ទោះជាពាក់ម៉ាសក៏បុគ្គលិកផ្នែកសេវាកម្មជប៉ុននៅតែអាច​ញញឹម​ជានិច្ច

ដូចដែលយើងបានដឹងហើយថាផ្នែកសេវាកម្មនៅជប៉ុនគេផ្តោតសំខាន់លើស្នាមញញឹម។ ទោះបីជាថ្ងៃនោះអ្នកធ្វើការ​ហត់​នឿយយ៉ាង​ណា ប៉ុន្តែចំពោះបុគ្គលិកផ្នែកសេវាកម្មត្រូវញញឹមស្រស់ជានិច្ចជាមួយអតិថិជន។

ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ-១៩ បុគ្គលិកត្រូវពាក់ម៉ាសដើម្បីធានាសុវត្ថិភាពហើយកាត់បន្ថយការឆ្លង។ ទោះជាទទួលសេវាកម្មល្អតែអតិថិជនមិនអាចមើលឃើញស្នាមញញឹមរបស់បុគ្គលិកទៀតឡើយ។

នៅប្រទេសជប៉ុនទម្លាប់ពាក់ម៉ាសមានតាំងពីយូរណាស់មកហើយ ប៉ុន្តែព្រោះតែការរីករាលដាលនៃជំងឺម៉ាសប្លែកៗជាច្រើនត្រូវបានគេផលិតដូចជាម៉ាសអំពូលភ្លើង ម៉ាសបកប្រែភាសា និងម៉ាសហាមស្រែក -ល- ។

លើកនេះសូមក្រឡេកមើល “ម៉ាសស្នាមញញឹម” ម្តងផលិតដោយក្រុមហ៊ុនជប៉ុនឈ្មោះថា Takeya ។ នៅទីនេះបុគ្គលិក​​ពាក់​ម៉ាស​ឯកទេស​ដែលបានបោះពុម្ពរូបមាត់ញញឹម។

https://twitter.com/takeya_co_jp/status/1292646445321879552?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1292646445321879552%7Ctwgr%5E&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F116032.html

ម៉ាសមើលទៅប្លែកបន្តិចមែនប៉ុន្តែយើងអាចមើលឃើញស្នាមញញឹមរបស់បុគ្គលិក។ 

ពិតជាគ្មានអ្វីអាចបញ្ឈប់ការច្នៃប្រឌិតរបស់ជនជាតិជប៉ុននោះឡើយ … តើអ្នកគិតយ៉ាងណាចំពោះម៉ាសនេះ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: