ធ្លាប់ដើរផ្សារដូច Spiderman អត់? ផ្អើលអ្នកលក់ម្តងពេលនេះ

ប្រសិនបើអ្នកធ្លាប់មើលរឿង Spiderman អ្នកប្រាកដជាដឹងថា Peter Parker ប្រើសំណាញ់ពីងពាង។ អ្នកក៏អាចប្រើ​ឧបករណ៍នេះគ្រាន់តែមិនមែនបាញ់សំណាញ់ពីងពាងតែជាថង់ប្លាស្ទិក។

គំនិតច្នៃប្រឌិតនេះបានមកពីអ្នកប្រើ Twitter ម្នាក់ឈ្មោះ Tsukasa-3D ។

ថ្មីៗនេះនៅជប៉ុនសូម្បីតែហាងលក់ទំនិញក៏ចាប់ផ្តើមគិតថ្លៃថង់ប្លាស្ទិកពីអតិថិជនផងដែរ។ ដើម្បីជៀសវាងការ​បង់​ថ្លៃសេវានេះអតិថិជនអាចយកកាបូបផ្ទាល់ខ្លួនតាមពេលទិញអីវ៉ាន់។ ប្រសិនបើអ្នកមិនចង់ដកថង់តាមបែបធម្មតាអ្នកអាចប្រើវិធីសាស្ត្រ “ប្លែក” នេះ។ ដោយគ្រាន់តែដាក់ថង់ប្លាស្ទិកក្នុងម៉ាស៊ីនបាញ់ហើយចុចប៊ូតុងបុគ្គលិក​ប្រាកដ​​ជា​​ភ័យ​ស្លន់​ស្លោ។

អ្នកផ្តើមគំនិតបង្កើតឧបករណ៍ហៅថា Sackshooter ។

រូបភាព https://japantoday.com/category/features/lifestyle/japanese-designer-invents-spidey-style-wrist-gadget-which-shoots-plastic-shopping-bags

ការប្រើម៉ាសុីននេះមើលទៅដូចជា Spiderman ណាស់!!!

នៅពេលទៅផ្សារទំនើបម្តងៗអ្នកមិនចំបាច់ចំណាយទៅលើថង់ប្លាស្ទិកទៀតឡើយ។ ពិតជាងាយស្រួលថែមទាំង Cool ម្យ៉ាងដែរ។

ប្រសិនបើនិយាយពីគុណសម្បត្តិនៃការបង្កើតនេះក៏ល្អចំពោះអ្នកដែលចូលចិត្តអ្វីថ្មីផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: