ពេលសម្អាតផ្ទះប្រទះឃើញគ្រោងឆ្អឹងដែលសង្ស័យថាបងប្រុសបាត់ខ្លួនអស់រយៈពេល ៥ ឆ្នាំមកហើយ
កាលពីប៉ុន្មានឆ្នាំមុនបុរសម្នាក់ឈ្មោះ Sumio Suenaga រស់នៅទីក្រុង Kasugai ខេត្ត Aichi ជាមួយប្អូនប្រុសស្រីរបស់ខ្លួន។ បងប្អូនប្រុសស្រីត្រកូល Suenaga និយាយថាបងប្រុសរបស់ពួកគេអាយុ ៦៦ ឆ្នាំបានបាត់ខ្លួននៅឆ្នាំ ២០១៥ ។
រូបភាព https://www.24h.com.vn/
ដោយគិតថាគ្មានអ្វីធំដុំហើយបងប្រុសនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ ប៉ុន្តែរហូតដល់ឆ្នាំ ២០១៦ ទើបពួកគេរាយការណ៍អំពីករណីបាត់ខ្លួនរបស់ Sumio ទៅកាន់ប៉ូលីសតែរហូតមកដល់ពេលនេះនៅតែមិនទាន់មានដំណឹង។ ក្រោយរយៈពេល ៥ ឆ្នាំកន្លងផុតទៅយូរល្មមនឹងបំភ្លេចគ្រប់យ៉ាង។ កាលពីចុងសប្តាហ៍មុនប្អូនស្រីរបស់ Sumio ឥឡូវមានអាយុ ៦៩ ឆ្នាំបានប្រើបន្ទប់របស់បងប្រុសដែលទំនេរច្រើនឆ្នាំ។
បន្ទាប់ពីសម្អាតបន្ទប់គាត់ភ័យរន្ធត់យ៉ាងខ្លាំងនៅពេលប្រទះឃើញគ្រោងឆ្អឹងដែលគ្មានស្លៀកសម្លៀកបំពាក់។ ភ្លាមៗនោះគាត់ហៅទូរស័ព្ទទៅកាន់ប៉ូលីស ហើយត្រូវបានគេបញ្ជាក់ថានេះជាគ្រោងឆ្អឹងមនុស្ស។
ទោះបីជាពួកគេមិនអាចកំណត់អាយុឬភេទរបស់គ្រោងឆ្អឹងក៏ក្រុមអ្នកស៊ើបអង្កេតយល់ថានោះជាគ្រោងឆ្អឹងរបស់លោក Sumio ។
ផ្ទះនៃត្រកូល Suenaga ជាកម្មសិទ្ធិស្របច្បាប់របស់លោក Sumio ហើយមូលហេតុនៃការស្លាប់មិនទាន់ដឹងនៅឡើយទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនផ្ទះដែលពួកគាត់ទាំងបីនៅមិនធំពេកទេ។ ពិតជាចម្លែកនៅពេលមានអ្នកស្លាប់ក្នុងផ្ទះគ្មាននរណាដឹងរយៈពេល ៥ ឆ្នាំ។ ទោះយ៉ាងណាគ្រោងឆ្អឹងអាចនឹងមិនមែនជាលោក Sumio ទេ។
អ្វីដែលកាន់តែមិនយល់នៅពេលបងប្អូនរបស់ Sumio រាយការណ៍ទៅប៉ូលីសថា “គាត់មិនបានត្រលប់មកផ្ទះជាងមួយឆ្នាំហើយ” មានន័យថាពួកគេមើលឃើញលោក Sumio ចេញពីផ្ទះ។ ប្រហែលព្រោះតែអាយុរបស់ពួកគាត់ធ្វើអោយភ្លេចចំណុចសំខាន់ៗមួយចំនួន។
បច្ចុប្បន្នប៉ូលីសជប៉ុនកំពុងតែស៊ើបអង្កេតករណីនេះ។
AD