ការដាក់បង្ហាញកាបូបដៃឪឡឹកនៅតាមហាង Shibuya និង Roppongi
Tsuchiya Kaban គឺជាក្រុមហ៊ុនផលិតកាបូបដៃជប៉ុនបានរចនាកាបូបប្រណីតដែលផលិតពីស្បែកនាំចូលពីប្រទេសអុីតាលី។ តើផលិតដើម្បីដាក់ឪឡឹកឬ?
កាបូបឪឡឹកដ៏ប្រណីតត្រូវបានរចនាដោយក្រុមហ៊ុន Tsuchiya Kaban ធ្វើដោយសិប្បករជប៉ុន Yusuke Kadoi ក្រោមអត្តន័យ “នាំមកនូវភាពរីករាយ” របស់អ្នកផលិត។
បើនិយាយពីការរចនាវិញកាបូបឪឡឹកមានលក្ខណៈប្រហាក់ប្រហែលនឹងកាបូបដាក់បាល់ប៊ូលីង។
នៅក្នុងវីដេអូបង្ហាញពីស្នាដៃរបស់សិប្បករកាត់ដេរយ៉ាងល្អិតល្អន់រួចតភ្ជាប់កាបូបបញ្ចូលគ្នា។ ថ្នេរដេរតាមគែមកាបូបស្អាតព័ទ្ធជុំវិញផ្លែឪឡឹកខាងក្នុង។
គួរអោយស្តាយកាបូបដៃប្រណីតនេះមិនបើកសម្រាប់លក់ទេ។ ដូច្នេះអ្នកដែលចូលចិត្តកាបូបឪឡឹកប្រហែលជាខកចិត្ត។ ផ្ទុយទៅវិញកាបូបដៃត្រូវបានដាក់បង្ហាញតាមហាងនៅ Shibuya និង Roppongi ។
រូបភាព https://nextshark.com/watermelons-japanese-designers-create-luxury-bag/
ក្រុមហ៊ុន Tsuchiya Kaban ចាប់ផ្តើមបើកអាជីវកម្មកាបូប និងគ្រឿងតុបតែងដែលមមានតម្លៃតាំងពីឆ្នាំ ១៩៦៥ មកម្ល៉េះ។
Sacchan