សិល្បៈតម្បាញបុរាណជប៉ុនគេប្រើក្រចករាងរណាទាំងប្លែក និងស្អាតដូចគំនូរ

ឧបករណ៍ដែលសិប្បករប្រើសម្រាប់ត្បាញគឺក្រចករបស់ពួកគេ។

ថ្ងៃនេះយើងនឹងស្វែងយល់អំពីសិល្បៈតម្បាញប្រពៃណីដែលគួរអោយចាប់អារម្មណ៍នៅ Shiga ។ នៅទីនេះសិប្បករច្រើន​ដាក់​ក្រចកដូចជារណា។

រូបភាពក្នុងវីដេអូ

សិប្បកម្មប្រភេទនេះគេត្បាញកំរាលព្រំដោយប្រើក្រចកដៃ ជាសិល្បៈត្បាញដែលចំណាស់ជាងគេបំផុតនៅលើ Nishijin Ori ជាក្រណាត់ត្បាញបែបបុរាណក្នុងស្រុក Nishijin ក្យូតូ។

ក្រុមហ៊ុនមួយស្ថិតនៅ Shiga កំពុងព្យាយាមលើកកម្ពស់សិល្បៈសិប្បកម្មបុរាណដើម្បីផលិតផលិតផលដែលសមស្របសម្រាប់មនុស្សសម័យបច្ចុប្បន្នដែលគេហៅថា Kiyohara Orimono ។ ក្រុមហ៊ុនក៏ផ្តល់នូវវីដេអូ behind-the-scenes ដែលបង្ហាញពីតម្បាញ និងទម្រង់ក្រចកប្លែកៗរបស់សិប្បករ។

ក្រចករាងរណាត្រូវបានគេប្រើដូចជាឧបករណ៍សម្រាប់ត្បាញ។ នេះជាបច្ចេកទេសត្បាញចំណាស់ជាងគេបន្តរាប់សតវត្សរ៍មកហើយ។

ដោយសារតែភាពប៉ិនប្រសប់របស់សិប្បករក្បាច់ត្បាញលើក្រណាត់មើលទៅដូចជាប្រើជក់គូរ។

តើអ្នកឆ្ងល់ទេថាសិប្បករធ្វើយ៉ាងណាអាចដាក់ក្រចករណាបាន? 

រូបភាព Twitter

យោងទៅតាម Twitter ខាងលើពួកគេប្រើឧបករណ៍រូសក្រចក។

ពិតជាគួរអោយចាប់អារម្មណ៍ណាស់នៅពេលដែលមើលឃើញសិប្បករ និងអាជីវកម្មជាច្រើនកំពុងព្យាយាមលើកស្ទួយវិស័យសិល្បៈប្រពៃណីបុរាណ ហើយអភិវឌ្ឍតាមរបៀបសង្គមសម័យទំនើប។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: