សាលាជាច្រើននៅជប៉ុនគ្រោងនឹងបិទដូច្នេះសិស្សមកលាសា​លាលើកចុងក្រោយ

បន្ទាប់ពីឧប្បត្តិហេតុរោងចក្រថាមពលនុយក្លេអ៊ែរឆ្នាំ ២០១១ សាលារៀនក្នុងតំបន់ជាច្រើនត្រូវបានបិទ។ សា​លា​បឋម​សិក្សា​ចំនួន ៩ និងសាលាអនុវិទ្យាល័យនៅ Namiecho, Fukishima ក្នុងនោះមាន ៧ សាលាត្រូវបិទទ្វារ។

ប្រជាជនទាំងមូលត្រូវជម្លៀសចេញបន្ទាប់ពីទទួលរងគ្រោះថ្នាក់។ រហូតមកដល់ពេលនេះចំនួនសិស្សមិនអាចកើនឡើងដូចមុន ហើយគេក៏មានបំណងរុះរើសាលាដើម្បីកាត់បន្ថយថ្លៃចំណាយផងដែរ។ កាលពីមុនសាលាមានចំនួន ៩ ហើយសិស្សសរុបចំនួន ១៧០០ នាក់ ប៉ុន្តែពេលនេះមានតែសិស្សចំនួន ២៦ នាក់ប៉ុណ្ណោះ។

លើសពីនេះគេនិយាយថាក្នុងតំបន់មានរញ្ជួយដីញឹកញាប់ លទ្ធភាពស្តារឡើងវិញស្ទើរតែស្មើសូន្យ។

ការរុះរើសាលារៀនកំពុងតែដំណើរការមុនពេលគ្រោះមហន្តរាយធម្មជាតិកើតឡើង។ សាលារៀនមួយចំនួនមានរចនា​សម្ព័ន្ធធន់នឹង​រញ្ជួយដី ដូច្នេះគេក៏អំពាវនាវអោយអាជីវកម្មឯកជនប្រើ ប៉ុន្តែមិនទទួលបានជោគជ័យទេ។

ពិតជាស្តាយពេលដឹងថាសាលាដែលខ្លួនធ្លាប់រៀនត្រូវកំទេចចោល។ ហេតុ​នេះទើបសិស្សមកទស្សនាលើកចុងក្រោយ​ដើម្បី​លាសា​លា។ សិស្សដែលបញ្ចប់ការសិក្សាគូរគំនូរលើក្តារខៀន។

រូបភាព https://mainichi.jp/articles/20200723/k00/00m/040/145000c

អ្នករាល់គ្នាជីកបំពង់វត្ថុអនុស្សាវរីយ៍នៅក្រោមដីឡើង។

រូបភាព https://mainichi.jp/articles/20200723/k00/00m/040/145000c

សំភារៈសិក្សាទាំងអស់ដែលសិស្សមិនអាចយកទៅវិញពេលជម្លៀសនឹងត្រូវប្រគល់ជូនវិញ។

មិត្តរួមថ្នាក់ចាស់នាំគ្នាមើលអាល់ប៊ុមបញ្ចប់ការសិក្សារំលឹករឿងរ៉ាវពីមុនៗ។ ទោះជាយើងម្នាក់ៗចងចាំអនុស្សាវរីយ៍ ប៉ុន្តែត្រូវលាសាលាជារៀងរហូតហើយ។

ពិតជាមិននឹកស្មានសាលាដែលខ្លួនធ្លាប់រៀន នៅដដែលមិនទាន់ត្រូវបំផ្លាញដោយធម្មជាតិបែរជាជិតត្រូវគេរុះរើទៅវិញ។

នៅ Adachi-ku ទីក្រុងតូក្យូក៏មានសាលាបឋមសិក្សាជាច្រើនដែរ ប៉ុន្តែដោយសារអត្រាកំណើតនៅប្រទេសជប៉ុនធ្លាក់​ចុះ​បណ្តាលអោយចំនួនសិស្សមិនគ្រប់គ្រាន់សាលារៀនត្រូវដាក់បញ្ចូលគ្នា។ សិស្សត្រូវប្តូរសាលាសូម្បីតែឈ្មោះសា​លា​ក៏​ផ្លាស់​ប្តូរ​ដែរ។

សិស្សដែលធ្លាប់រៀននៅសាលាមានអារម្មណ៍ស្រណោះ។ សព្វថ្ងៃនេះពេលកង្វះសិស្សកាន់តែច្រើនការផ្លាស់ប្តូរសាលារៀនដូចជារឿងធម្មតា។ សិស្សលែងមានអារម្មណ៍ស្រណោះអាល័យដូចមុន។

ខ្ញុំគិតថាសាលារៀនជប៉ុននឹងត្រូវបិទកាន់តែច្រើនមិនមែនដោយសារអត្រាកំណើតធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែក៏​ដោយ​​សារ​ជំងឺកូវីដ-១៩ រាតត្បាតផងដែរ។ ចំនួនសាលារៀនដែលបិទពីឆ្នាំ ២០០២ ដល់ ២០១៧ មានចំនួន ៧៥៨៣ សាលាហើយនឹងបន្តកើនឡើងទៀត។

ប៉ុន្តែអ្វីដែលកំពុងថយចុះមិនត្រឹមតែចំនួនសាលារៀនប៉ុណ្ណោះទេ រួមទាំងស្នាមញញឹមរបស់កុមារពេលប្រឡែងលេងជា​មួយ​គ្នាក៏បាត់ដែរ។ តើនឹងទៅជាយ៉ាងណាបើស្ថានភាពនេះនៅតែបន្ត?

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: