របៀបលងបន្លាចសម័យ COVID សូម្បីតែខ្មោចក៏ត្រូវប្រកាន់ខ្ជាប់ច្បាប់រក្សាគម្លាតសង្គមដែរ

បច្ចុប្បន្នបញ្ហារក្សាគម្លាតក្នុងសង្គមពិតជាសំខាន់ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ។ ការងារជាច្រើនទទួលផលប៉ះពាល់ ជាពិសេសអ្នកធ្វើការផ្នែកសេវាកម្មដូចជាភោជនីយដ្ឋាន ទេសចរណ៍ -ល- ។ តើអ្នកដឹងទេថាជំងឺកូវីដ-១៩ មិន​ត្រឹម​តែ​ប៉ះពាល់មនុស្ស សូម្បីតែខ្មោចក៏រងផលប៉ះពាល់មិនស្ទើរដែរ។

និយាយអោយចំមិនមែនខ្មោចនោះទេ ប៉ុន្តែជាអ្នកដែលធ្វើការនៅក្នុងផ្ទះខ្មោច។ នៅទីនោះខ្យល់ចេញចូលមិនគ្រប់​គ្រាន់ បរិយាកាសបិទជិត ងងឹត ហើយបើខ្មោចចង់បំភ័យមនុស្សត្រូវចូលទៅជិតដូច្នេះផ្ទុយនឹងច្បាប់រក្សាគម្លាតការពារការរីករាលដាលនៃជំងឺ។ ហេតុនេះផ្ទះខ្មោចរក្សាគម្លាតសង្គមក៏ត្រូវបានគេបង្កើតឡើង។

ដូចជាឡានខ្មោចលង

រូបភាព https://www.tokyo-np.co.jp/article/40909

តើអ្នកស្គាល់ Safari ឬទេ? ជាទម្រង់សួនសត្វដែលអ្នកអាចបើកឡានដោយផ្ទាល់ជិះទៅមើលសត្វព្រៃ។ អ្នកអាចមើល​សត្វដែលគួរអោយខ្លាចដូចជាខ្លា តោ -ល- ក្នុងគម្លាតជិតតែធានាសុវត្ថិភាព។ 

អ្នកត្រូវគេឃុំក្នុងឡានរយៈពេល ២០ នាទីដែលជាពេលវេលាដ៏គួរអោយខ្លាចបំផុតក្នុងជីវិត។ ជាការពិតការបំភ័យត្រូវប្រកាន់ខ្ជាប់ច្បាប់រក្សាគម្លាតសង្គម។

យើងមិនចាំបាច់បើកឡានដូចពេលទៅមើលសួនសត្វសាហ្វារីនោះទេ។ នៅពេលចតឡានក្នុងហ្គារ៉ាសស្រាប់តែទ្វារ​បិទ​យ៉ាងខ្លាំងគ្រប់យ៉ាងប្រែជាងងឹតសូន្យ។ បន្ទាប់មកពន្លឺពណ៌ក្រហមព័ទ្ធជុំវិញរថយន្តទាំងមូល។

ឧបករណ៍បន្លឺសម្លេងណែនាំអ្នកអោយចុចសុីផ្លេ ៣ ដង។ នៅពេលធ្វើតាមការណែនាំពន្លឺពណ៌ក្រហមនឹងរលាយបាត់​ហើយ​ត្រឡប់ទៅសភាពងងឹតវិញ។

ក្រោយមកព្រឹត្តិការណ៍រន្ធត់ទើបចាប់ផ្តើម។

សម្លេងលាន់ដុង…ដុង…ដុង…

“បើកទ្វារ…”

សម្លេងលាន់រំពងនៅពីក្រោយឡាន រថយន្តទាំងមូលញ័រ លើកញ្ចក់ឡានស្រាប់តែមានស្នាមម្រាមដៃដែលពោរពេញទៅដោយឈាម។

ពេលនោះខ្មោចបង្ហាញខ្លួនធ្វើអោយអ្នកស្រែកភ័យស្លន់ស្លោ។ ហើយជាការពិតណាស់ល្បែងលងទាំងនេះត្រូវប្រកាន់ខ្ជាប់ច្បាប់រក្សាគម្លាតសង្គមតាមរយៈកញ្ចក់ឡានធានាសុវត្ថិភាព ប៉ុន្តែអារម្មណ៍ភ័យខ្លាចមិនអន់ឡើយ។

កុំបារម្ភស្នាមប្រឡាក់ពេលខ្មោចបន្លាចនឹងត្រូវបានលាងសម្អាតដោយបុគ្គលិកខ្មោច។

រាងខ្មោចកំពុងជូតសម្អាតឡាន

ខ្មោចសម័យកូវីដពិបាកណាស់ដែរ

ទោះបីជាគ្មានឡានក៏អ្នកអាចទទួលបានការបំភ័យដែរ។

តើអ្នកហ៊ានទទួលយកវិធីបន្លាចបែបនេះទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: