ទាន់សម័យណាស់!!! ស្បែកជើងប៉ាតាយកគំរូតាមសម្លៀកបំពាក់គីម៉ូណូជប៉ុន
នៅពេលរំលឹកពីប្រទេសជប៉ុនអ្នកប្រាកដជានឹកឃើញឈុតសម្លៀកបំពាក់គីម៉ូណូដ៏ស្រស់ស្អាតរបស់នារីជប៉ុន។ ភ្ញៀវទេសចរណ៍ជាច្រើនដែលទៅលេងនៅជប៉ុនក៏មានបំណងចង់ស្លៀកសម្លៀកបំពាក់គីម៉ូណូបែបបុរាណនេះដែរ។
ក្នុងចំណោមនោះ Furisode ជាប្រភេទគីណូម៉ូដែលពេញនិយមសម្រាប់នារីៗមានអាយុប្រហែលជា ២០ ឆ្នាំ ហើយក៏ត្រូវបានគេពាក់ក្នុងពិធីធំពេញវ័យផងដែរ។
រូបភាព https://livejapan.com/ja/article-a0001028/
ទោះយ៉ាងណាគីម៉ូណូមិនមែនជាសម្លៀកបំពាក់ដែលងាយស្លៀកនោះទេ ប្រសិនបើគ្មានអ្នកជួយអ្នកមិនអាចពាក់វាបានទេ។ ម្យ៉ាងវិញសម្លៀកបំពាក់នេះត្រឹមស្លៀកក្នុងឱកាសពិសេសប៉ុណ្ណោះ។ ប្រជាជនជប៉ុនទិញគីម៉ូណូតែមិនសូវជាពាក់ឡើយ។
ដើម្បីបង្កើនការប្រើគីម៉ូណូគេបានច្នៃគីម៉ូណូទៅជាស្បែកជើងប៉ាតាទាំងស្អាតអាចពាក់ប្រចាំបានផង។
អ្នកអាចបញ្ជាទិញស្បែកជើងតាមអនឡាញហើយត្រូវរង់ចាំរយៈពេល ២ ខែ។ ហាងជំនាញក្នុងការផលិតស្បែកជើងប៉ាតាដោយដៃ ស្បែកដែលគេប្រើសម្រាប់ផលិតស្បែកជើងនីមួយៗត្រូវបានជ្រើសរើសដោយសិប្បករជំនាញ។
ផលិតផលមុនៗនៃម៉ាកយីហោនេះសុទ្ធសឹងតែមានភាពថ្លៃថ្នូរ ប៉ុន្តែលើកនេះគួបផ្សំនឹងអត្ថន័យពិសេសនៃសម្លៀកបំពាក់ប្រពៃណីតម្លៃក៏ថ្លៃណាស់ដែរ។
ស្បែកដែលគេប្រើសម្រាប់ផលិតស្បែកជើងប៉ាតាមិនងាយរបក ធន់នឹងទឹកដូចជាស្បែកជើងកីឡាធម្មតា។ តម្លៃលក់ក្នុងមួយគូគឺ ៤៦,០០០ យ៉េនប្រហែល ៤៣៣ ដុល្លារ។
បើប្រៀបនឹងស្បែកជើងប៉ាតាផ្សេងតម្លៃនេះហាក់បីជាថ្លៃ ប្រហាក់ប្រហែលឬថ្លៃជាងសម្លៀកបំពាក់គីម៉ូណូទៅទៀត។ ទោះយ៉ាងណាផលិតផលមានតែមួយគត់ជាមួយនឹងអត្តន័យពិសេសព្រោះវាអាចបង្កើនការប្រើប្រាស់សម្លៀកបំពាក់បែបជប៉ុន។
ព័ត៌មានបន្ថែមនៃម៉ាកយីហោ៖ https://andsteady.com
Kengo Abe