អ្នកប្រើបណ្តាញសង្គម Twitter ប្រឡែងជាមួយសត្វពីងពាង

តើអ្នកមានប្រតិកម្មយ៉ាងណានៅពេលឃើញសត្វពីងពាង?

មនុស្សជាច្រើនគិតថាសត្វពីងពាងជាសត្វដែលគួរអោយធុញទ្រាន់ អ្នកខ្លះទៀតស្អប់ពីងពាង។

មនុស្សភាគច្រើនប្រាកដជាមិនធ្លាប់គិតថាលេងជាមួយពីងពាងនោះទេ។

អ្នកប្រើ Twitter ជប៉ុនម្នាក់ឈ្មោះ Minoru (@minoru4160) បានចែករំលែកវីដេអូលេងជាមួយពីងពាងលើអេក្រង់កុំព្យូទ័រ។ អ្នកប្រើ Twitter រូបនេះមិនបានបណ្តេញសត្វពីងពាងឬធ្វើព្រងើយឡើយ ផ្ទុយទៅវិញ Minoru បង្កើត​ជា​ផ្លូវ​ដើម្បី​អោយវារកផ្លូវចេញ។ Minoru ក៏ផ្តល់ការណែនាំសត្វពីងពាងដោយប្រើកណ្តុរកុំព្យួទ័រផង​ដែរ។

រូបភាពក្នុងវីដេអូ

នៅក្នុងវីដេអូសត្វពីងពាងហាក់ដូចជាសហការរកផ្លូវចេញណាស់។ វាប្រហែលជាចាប់អារម្មណ៍ចលនារបស់កណ្តុរកុំព្យួទ័រ។

ទោះបីជាពេលខ្លះសត្វពីងពាងស្ទាក់ស្ទើរមិនធ្វើតាមការណែនាំ ប៉ុន្តែទីបំផុតវានៅតែអាចបញ្ចប់បេសកម្មដោយជោគ​ជ័យ។

ប្រសិនបើអ្នកឃើញពីងពាងអាចសាកល្បងលេងជាមួយវាបន្តិច។ វាអាចនឹងធ្វើមិត្តជាមួយអ្នកក៏ថាបាន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: