សៀវភៅរូបភាពដំបូងគេលើពិភពលោកចាប់យកទឹកមុខ​ត្រី

តើអ្នកចូលចិត្តចិញ្ចឹមត្រីដែរទេ? អ្នកធ្លាប់គិតទេថាត្រីមើលទៅស្រដៀងគ្នាគ្មានអ្វីប្លែកឡើយ។ អត្តបទថ្ងៃនេះយើង​នឹង​បង្ហាញថាសូម្បីតែត្រីក៏ចេះធ្វើមុខ CUTE ថតរូបដែរ។

សូមក្រឡេកមើលកម្រងរូបភាពដែលមានចំណងជើងថា “Uozura” うおづら (របៀបសរសេរ Hiragana នៃ Kanji 魚面 មានន័យថាមុខត្រី) ។

កម្រងសៀវភៅរូបភាពរបស់អ្នកថតម្នាក់ឈ្មោះ Atsushi Morioka គឺជារូបថតដំបូងគេដំបូងគេចាប់យកទឹកមុខរបស់ត្រី។ គំនិតនេះ​លេច​​មក​ពេល​គាត់ចៃដន្យថតមុខត្រីមួយក្បាល ហើយយល់ថាអស់សំណើចនឹងទឹកមុខខឹងគួរអោយស្រលាញ់របស់វា។

សូម្បីតែត្រីក៏ចេះលេងទឹកមុខមើលដូចតួអង្គ Anime អញ្ចឹង។ ប្រហែលជាអ្នកមិនដែលចាប់អារម្មណ៍រឿងនេះទេព្រោះ​មិន​ធ្លាប់មើលជិត ដូច្នេះហើយពេលកម្រងសៀវភៅរូបភាពចេញផ្សាយទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។

ដើម្បីចាប់យករូបភាពទាំងនេះអ្នកថតបានចិញ្ចឹមត្រីចំនួន ១៥០ ក្បាលក្នុងអាងត្រី ៦ នៅផ្ទះ។ គាត់រកមើលទិញត្រីដែលស្អាតហើយរៀបចំក្នុងការថត។ ចំពោះរូបភាពនីមួយៗគាត់ចំណាយពេលត្រឹមតែ ៥ នាទីសម្រាប់ថតប៉ុណ្ណោះ​ព្រោះ​គាត់គិតថានេះជាពេលវេលាដ៏ល្អបំផុតរបស់ត្រី។

តោះសូមក្រឡេកមើលស្នាដៃថតរូបរបស់គាត់ តើមុខត្រីមួយណាគួរអោយចាប់អារម្មណ៍ជាងគេ?

នេះជាប្រភេទត្រីស្រដៀងត្រីអណ្តែង។

ត្រីនេះមើលទៅដូចជា Ishikawa Goemon ណាស់។

ត្រីតូចមានស្នាមញញឹមគួរឱ្យស្រលាញ់ណាស់។

ប្រហែលជាគ្មានត្រីផ្សេងមុខប៉ោងដូចត្រី Choutengan នេះទេ (ពាក្យ Choutengan មានន័យថាភ្នែកមើលលើមេឃឈ្មោះរបស់វាផ្អែកលើលក្ខណៈខាងក្រៅ) ។

https://www.instagram.com/p/CC9q-dep_5z/?utm_source=ig_embed

 

ដូចជាលាបបបូរមាត់ខ្មៅ។

https://www.instagram.com/p/CCYYD5NJwIu/?utm_source=ig_embed

កំពុងធ្វើអីនឹង?

ជាងថតរូបម្នាក់នេះមិនត្រឹមតែចិញ្ចឹម​ត្រីប៉ុណ្ណោះទេ​ ថែមទាំងចិញ្ចឹម​ឆ្មាផងដែរ។

ព័ត៌មានសៀវភៅរូបភាព

ឈ្មោះ (ជាភាសាជប៉ុន)៖ 世界初の魚の顔図鑑 うおづら

ការបកប្រែ៖ សៀវភៅរូបភាពមុខត្រីដំបូងគេលើពិភពលោក

អ្នកនិពន្ធ៖ 森岡篤 Atsushi Morioka

បើកលក់នៅថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២០ ។

អ្នកបោះពុម្ពផ្សាយ៖ Daiwa Shobo

តម្លៃ ១,៦០០ យ៉េន + ពន្ធ

តំណភ្ជាប់បញ្ជាទិញសៀវភៅ៖ http://www.daiwashobo.co.jp/book/b524103.html

បណ្តាញសង្គម

Twitter

Instagram

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: