តើ Ninja ជាអ្នកជួយថ្នាក់ដឹកនាំឬគ្រាន់តែទទួលភារកិច្ចធ្វើឃាតនរណាម្នាក់?
Ninja មិនត្រឹមតែពេញនិយមនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមានប្រជាប្រិយភាពនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។ ជនជាតិបរទេសដែលចូលចិត្ត Ninja គិតថាជនជាតិជប៉ុនអាចធ្វើដំណើរលឿនដូច Ninja តាមពិតទៅមិនមែនដូច្នោះទេ។
តាមពិតទៅ Ninja មិនដូចមនុស្សអាក្រក់ក្នុងខ្សែភាពយន្តកំពូលវីរបុរសអាមេរិចទេ ហើយក៏មិនដូចជា Spider Man ដែរ។
រូបភាព https://intojapanwaraku.com/culture/104364/
ថ្ងៃនេះខ្ញុំនឹងនិយាយអំពីរឿងរបស់ Ninja នៅសម័យ Kamakura (ប្រហែលនៅឆ្នាំ ១១៩២) ។ Ninja រូបនេះមានឈ្មោះថា Yukichika Kanakubo ។
ប្រទេសជប៉ុនមានលក្ខណៈវប្បធម៌សហគមន៍ ពេលបុគ្គលម្នាក់ណែនាំខ្លួនប្រាកដជានិយាយថាមកពីគ្រួសារណា។ កាលនៅរស់ស្ថិតក្នុងវង្សត្រកូលណាពេលស្លាប់នឹងត្រូវគេយកទៅបញ្ចុះក្នុងផ្នូរគ្រួសារ។
ហេតុនេះនៅពេលសាមូរ៉ៃបម្រើឲ្យនរណាម្នាក់ក៏ចូលក្នុងត្រកូលមេដឹកនាំនោះដែរ។ ទោះបីជាសាមូរ៉ៃគោរពតាមបញ្ជារបស់អ្នកដឹកនាំ ប៉ុន្តែវាអាចប្រឆាំងនឹងផលប្រយោជន៍របស់ត្រកូល ដូច្នេះគាត់ត្រូវប្រាប់អ្នកដឹកនាំពេលករណីនេះកើតឡើង។ សាមូរ៉ៃនេះគេហៅថា Gokenin ។
ផ្ទុយទៅវិញ មានតួអង្គផ្សេងទៀតដែលគេហៅថា Miuchibito ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់មេដឹកនាំ។ Yukichika Kanakubo គឺជា Miuchibito មួយរូបស្ថិតក្រោមបង្គាប់របស់ Yoshitoku Houjou ស្តេចក្រាញ់បន្ទាប់នៃ Bakufu Kamakura នាពេលនោះ។
ដើមកំណើត និងអាយុរបស់ Yukichika Kanakubo ដូចជាអាថ៌កំបាំង។ មានតំបន់មួយនៅ Saitama ហៅថា Kanakubo (Kanji អាចខុសគ្នា) មនុស្សជាច្រើនគិតថាប្រហែល Kanakubo មកពីទីនោះ។
នៅ Shuzenji ក្នុងខេត្ត Shizuoka ឈ្មោះរបស់គាត់ត្រូវបានគេឆ្លាក់លើផ្នូរមាន ១៣ ឈ្មោះផ្សេងទៀត។
រយៈពេល ១០ ឆ្នាំក្រោយមកកេរ្តិ៍ឈ្មោះរបស់តួអង្គនេះមិនត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រទេ គ្រាន់តែត្រូវបង្ហាញជាថ្មីនៅឆ្នាំ ១២១៣ ។
រឿងនិយាយពី Yukichika Kanakubo ទទួលបន្ទុកចាប់ និងធ្វើទារុណកម្មព្រះសង្ឃមួយអង្គប្រឆាំងនឹង Bakufu ។ បន្ទាប់ពីទទួលទារុណកម្ម ថ្ងៃបន្ទាប់ព្រះសង្ឃអង្គនោះបញ្ចេញឈ្មោះអ្នកដែលពាក់ព័ន្ធចំនួន ២០០ នាក់ផ្សេងទៀត។ ត្រកូល Wada ជំទាស់បញ្ហានេះបណ្តាលឲ្យមានសង្គ្រាមផ្ទៃក្នុង ហើយក៏មានកំណត់ត្រានិយាយពី Kanakubo ធ្វើពិសោធន៍លើមនុស្សដែលរងរបួស និងស្លាប់ដោយសារសង្គ្រាមទាំងនេះ។
Bakufu ព្រោះតែចង់ផ្តល់កិត្តិយសដល់ Kanakubo បានលើកគាត់ឲ្យចូលរួមជាមួយកងទ័ព និងកងការពារ។ ថ្វីត្បិតតែ Kunakubo ជា Ninja ក៏ត្រូវបានអនុញ្ញាតឲ្យនៅជួរមុខ។
ថ្វីបើមានកេរ្តិ៍ឈ្មោះល្បីល្បាញតែប្រវត្តិរបស់គាត់ធ្លាប់ត្រូវលុបចោល សូម្បីតែកំណត់ត្រាអំពីកូនចៅក៏គ្មានដែរ។
ផ្អែកតាមរឿងខាងលើភាពមិនច្បាស់លាស់ចំពោះតួនាទីរបស់ Ninja ។ តើ Ninja ជាអ្នកជំនួយមេដឹកនាំឬគ្រាន់តែទទួលយកភារកិច្ចធ្វើឃាតនរណាម្នាក់។ ទោះជាយ៉ាងណា Ninja នៅតែមានប្រជាប្រិយភាពណាស់។