបច្ចេកទេសមានទិដ្ឋាការការងារ និងទិដ្ឋាការសម្រាប់និស្សិត។ តម្រូវអោយមានការអប់រំ និងបទពិសោធន៍វិជ្ជាជីវៈជាងទិដ្ឋាការការងារស្តង់ដារ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃការអប់រំនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ និងលើកទឹកចិត្តដល់កម្មករទៅជប៉ុនដើម្បីរៀនសូត្រ និងធ្វើការ។
រូបភាព https://www3.nhk.or.jp/news/html/20200825/k10012582771000.html
ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ សិក្ខាកាមបច្ចេកទេសជាច្រើនមកពីបណ្តាប្រទេសដទៃដែលបញ្ចប់វគ្គសិក្សាជាប់គាំងក្នុងប្រទេសជប៉ុន។ រដ្ឋាភិបាលប៉ាន់ប្រមាណមានជនបរទេសប្រហែលជា ២៤,០០០ នាក់ ជនបរទេសដែលស្ថិតក្នុងស្ថានភាពនេះមានន័យថាពួកគេត្រូវរកប្រាក់សម្រាប់ចំណាយប្រចាំថ្ងៃក្នុងរយៈពេលនេះ។
បញ្ហាស្ថិតលើទិដ្ឋាការហាត់ការបច្ចេកទេស អ្នកកាន់ទិដ្ឋាការនោះអាចធ្វើការក្នុងផ្នែកដែលត្រូវកំណត់ក្នុងពាក្យសុំទិដ្ឋាការប៉ុណ្ណោះ។ ចំណុចនេះកំណត់ឱកាសការងារជាពិសេសក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។
ចំពោះបញ្ហានេះការិយាល័យអន្តោប្រវេសន៍ជប៉ុនបានប្រកាសថាចាប់ពីខែកញ្ញា អ្នកកាន់ទិដ្ឋាការហាត់ការជំនាញដែលបានបញ្ចប់កម្មសិក្សាអាចធ្វើការគ្រប់ផ្នែកដោយស្របច្បាប់។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ Masako Mori អ្នកដែលមានសិទ្ធិអំណាចក្នុងការិយាល័យអន្តោប្រវេសន៍មានប្រសាសន៍ថា “ការបង្កើតបរិយាកាសសម្រាប់សិក្ខាកាមបច្ចេកទេសស្នាក់នៅប្រទេសជប៉ុនពិតជាសំខាន់ណាស់។ យើងនឹងខិតខំអោយអស់ពីសមត្ថភាពដើម្បីជំនួយជនបរទេសនៅក្នុងប្រទេសជប៉ុន” ។
ការិយាល័យនេះក៏បានប្រកាសថាខ្លួននឹងបង្កើតមជ្ឈមណ្ឌលផ្តល់ជំនួយការស្នាក់នៅសម្រាប់ជនបរទេសនៅខែកញ្ញា ដោយមានការណែនាំជា ១៤ ភាសាក្នុងការស្វែងរកការងារ ការសាកសួរការស្នាក់នៅ និងបញ្ហាផ្សេងទាក់ទងនឹងជំងឺកូវីដ-១៩ តាមរយៈទូរស័ព្ទដោយឥតគិតថ្លៃ។
Sacchan