តាំងពិព័រណ៍ផលិតផលគ្រឿងសង្ហារឹម Star Wars ថ្មីបើកលក់នៅទីក្រុងតូក្យូ
ប្រសិនបើអ្នកធ្លាប់ចង់តុបតែងគេហដ្ឋានរបស់ខ្លួនជាមួយនឹងគ្រឿងសង្ហារឹមលក្ខណៈ Star Wars ប៉ុន្តែមិនទាន់រកឃើញរបស់ដែលសាកសម ឥឡូវនេះអ្នកអាចស្វែងរករបស់របរដែលទាក់ទាញភ្នែកសម្រាប់គេហដ្ឋានរបស់ខ្លួនពីក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមជប៉ុន IDC Otsuka ក្រោមការរចនាមានឈ្មោះថា Star Wars / Premium Home ។
រូបភាព https://soranews24.com/
រូបភាព https://soranews24.com/
រូបភាព https://soranews24.com/
រូបភាព https://soranews24.com/
ការរចនាមានចំនួន ១៥០ មុខដូចជាខ្នើយ កំរាលព្រំ គ្រឿងប្រដាប់ប្រដា ឆ្លាក់ឈើ Ukiyo-e ទំពក់ព្យួរអាវក្រៅរួមទាំងតុក្កតា Kokeshi របស់ជប៉ុន។
ទំនិញទាំងអស់មាននៅក្នុងបន្ទប់តាំងគ្រឿងសង្ហារឹម IDC Otsuka ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិការហូតដល់ពាក់កណ្តាលខែមករាឆ្នាំក្រោយ។ នៅក្នុងកន្លែងតាំងពិព័រណ៍ពិសេសមានដាក់បង្ហាញក្រណាត់ទាំង ៥១ ប្រភេទរួមមានវាំងនន និងកំរាលព្រំតុបតែង។ ក្រៅពីនេះពូកមានកណត់ចំនួន ២០ លក់ក្នុងតម្លៃ ៣,២៤០ យ៉េនប្រភេទនីមួយៗ។
រូបភាព http://dentoistradition.com/
វត្ថុដែលមានតម្លៃថ្លៃជាងគេ និងគួរអោយតែទិញបំផុតគឺឆ្លាក់ឈើ Ukiyo-e មានការរចនាចំនួន ៣ ក្នុងតម្លៃ ៥៤,០០០ យ៉េន (៤៣៩,៣៦ ដុល្លារ) ។ ស្នាដៃសិល្បៈតាមបែបជប៉ុនទាំងនេះមានភ្ជាប់មកជាមួយលេខរៀងនីមួយៗ ហើយត្រូវបានកំណត់ចំនួនត្រឹមតែ ២០០ ប៉ុណ្ណោះ។ លើសពីនេះអ្នកក៏អាចទិញអាវក្រៅក្នុងតម្លៃ ៣,២៤០ យ៉េនផងដែរ។
ផលិតផលទទួលបានការអនុញ្ញាតផ្លូវការដោយ Lucasfilm! សង្គ្រាមផ្កាយដែលត្រូវបានគូរលើផ្ទាំងគំនូរឈើ Ukiyo-e
ទំហំរូបភាព៖ ប្រមាណ ៣៩-៤១ សង់ទីម៉ែត្រ x ២៧.៥ សង់ទីម៉ែត្រ ។
ក្រដាស Echizen Seikan Hosho
តម្លៃលក់៖ ៧០,០០០ យ៉េន (៧៧,០០០ យ៉េនរួមទាំងពន្ធ)
រូបភាព http://dentoistradition.com/
រូបភាព http://dentoistradition.com/
ឈុតចានមានតម្លៃ ២,១៦០ យ៉េន។ តុក្កតា Kokeshi ជប៉ុនស្រស់ស្អាតមានតម្លៃ ៥,៤០០ យ៉េន។
ជាមួយនឹងទំនិញជាង ១៥០ មុខហើយនឹងកាន់តែពិសេសបើអ្នកទៅទស្សនាបន្ទប់តាំងពិព័រណ៍នៅ Shinjuku ដោយផ្ទាល់។
ព័ត៌មានទំនាក់ទំនង៖
IDC Otsuka គ្រឿងសង្ហារឹម Showroom / IDC 大 塚 家具 新宿 シ
អាស័យដ្ឋាន៖ Tokyo-to, Shinjuku-ku, Shinjuku 3-33-1(東京 都 新宿 区 3-33-1)
ម៉ោងបើក៖ ១០ៈ៣០ ព្រឹកដល់ ៨ៈ០០ យប់
AD