តោះណាត់គ្នាផឹកអនឡាញតាមលក្ខណៈរបស់ជនជាតិជប៉ុនម្តងអត់?

ដោយសារតែជំងឺកូវីដ-១៩ រាតត្បាតគ្រប់ទីកន្លែងលើពិភពលោក ការណាត់ជួបជជែកលេងជាមួយមិត្តភក្តិទៅ​ផឹក​សុី​ហាក់​ដូច​ជា​កម្រណាស់។ នៅពេលសម្ពាធការងារកាន់តែច្រើនតម្រូវការបន្ថយភាពតានតឹងរឹតតែសំខាន់។ ពិត​ជា​ពិបាក​មិន​ត្រឹម​តែទាក់ទងនឹងសុខភាពរាងកាយប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ផ្លូវចិត្តរបស់អ្នកផងដែរ។

វិធីតែមួយគត់ដែលធានាសុវត្ថិភាពគឺផឹកអនឡាញជាមួយមិត្តភក្តិ។

រូបភាព https://machicon.jp/ivery/column/114755

តើអ្នកកំពុងបារម្ភថាការជប់លៀងជាក្រុមបែបនេះលែងសប្បាយឬ?

ជាការពិតណាស់មានការរំខានមិនតិចនោះទេ អារម្មណ៍មិនល្អជាច្រើនអាចនឹងកើតមានឡើងឧទាហរណ៍ពេលកំពុង​ជជែក​គ្នាស្រាប់តែដាច់អុីនធឺណេតឬគ្មានអារម្មណ៍ជជែកគ្នាតាមអនឡាញ។ នៅពេលមិត្តភក្តិកំពុងជជែកគ្នា​បែរ​ជា​ត្រូវរំខាន -ល- ។

ទោះយ៉ាងណាក៏គ្មានវិធីផ្សេង ដូច្នេះហេតុ​អ្វីមិនគិតរកមធ្យោបាយផឹកស៊ីអនឡាញបែបណាអោយសប្បាយ? 

អ្នកអាចសាកល្បងកម្មង់ឈុតម្ហូបក្លែមពេលផឹកអនឡាញ។

រូបភាព https://fukuoka-leapup.jp/article/2/202004.49

ភោជនីយដ្ឋានមួយចំនួនមានបម្រើឈុតម្ហូបសម្រាប់ក្រុមមិត្តភក្តិជួបជុំអនឡាញ។ សមាជិកម្នាក់ៗនឹងទទួលបាន​អាហារ​នៅ​ផ្ទះរបស់ពួកគេ ហើយបន្ទាប់មកអាចពិភាក្សាម្ហូបជាមួយមិត្តភក្តិតាមអនឡាញ។

កុំព្រោះតែម្ហូបឆ្ងាញ់ពេកភ្លេចជជែកលេងជាមួយមិត្តភក្តិអោយសោះណា!!!

ហាងខ្លះថែមទាំងផ្តល់ជូនម៉ាសុីនអាំង Yakitori សម្រាប់អ្នកដែលចង់អាំងសាច់ដោយខ្លួនឯង។ មនុស្សម្នាក់ៗអាច​រៀបចំអាហារដោយខ្លួនឯងមិនចាំបាច់ឈ្លោះប្រកែកគ្នាអ្នកណាអាំងសាច់ឡើយ។

រូបភាព https://www.gizmodo.jp/2020/08/yakitori-maker.html

នេះជាពិធីជប់លៀង Yakitori “live” ផ្ទាល់សម្រាប់អ្នក។

ក្រៅពីនេះកម្មវិធី Zoom ក៏អាចផ្លាស់ប្តូរផ្ទៃខាងក្រោយ (background) ផងដែរ។ សមាជិកក្រុមអាចពិភាក្សាប្រើផ្ទៃខាងក្រោយដូចគ្នាកាន់តែស្និតស្នាល។ ក្រៅពីនេះអ្នកក៏អាចលេងហ្គេមឬកម្មវិធីអនឡាញជាមួយគ្នាបានដែរ។ 

រូបភាព https://mag.app-liv.jp/archive/127796/

លើសពីនេះការផឹកស៊ីអនឡាញក៏មានគុណប្រយោជន៍ជាងការផឹកសុីទូទៅផងដែរ។ នៅពេលអ្នកផឹកច្រើនគ្មានអ្នកដណ្តើមបង្គន់នឹងអ្នក មិនចំបាច់បារម្ភពេលស្រវឹងមិនអាចទៅផ្ទះ ហើយចំណែកការស្លៀកពាក់ក៏មានលក្ខណៈ​សាមញ្ញ។

ផឹកអនឡាញស្តាប់ទៅដូចជាធុញទ្រាន់ប៉ុន្តែប្រែទៅជាគួរឱ្យចាប់អារម្មណ៍ម្យ៉ាងដែរ។ តោះសាកមើលទាំងអស់គ្នា​ណា!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: