ចុងខែញ៉ាំអាហារកំប៉ុងលេងជាបញ្ហាទៀតហើយ … តោះមកក្រឡេកមើលអាហារកំប៉ុងបែបជប៉ុនវិញម្តង

តើនរណាខ្លះចូលចិត្តអាហារកំប៉ុង? ខ្ញុំមិនគិតថាមនុស្សជាច្រើនចូលចិត្តអាហារកំប៉ុងនោះទេព្រោះអាហារនេះច្រើន​តែ​បណ្តោះអាសន្នមិនល្អចំពោះសុខភាពឡើយ ប៉ុន្តែក្រោយពីអានអត្តបទនេះអ្នកប្រហែលជាគិតឡើងវិញ។

ប្រទេសជប៉ុនធ្វើអោយអាហារកំប៉ុងប្រែជាម្ហូបឆ្ងាញ់ពិសេស។ សូមមកក្រឡេកមើលអាហារកំប៉ុងជាមួយ Japo ទាំងអស់គ្នាណា!!!

Dashimaki Tamago

រូបភាព https://www.cbshop.jp/shop/pb/dashimaki.php

ថ្វីត្បិតតែ Dashimaki Tamago ជាម្ហូបសាមញ្ញ ប៉ុន្តែក៏ត្រូវចំណាយពេលច្រើនក្នុងការចម្អិន។ ដូច្នេះហេតុអ្វីមិនសាកល្បងប្រើអាហារកំប៉ុង គុណភាពក៏មិនខុសពីធ្វើដោយផ្ទាល់ដែរ។

អយស្ទ័រត្រាំ Shoyu

រូបភាព https://www.cbshop.jp/shop/seafood/ah-kaki.php

ប្រភេទអយស្ទឺរក្នុងស្រុកត្រាំក្នុង Shoyu មានរសជាតិពិសេស ប្រសិនបើផឹកស្រាក្លែមជាមួយម្ហូបនេះប្រាកដជាឆ្ងាញ់​ណាស់។

Takoyaki

រូបភាព https://www.cbshop.jp/shop/pb/takoyaki.php?_ga=2.236451393.1596686343.1597200408-1596044543.1597200408

Takoyaki ជាម្ហូបតាមចិញ្ចើមផ្លូវ ប៉ុន្តែពេលនេះបានប្រែទៅជាអាហារកំប៉ុង។ សូម្បីតែខ្ញុំជាជនជាតិជប៉ុនក៏គិត​ថា​ប្លែក​តែម្ហូបនេះអាចទិញធ្វើជាអំណោយពេលទៅលេងអូសាកា។

សាច់សេះ

រូបភាព https://www.cbshop.jp/shop/meat/sakuranikuyukke.php?_ga=2.31831550.1596686343.1597200408-1596044543.1597200408

នៅប្រទេសជប៉ុនសាច់សេះគេហៅថា Sakura Niku ចំណែកពាក្យ Yukke សំដៅលើសាច់ឆៅមានគ្រឿងផ្សំ។ ឥឡូវនេះសាច់សេះ Yukke មានលក់ទាំងអាហារប្រអប់ផង។ មិនដឹងថាអាចរក្សាបានយូរប៉ុណ្ណាទេ។

ដំឡូង និងសាច់

រូបភាព https://www.cbshop.jp/shop/vegetable/jagabe-konbp.php?_ga=2.262460876.1596686343.1597200408-1596044543.1597200408

ម្ហូបក្លែមដែលដ៏ល្អឥតខ្ចោះសម្រាប់ផឹកជាមួយស្រាបៀរគឺដំឡូងចំហុយ សាច់ និងម្រេចខ្មៅ។

ខ្យងស្ងោជាមួយស្រាស

រូបភាព https://www.cbshop.jp/shop/seafood/kantuma-mu-rukai.php?_ga=2.266705614.1596686343.1597200408-1596044543.1597200408

សូម្បីតែម្ហូបនេះក៏ក្លាយជាអាហារកំប៉ុងដែរឬ? ស្មានតែមានលក់នៅក្នុងភោជនីយដ្ឋានបារាំងទេ។

Urchins សមុទ្រ

រូបភាព https://www.yodobashi.com/

Urchins សមុទ្រត្រូវគេចាត់ទុកជាអាហារសមុទ្រដែលថ្លៃបំផុតនៅជប៉ុន។ អាថ៌កំបាំងនៃការចម្អិនម្ហូបស្ថិតលើ Consommé ។ ភាគច្រើនជនជាតិក្លែមជាមួយ Sake ។

ផ្លែប៉ែស

រូបភាព https://www.cbshop.jp/shop/fruit/simizuhakutou.php?_ga=2.260881741.1596686343.1597200408-1596044543.1597200408

ផ្លែប៉ែសជាផ្លែឈើពិសេសក្នុងតំបន់ Okayama ។ ក្នុងចំណោមប្រភេទផ្លែប៉ែស ផ្លែប៉ែសស Shimizu ត្រូវគេចាត់ទុកជាផ្លែឈើមានគុណភាពខ្ពស់។ ផ្លែប៉ែសមិនត្រឹមតែស្អាតរួមទាំងមានក្លិនឈ្ងុយទាក់ទាញផងដែរ។

ផ្លែប៉ែសកំប៉ុងមិនថោកទេ មួយកំប៉ុង ២៥០ ក្រាមមានតម្លៃ ១៧៥០ យ៉េន។

បើនិយាយពីក្លិនឈ្ងុយ និងសោភ័ណភាពតម្លៃនេះសមរម្យណាស់។

Cheesecake

រូបភាព https://www.cbshop.jp/shop/others/cheesecake.php?_ga=2.193827181.1596686343.1597200408-1596044543.1597200408

នៅពេលអ្នកមានអារម្មណ៍វិលមុខត្រូវបំពេញបន្ថែមជាតិស្ករ ដូច្នេះម្ហូបកំប៉ុងក៏ល្អម្យ៉ាងដែរងាយស្រួលយកតាមខ្លួន។ មួយកំប៉ុងមានតម្លៃ ៣២៤ យ៉េន ចំណែកឈីសមានទាំងប្រភេទសូកូឡាផងដែរ។

តើអ្នកមានអារម្មណ៍បែប​ណា?

សព្វថ្ងៃអាហារកំប៉ុងមានច្រើនរសជាតិជាជម្រើសដ៏ល្អ។ នៅជប៉ុនថែមទាំងមានបាររៀបចំអាហារកំប៉ុង ៣០០ ប្រភេទផ្សេងៗគ្នាផងដែរ។

រូបភាព https://locafra.com/2017/10/24/mr-kanso/

កុំច្រឡំទៅដល់ហាងលក់អាហារកំប៉ុងបែរជាហៅម្ហូបចម្អិនតាមបែបបុរាណ បើមានឳកាសទៅលេងជប៉ុនកុំភ្លេចភ្លក់អាហារកំប៉ុង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: