Kyoko’s cooking : មាន់ចំហុយដើមបន្លាស្អិតល្អចំពោះសុខភាព

ប្រជាជនជប៉ុន និងកូរ៉េនិយមប្រើ Greater burdock (ដើមបន្លាស្អិត) ក្នុងការចម្អិនអាហារ។ ដើមនេះជាថ្នាំជួយដល់ការបញ្ចុះទឹកនោម កាត់បន្ថយកម្តៅ អង់ទីប៊ីយ៉ូទិក -ល- ។ ថ្ងៃនេះយើងនឹងចូលផ្ទះបាយជាមួយបងស្រី Ryoko ដើម្បីចម្អិនម្ហូបដោយប្រើឫសដើមបន្លាស្អិត។

គ្រឿងផ្សំ៖

សាច់មាន់ (ជ្រើសយកសាច់ភ្លៅគ្មានឆ្អឹង) ប្រហែល ១/២ ដុំ

ឫសដើមបន្លាស្អិត៖ លាងអោយស្អាតរួចហាន់ប្រវែង ១០ សង់ទីម៉ែត្រ

ស្រាចម្អិនអាហារ

Mirin ចំនួនពីរស្លាបព្រា

Shoyu ១ ស្លាបព្រា និង ២/៣ ស្លាបព្រា

** សូមកុំបន្ថែមទឹក។

របៀបចម្អិន៖

ប្រើឆ្នាំងតូចកម្តៅ mirin shoyu និងស្រាអោយក្តៅរួចបន្ថែមឫសដើមបន្លាស្អិតហើយដាក់សាច់មាន់ចូល។ ចំណាំដាក់សាច់មាន់ក្រោមបាតឆ្នាំង។ នៅពេលទឹកពុះចូរបន្ថយកម្តៅហើយបិទគំរបរង់ចាំរយៈពេល ១០ នាទី។ ក្រោយ​ពេល​ទឹករាងខាប់គូរសាច់មាន់ និងដើមបន្លាស្អិតម្តងទៀតរួចបិទភ្លើងចង្រាន។

ម្ហូបឈ្ងុយឆ្ងាញ់សាកសមបំផុតសម្រាប់អាហារគ្រួសារ អ្នកក៏អាចសាកល្បងចម្អិនបានដែរ។ អាហារដែលសម្បូរដោយជីវជាតិសម្រាប់គ្រួសារទាំងមូល។

ប្រវត្តិរូបបងស្រី Kyoko ៖

ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」

Kyoko Nakao (អាយុ ៥១ ឆ្នាំ)

នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិនម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់​ចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹង​ទិញ​គ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់​ហាង​របៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះ​ស្ថាន​បោះ​ពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូច​មួយ​នៅឆ្នាំក្រោយ។

អាជីពអ្នកបោះពុម្ពផ្សាយ

  • ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
  • ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
  • ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
  • ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។

អំពី “Shunsai Mamaya”

* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ  “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយ​ដ្ឋាន​មានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើង​ធ្វើម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរព​ចំពោះភោជនីយដ្ឋាន “Mamaya” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយ​បងស្រី​របស់​គាត់​ឈ្មោះ Kazuko ។

Kyoko Nakao

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: