អគារប្រាសាទខ្ពស់ៗទាំង ៣ ដែលអ្នកមិនគួរខកខានពេលទៅ​លេងនៅជប៉ុន

ប្រទេសជប៉ុនជាប្រទេសដែលងាយរងគ្រោះរញ្ជួយដីដូច្នេះមិនសាកសមក្នុងការសាងសង់អគារខ្ពស់ៗទេ។ ព្រោះបើស្ថាបត្យកម្មអគារកាន់តែខ្ពស់ងាយនឹងរងរំញ័របណ្តាលអោយខូចខាតធ្ងន់ធ្ងរ។ បច្ចុប្បន្នជប៉ុនអាចប្រឈមនឹងបញ្ហានេះតាមរយៈការកែលម្អបច្ចេកវិទ្យា ប៉ុន្តែស្ថិតិស្តីពីប៉ារ៉ាម៉ែត្រអាគារខ្ពស់បំផុតក្នុងមូលដ្ឋានផ្តល់លទ្ធផលគួរអោយ​ចាប់​អារម្មណ៍ណាស់។

តោះមើលទាំងអស់ខាងក្រោម។

Tokyo

រូបភាព https://haveagood.holiday/articles/525

Midtown ជាអាគារខ្ពស់ជាងគេនៅទីក្រុងតូក្យូកម្ពស់សរុប ២៤៨ ម៉ែត្រមាន ៥៤ ជាន់។

Osaka

រូបភាព https://www.mapple.net/article/4844/

Abeno Harukas ជាអាគារខ្ពស់ជាងគេនៅអូសាកា ហើយក៏ជាអាគារដែលខ្ពស់ជាងគេនៅជប៉ុនមាន ៦០ ជាន់កម្ពស់ ៣០០ ម៉ែត្រ។

នៅទីក្រុងតូក្យូ និងអូសាកាជាកន្លែងល្បីអ៊ូអរ ហើយក៏ជាទីក្រុងទំនើបរបស់ប្រទេសជប៉ុនដូច្នេះមានអគារខ្ពស់ៗច្រើន​គ្មាន​អ្វីគួរអោយភ្ញាក់ផ្អើលទេ។ 

ប្រាសាទដែលខ្ពស់ជាងគេនៅណារ៉ា។

រូបភាព https://ja.wikipedia.org/wiki/東大寺大仏殿

នោះមិនមែនជាអាគារទេតែជាប្រាសាទពុទ្ធសាសនាមានឈ្មោះថា Todaiji ។

បច្ចុប្បន្នប្រាសាទនេះជាសំណង់ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ ១៧០៩ ប៉ុន្តែប្រាសាទដើមមានតាំងពីឆ្នាំ ១១៨១ ។

ប្រាសាទមានកម្ពស់ ៤៩,១ ម៉ែត្រស្មើនឹងអាផាតមិន ១៧ ជាន់។

រូបភាព https://ja.wikipedia.org/wiki/東大寺盧舎那仏像

នៅក្នុងប្រាសាទមានរូបសំណាកព្រះពុទ្ធដ៏ធំមួយអង្គគេហៅថាព្រះពុទ្ធណារ៉ា។ រូបសំណាកនេះគេកសាងនៅឆ្នាំ ៧៤៥ ហើយបញ្ចប់នៅឆ្នាំ ៧៥២ មានមនុស្សចូលរួមសរុបចំនួន ២,៦០០,០០០ នាក់។ រូបសំណាកព្រះពុទ្ធសាសនានេះមានតម្លៃស្មើនឹង ៤៦៥,៧០០,០០០,០០០ យ៉េន។

ជើងរូបសំណាកមានកម្ពស់ ៣ ម៉ែត្ររួមនឹងផ្នែកខាងលើនៃរូបសំណាកដែលតំណាងអោយព្រះពុទ្ធកំពុងអង្គុយមានកម្ពស់ ១៥ ម៉ែត្រ។ ជាមួយនឹងទំហំនេះបាតដៃរបស់ព្រះពុទ្ធអាចផ្ទុកមនុស្សម្នាក់។

ក្រោមការអភិវឌ្ឍបច្ចេកវិទ្យារួមជាមួយនឹងដំណើរការធ្វើទំនើបកម្មអគារខ្ពស់កាន់តែច្រើនឡើងៗ ប៉ុន្តែប្រាសាទបុរាណ​នៅតែជាដំបូលរបស់ណារ៉ាពិតជាអស្ចារ្យណាស់។ ក្រៅពីនេះខ្ញុំពិតជាចាប់អារម្មណ៍ចំពោះបច្ចេកទេសសំណង់របស់​មនុស្ស​បុរាណតាំងពី ១០០០ ឆ្នាំមុនរួមជាមួយជំនឿសាសនាដែលមានជាយូរមកហើយ។

នៅលើពិភពលោកមានរូបសំណាកព្រះពុទ្ធធំៗជាច្រើន ប៉ុន្តែពេលនិយាយពីរូបសំណាកព្រះពុទ្ធក្នុងប្រាសាទនេះជារូប​សំណាក​ដែលធំជាងគេលើពិភពលោក។

ប្រសិនបើអ្នកមានឱកាសទៅលេងកានសាយសូមកុំខកខានកន្លែងគួរអោយចាប់អារម្មណ៍នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: