ត្រឹមតែ ៣ នាទីប្រាក់សរុបជាង ១ លានយ៉េនក្នុងសារមន្ទីរ Ninja នៅ Mie ត្រូវចោរលួច

កាលពីថ្ងៃទី ១៧ ខែសីហាវេលាម៉ោង ១ៈ៣០ ​​​​នាទីកណ្តឹងប្រកាសអាសន្នក្នុងសារមន្ទីរ Ninja នៅ Igaryu, Mie បន្លើសម្លេង។

យោងតាមសារព័ត៌មាន CBC បានអោយដឹងថាចំនួនប្រាក់សរុបជាង ១ លានយ៉េនក្នុងទូដែកដែលមានទម្ងន់ជាង ១០០ គីឡូក្រាមត្រូវចោរលួច។

នាយកសារមន្ទីរលោក Chikako Nakano និយាយថា៖ “ជននោះធ្វើសកម្មភាពលឿនណាស់” ។

កាមេរ៉ាសុវត្ថិភាពចាប់បានសកម្មភាពតែ ២-៣ នាទីចោរចូលគាស់ទូដែកក្នុងការិយាល័យ។

រូបភាពក្នុងវីដេអូ

នៅក្នុងវីដេអូដែលថតដោយកាមេរ៉ាសុវត្តិភាពមានរថយន្តមួយចតជិតច្រកចូលការិយាល័យជាបន្ទប់ឈើដាច់ដោយឡែក។ ឃើញយ៉ាងហោចណាស់មានមនុស្សម្នាក់ចេញពីរថយន្ត។ ប៉ូលីសបានអោយដឹងប្រហែលជាចោរប្រើឧបករណ៍ដូចជាដែកគាស់សម្រាប់បើកទ្វារ។

ការិយាល័យគ្មានអ្នកយាមនៅពេលយប់ទេ ប៉ុន្តែករណីលួចធ្វើអោយប្រព័ន្ធសុវត្ថិភាពបន្លើសម្លេង ហើយប៉ូលីសបាន​ទៅ​ដល់កន្លែងភ្លាមៗ។ នៅពេលទៅដល់ចោររត់គេចខ្លួនបាត់ តាមការប៉ាន់ស្មានថាសកម្មភាពលួចត្រឹមរយៈពេល ៣ នាទីប៉ុណ្ណោះ។

សារមន្ទីរ Ninja ក៏ដូចជាកន្លែងទេសចរណ៍ផ្សេងទៀតនៅប្រទេសជប៉ុនកំពុងជួបបញ្ហាហិរញ្ញវត្ថុដោយ​សារ​តែ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាត​ត្បាត​រ៉ាំរ៉ៃកូវីដ-១៩ ។ បច្ចុប្បន្ន​ប៉ូលីសនៅតែស្រាវជ្រាវអំពីករណីលួចនេះ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: