ចាប់ផ្តើមរកប្រាក់តាំងពីក្មេងសិស្សស្រីវិទ្យាល័យម្នាក់ទិញទាំងសាលាចាស់របស់ខ្លួន

នៅប្រទេសជប៉ុនវិស័យអប់រំកំពុងមានការផ្លាស់ប្តូរជាច្រើនដោយសារគោលនយោបាយអប់រំថ្មី និងការរីករាល​ដាល​នៃ​ជំងឺ​​កូវីដ-១៩ ទូទាំងពិភពលោក។

បច្ចុប្បន្នការអប់រំនៅជប៉ុនផ្តោតសំខាន់លើការអភិវឌ្ឍបុគ្គលជាងជាក្រុម។ សូម្បីតែសិស្សសាលាបឋមក៏អាចចោទសួរទៅលើការអប់រំថាតើគួរតែផ្លាស់ប្តូរយ៉ាងដូចម្តេច។

ថ្ងៃនេះខ្ញុំចង់ណែនាំតួអង្គម្នាក់នាងមានឈ្មោះថា Ayaka Nirei អ្នកតំណាងក្រុមហ៊ុន TimeLeap ដែលជំនាញក្នុងការ​ផ្តល់​កម្ម​វិធីអប់រំដើម្បីអភិវឌ្ឍសមត្ថភាព និងពង្រីកការរស់នៅរបស់មនុស្សម្នាក់ៗដោយផ្តោតលើសិស្សគ្រប់កម្រិត​ទាំង​សាលាអនុវិទ្យាល័យ និងវិទ្យាល័យ។

រូបភាព https://toyokeizai.net/articles/-/367260?ismmark=a

ក្រុមហ៊ុននេះផ្តល់ជូនសិស្សានុសិស្សបឋមសិក្សា និងវិទ្យាល័យកម្មវិធីអប់រំជម្រុញកម្លាំងជាគន្លឹះឆ្ពោះទៅរកភាព​ជោគ​ជ័យ។

ដំបូងមានកម្មវិធីបណ្តុះបណ្តាលចំនួនពីរគឺ Leaper School ជាកម្មវិធីជួយអោយសិស្សបញ្ចេញមតិ និងភ្ជាប់ទំនាក់ទំនងជាមួយសង្គម។ កម្មវិធីបន្ទាប់ Money School បណ្តុះបណ្តាលពីលក្ខណៈរបស់ប្រាក់ ហើយនៅពេលដំណាលគ្នាផ្តល់​អោយ​កុមារ​នូវបទពិសោធន៍ក្នុងការប្រើប្រាស់ប្រាក់តាមរយៈគម្រោងជាក់ស្តែង។ ដោយសារផលប៉ះពាល់នៃ​ជំងី​កូវីដ-១៩ ក្រុមហ៊ុនបានសម្រេចបើកវគ្គបណ្តុះបណ្តាលថ្មីមានឈ្មោះថា TimeLeap Academy ។

កម្មវិធីនេះផ្តោតលើការបង្រៀនតាមអុីនធឺណេតផ្តល់នូវការអប់រំលក្ខណៈជាសហគ្រិនដល់ក្រុមសិស្សដែលបានរៀប​រាប់​ខាង​លើ។ ទោះបីជាការអប់រំអាជីវកម្មសម្រាប់កុមារប៉ុន្តែគោលបំណងមិនមែនដើម្បីអភិវឌ្ឍជំនាញអាជីវកម្មទេ​តែ​ដើម្បី “បើកផ្លូវនៃជីវិត” ។ លទ្ធផលនៃកម្មវិធីនេះក៏រួមបញ្ចូលទាំងជំនាញក្នុងការជ្រើសរើសសហគ្រាសផង​ដែរ។

ប៉ុន្តែរឿងដែលគួរអោយចាប់អារម្មណ៍ស្ថិតលើស្ថាបនិក។ កុមារីម្នាក់ឈ្មោះ Ayaka Nirei ​មានអារម្មណ៍សង្ស័យអំពីអត្ថិភាព​នៃការអប់រំតាំងពីនៅរៀនថ្នាក់បឋម ហើយបានគិតជានិច្ចអំពីទម្រង់អប់រំល្អបំផុត។ រហូតដល់នាងចាប់ផ្តើម​បង្កើត​ក្រុមហ៊ុនផ្ទាល់ខ្លួនពេលចូលវិទ្យាល័យ។

Nirei បានបង្កើតការអប់រំរួមបញ្ចូលគ្នាដោយផ្តល់ការបណ្តុះបណ្តាលសម្រាប់សិស្ស និងអាជីវកម្ម។ នៅពេល Nirei ចូលរៀនវិទ្យាល័យនាងបានទិញសាលាចាស់របស់ខ្លួនគឺសាលាអន្តរជាតិ Shonan ហើយបន្ទាប់មកបានបង្កើត Hand-C (ឥឡូវនេះជា TimeLeap) ។

ហេតុ​តែនាងមានគំនិតបែបនេះដោយសារឥទ្ធិពលនៃការអប់រំដែលនាងទទួលបានតាំងពីមតេយ្យ។

នាងធ្លាប់រៀននៅសាលាអន្តរជាតិ Shonan ជាសាលាឯកជន។ នៅទីនោះពេលមានបញ្ហាកើតឡើងឬពេលកុមារធ្វើការសម្រេចចិត្តគ្រូនឹងមិនធ្វើអន្តរាគមន៍ភ្លាមៗទេ។ ព្រោះការអប់រំផ្តោតលើគំនិត ការពិភាក្សា និងដោះស្រាយដោយផ្អែកលើគំនិតរបស់សិស្សម្នាក់ៗតាមរបៀបដែលគួរឱ្យជឿជាក់បំផុត។ នោះហើយជាអ្វីដែលធ្វើអោយ Nirei មានការចាប់អារម្មណ៍។

លើសពីនេះ Nirei រៀនអំពីការបង្ហាញ “អារម្មណ៍” និង “ហេតុផល” ហើយត្រូវតែមានគំនិតច្បាស់លាស់ និងគោលជំហរ​ដែលខ្លួនចង់បាន។

ដោយសារតែបរិយាកាសនៅសាលាមត្តេយ្យល្អ ពេលចូលដល់សាលាបឋមសិក្សាប្អូនយល់ថាមានអ្វីមួយមិនត្រឹមត្រូវ។ នាង​ចាប់​ផ្តើម​មានអារម្មណ៍មិនស្រួលដូច្នេះក៏សម្រេចចិត្តធ្វើអ្វីដែលខ្លួនបានបង្រៀន។

នាងបានពិភាក្សាជាមួយគ្រូម្នាក់នៅសាលាមត្តេយ្យពីមុន ហើយត្រូវបានណែនាំអោយទៅសាលាបឋមសិក្សាផ្សេងទៀតជាកន្លែងដែលនាងនឹងទទួលបានការអប់រំល្អតាមដែលនាងចង់បាន។

ប៉ុន្តែអ្វីដែល Nirei Ayaka បានធ្វើបន្ទាប់ពីនោះពិតជាអស្ចារ្យណាស់។ នាងមិនពេញចិត្តនឹងអ្វីដែលខ្លួនទទួលបាន​តែ​ចាប់ផ្តើមសាកសួរពីមូលហេតុតាំងពីនាងនៅរៀនសាលាបឋមសិក្សា។ រហូតដល់ឡើងវិទ្យាល័យ Nirei សម្រេច​ចិត្ត​ចូល​រៀនសាលាវិទ្យាល័យធម្មតា។

នៅពេលចូលរៀន Nirei Ayaka គិតថាការអប់រំរបស់ជប៉ុនត្រូវការផ្លាស់ប្តូរ។ នោះគឺជាកម្លាំងជំរុញពេលនាងសម្រេច​បង្កើត​អាជីវកម្មដំបូងរបស់ខ្លួន។

Nirei បានពន្យល់ពីគម្រោងរបស់ខ្លួនប្រាប់លោកគ្រូ Akido ជាអ្នកដែលមានបទពិសោធក្នុងអាជីវកម្ម។ ឪពុកម្តាយ​របស់ Nirei ជាបុគ្គលិកការិយាល័យ និងជាស្ត្រីមេផ្ទះដូច្នេះពួកគេមិនអាចយល់ច្បាស់ពីគំនិត និងការប្តេជ្ញាចិត្ត​របស់​នាង​តែពួកគាត់គាំទ្រនាងដល់ទីបញ្ចប់។

ដូចដែលបានរៀបរាប់ខាងលើពេលនាងរៀននៅវិទ្យាល័យនាងបានទិញសាលាអន្តរជាតិ Shonan ។

ការចូលរួមចំណែកក្នុងការអប់រំភាសាជប៉ុនបច្ចុប្បន្ន។

ការអប់រំកាន់តែមានលក្ខណៈច្រើនឡើងៗដូច្នេះ Nirei គិតថាគួរតែពង្រីកវិសាលភាពនៃការអប់រំ និងបង្កើតគំរូសាលា​រៀន​ឱ្យបានច្រើន។

Nirei ឃើញថាគ្រូបង្រៀននៅតាមសាលាមានកិច្ចការជាច្រើនដែលត្រូវធ្វើក្រៅបង្រៀនដូច្នេះពួកគេមិនអាចផ្តោតអារម្មណ៍ទាំងស្រុងទៅលើការបង្រៀនទេ។ ដើម្បីបង្កើតបរិយាកាសដែលមនុស្សគ្រប់រូបសុទ្ធតែជំនាញ នាងបាន​បែង​​ចែក​ដាច់​ដោយ​ឡែករវាងគ្រូបង្រៀន និងអ្នកដែលធ្វើការផ្នែករដ្ឋបាលផ្សេងៗ។

បញ្ហាផ្សេងទៀតគឺការអប់រំភាសាជប៉ុនមិនបានលើកកម្ពស់ក្នុងការយល់ដឹងអំពីតម្លៃនៃធម្មជាតិ។

នៅពេលនោះ Nirei ត្រឹមតែជាក្មេងម្នាក់គំនិតនោះពិតជាគួរអោយសរសើរណាស់។ ប្រហែលជាក្មេងស្រីម្នាក់នេះនឹង​ក្លាយ​ជា​មនុស្ស​ដែល​ផ្លាស់ប្តូរការអប់រំរបស់ជប៉ុនចាប់ពីពេលនេះទៅ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: