តើអ្នកធ្លាប់ឆ្ងល់ក្មេងស្រីអាថ៌កំបាំងនៅក្នុងផ្ទាំងរូបភាពរឿង “My Neighbor Totoro” ជានរណាដែរទេ?

នៅលើផ្ទាំងរូបភាពដើមក៏ដូចជាគម្រប DVD និង Blu-ray រឿងគំនូរជីវចលដែលពេញនិយម “My Neighbor Totoro” មានក្មេងស្រីអាថ៌កំបាំងឈរនៅក្បែរ Totoro ។ ហើយនាងក៏មិនមែនជា Satsuki ឬ Mei នោះដែរ។

នេះជារូបភាពច្បាប់ដើមដែលកំពុងប្រើ។

រូបភាព https://kotaku.com/the-mysterious-girl-on-the-my-neighbor-totoro-poster-1844723442

នាងមានភាពស្រដៀងគ្នានឹង Satsuki និង Mei ហើយប្រហែលជាចេតនារបស់អ្នករចនាផងដែរ។

ឈុតឆាកនៅក្នុងរឿង

មនុស្សជាច្រើនប្រហែលជាមិនចាប់អារម្មណ៍ថានាងមានលក្ខណៈស្រដៀងនឹងតួអង្គណាមួយឡើយ ប៉ុន្តែតាមពិតនាង​គ្មានវត្តក្នុងរឿងនោះទេ។

ប៉ុន្តែគេហទំព័រ Poster Pagoda បានផ្តល់ការសន្មតគួរអោយចាប់អារម្មណ៍ជាងនេះ។

នៅពាក់កណ្តាលឆ្នាំ ១៩៧០ លោក Hayao Miyazaki បានចាប់ផ្តើមបង្កើតគំនិត Anime នេះ។ ដំបូងបំណងរបស់គាត់កំណត់តួអង្គសំខាន់ ២ គឺ Totoro ក្មេងស្រីអាយុ ៧ ឆ្នាំ។ ប៉ុន្តែក្រោយមកលោក Miyazaki បានសម្រេច​ថា​តួ​ស្រី​ទាំង​ពីរនឹងបង្ហាញគំនិតល្អជាងមុន។

លោក Miyazaki ធ្លាប់វាយតម្លៃលើ The Art of My Neighbor Totoro ដូចខាងក្រោម៖

“ប្រសិនបើមានតែក្មេងស្រីតូចម្នាក់ប្រឡែងលេងនៅក្នុងទីធ្លា នាងនឹងមិនអាចជួបឪពុករបស់ខ្លួននៅចំណត​ឡាន​ក្រុង​ទេ ដូច្នេះយើងបានសម្រេចចិត្តបង្កើតតួអង្គពីរ” ។

លទ្ធផលមានតួអង្គ Mei អាយុ ៤ ឆ្នាំ និង Satsuki អាយុ ១១ ឆ្នាំដូចដែលយើងបានដឹង។

ប៉ុន្តែឈុតឆាកជួបគ្នាក្រោមមេឃភ្លៀងរបស់ច្បាប់ដើមហាក់ដូចជាល្បីយ៉ាងខ្លាំង ដូច្នេះលោក Miyazaki នៅតែប្រើ​ការ​រចនា​ផ្ទាំងរូបភាពនេះដើម្បីផ្សព្វផ្សាយខ្សែភាពយន្ត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: