ម៉ាស៊ីនលក់ Gachapon ជាង ១៥០ គ្រឿងតំរៀបដូចជាផ្ទាំងជញ្ជាំងនៅស្ថានីយ៍ Akihabara

Gachapon គឺជាប្រដាប់ប្រដាលេងដែលពេញនិយមនៅប្រទេសជប៉ុន។ ចំពោះអ្នកដែលចូលចិត្ត Gachapon អាចធ្វើដំណើរទៅកាន់ស្ថានីយ៍ Akihabara ដើម្បីទស្សនាម៉ាស៊ីនលក់តំរៀបដូចជាជញ្ជាំង។ ចំណុចដែលគួរអោយចាប់អារម្មណ៍​ម៉ាស៊ីនទាំងនេះសុទ្ធតែលក់ប្រអប់ Gachapon ។

ការរចនានេះធ្វើឡើងដោយ Akira Mabuchi គេហៅថា “Kenelestand” ជញ្ជាំងម៉ាសុីនលក់ Gachapon នេះមិនត្រឹមតែសម្រាប់លេងប៉ុណ្ណោះទេ ថែមទាំងរចនាទាក់ទាញភ្នែកផងដែរ។ ទោះយ៉ាងណាប្រដាប់ប្រដាលេងក្នុង Gachapon ទាំងកុមារ និងមនុស្សពេញវ័យសុទ្ធតែចូលចិត្ត។

រូបភាព https://www.spoon-tamago.com/2020/08/14/kenelestand-gachapon-vending-machines/

អ្នកអាចរកឃើញគំរូគ្រឿងសង្ហារឹមខ្នាតតូច Tendo Mokko ឬឧបករណ៍ផ្ទះបាយ និងគំរូរូបសត្វ Manneken Pis -ល- ។

Kenelestands ត្រូវបានគេតំឡើងនៅស្ថានីយ៍ Shimbashi និង Akihabara ។ ម៉ាសុីនលក់មានច្រើនដូច្នេះអ្នកមិនដឹង​ថា​មាន​អ្វីកំពុងរង់ចាំអ្នកនោះទេ គ្រាន់តែប្រាកដថានឹងភ្ញាក់ផ្អើល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: