ប្រជុំរឿង Anime និយាយអំពីគ្រោះមហន្តរាយ និងការតស៊ូរបស់តួអង្គក្នុងខ្សែភាពយន្ត

ខ្សែភាពយន្តគំនូរជីវចល Anime ចេញផ្សាយឆ្នាំ ២០២០ លើគេហទំព័រ Netflix ដោយផ្អែកលើប្រធានបទគ្រោះមហន្ត​រាយ​រញ្ជួយ​ដី​បំផិ្លច​បំផ្លាញ​ប្រទេស​ជប៉ុន។ ប្រទេសជប៉ុនជាប្រទេសជួបគ្រោះមហន្តរាយធម្មជាតិញឹកញាប់ ដូច្នេះ​ក៏​មាន​ខ្សែ​ភាព​យន្ត​ជាច្រើននិយាយអំពីបញ្ហានេះផងដែរ។

ភាគច្រើន Anime និយាយពីគ្រោះមហន្តរាយសិប្បនិម្មិតជាជាងគ្រោះមហន្តរាយធម្មជាតិ។ ទោះយ៉ាងណាដោយ​សារ​តែ​ឆ្នាំ ២០២០ ប្រទេសជប៉ុនជួបគ្រោះមហន្តរាយរួមទាំងរោគរាតត្បាត ទឹកជំនន់ -ល- ។ ថ្ងៃនេះសូមក្រឡេកមើលប្រ​ជុំ​រឿង Anime និយាយពី​ប្រធាន​បទ​គ្រោះមហន្តរាយនៅជប៉ុនខាងក្រោម៖

រឿង Hakubo

ខ្សែភាពយន្ត Hakubo ខុសប្លែកនឹងរឿង Anime ដទៃទៀត។ ខ្សែភាពយន្តនេះបង្ហាញពីររលកស៊ូណាមិកើតឡើងនៅ Tohoku ឆ្នាំ ២០១១ ។ តួអង្គឯកក្នុងរឿងគឺក្រុមយុវវ័យដែលរស់នៅ Iwaki ជាតំបន់ដែលរងគ្រោះមហន្តរាយធ្ងន់​ធ្ងរ​បំផុត។

រូបភាព https://www.deviantart.com/darkdirtydanny/art/Hakubo-2-Folder-Icon-793813899

ទោះជាខ្សែភាពយន្តកាត់បន្ថយឈុតឆាកស្ថានភាពទាក់ទងនឹងគ្រោះមហន្តរាយក៏រឿង Hakubo នៅតែបង្ហាញ​ពី​ផល​ប៉ះ​ពាល់​នៃគ្រោះធម្មជាតិមកលើជីវិតរបស់ប្រជាជនជប៉ុន។

រឿង Natsunagu!

រូបភាព https://www.deviantart.com/kikydream/art/Natsunagu-Folder-Icon-823038491

ក្រោយរញ្ជួយដីកើតឡើងនៅ Kumamoto តួអង្គ Natsuna Keyaki បាត់ទំនាក់ទំនងជាមួយអ្នកស្គាល់គ្នាតាមបណ្តាញ​អុីន​ធឺណេត។ កម្រងរឿង ១២ ភាគនិយាយពីដំណើររបស់នារីម្នាក់ឆ្ពោះទៅរក Kumamoto ដើម្បីស្វែងរកមិត្ត​របស់​នាង។ ខ្សែភាពយន្តទាំងមូលបង្ហាញពីភាពកក់ក្តៅ ចិត្តសប្បុរសធម៌របស់មនុស្ស និងភាពរឹងមាំក្នុងគ្រាអាសន្ន។

រឿង Chikyuu ga ugoita hi 

រូបភាព https://anidb.net/anime/2532

ខ្សែភាពយន្ត Chikyuu ga ugoita hi និយាយអំពីរញ្ជួយដីហាន់ស៊ីនឆ្នាំ ១៩៩៥ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ រឿងនេះកើតឡើងទីក្រុងកូបេមានទីតាំងស្ថិតនៅជិតចំណុចកណ្តាលនៃរញ្ជួយ និងទទួលរងនូវការ​ខូច​ខាត​ជា​ច្រើន។ ខ្សែភាពយន្តនេះបង្ហាញពីក្រុមគ្រួសារមួយស្វែងរកទីជំរក។ ហើយ Anime នេះក៏បានលើកឡើង​ពី​គ្រោះ​រញ្ជួយ​ដី​បណ្តាល​អោយមនុស្សជាច្រើនគ្មានផ្ទះសម្បែង និងវីរៈបុរសជាច្រើនសុខចិត្តលះបង់ជីវិត​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នក​ដទៃ។

រឿង Kimi no na wa

រូបភាព https://www.pinterest.jp/pin/833869687235282334/

ទោះបីជារឿងនេះមិនមែនជាខ្សែភាពយន្តនិយាយពីគ្រោះមហន្តរាយ ប៉ុន្តែជាឧបសគ្គនៃរឿងទាំងមូលដែលធ្វើអោយ​ខ្សែភាពយន្តទទួលបានជោគជ័យ។ ប្រសិនបើអ្នកចូលចិត្តប្រភេទរឿងគ្រោះមហន្តរាយតែខ្លាចមិនហ៊ានមើល​​អាច​សាក​ល្បង​ជា​មួយនឹងរឿង Kimi no na wa នេះ។

រឿង Yomigaeru Sora

ពេលយើងនិយាយពីរឿង Anime គ្រោះមហន្តរាយប្រាកដជាមិនគួររំលងខ្សែភាពយន្ត Series Yomigaeru Sora ចេញ​ផ្សាយក្នុងឆ្នាំ ២០០៦ នេះឡើយ។ ខ្សែភាពយន្តនេះនិយាយពីអ្នកបើកយន្តហោះម្នាក់់ឈ្មោះ Kazuhiro Uchida មានក្តីស្រមៃបើកយន្តហោះចម្បាំង ប៉ុន្តែបែរជាចូលរួមក្នុងអង្គភាពជួយសង្គ្រោះឧទ្ធម្ភាគចក្រក្នុងតំបន់ទៅវិញ។

រូបភាព https://anime.thehylia.com/soundtracks/album/yomigaeru-sora-rescue-wings-op-single-ashita-wo-tomenaide

តាមរយៈបេសកកម្មទាំងនោះតួអង្គ Uchida ដឹងអំពីសារៈសំខាន់នៃការងារនៅពេលមានគ្រោះមហន្តរាយកើតឡើង។ ខ្សែភាពយន្ត Anime នេះក៏និយាយពីតួនាទីរបស់អ្នកជួយសង្គ្រោះហ៊ានលះបង់ជីវិតរបស់ខ្លួន។

នៅក្នុងឆ្នាំ ២០២០ នេះគឺជាឆ្នាំនៃគ្រោះមហន្តរាយសម្រាប់មនុស្សជាច្រើន។ គ្រោះមហន្តរាយដែលមនុស្សរាល់គ្នាមិនចង់ជួប ហើយក៏មិនបានដឹងមុនដើម្បីការពារផងដែរ។ ប៉ុន្តែបន្ទាប់ពីមើលខ្សែភាពយន្តទាំងនេះយើងរៀនអំពី​ការ​ស៊ូទ្រាំ ការប្រឈមមុខ និងទុក្ខព្រួយផ្នែកស្មារតីក្នុងជីវិតរបស់មនុស្សម្នាក់ៗ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: