អ្នកបង្កើតម៉ាសុីនច្រៀងខារ៉ាអូខេដំបូងគេលើពិភពលោកដែលមិនធ្លាប់ទទួលបានប័ណ្ណប៉ាតង់ឡើយ
តើអ្នកចូលចិត្តច្រៀងខារ៉ាអូខេដែរទេ? លោក Daisuke Inoue ជាអ្នកបង្កើតម៉ាស៊ីនខារ៉ាអូខេដំបូងគេពិភពលោកគាត់ដាក់ឈ្មោះថា Juke 8 ។
លោក Daisuke Inoue គឺជាពាណិជ្ជករ និងជាអ្នកច្នៃប្រឌិតជនជាតិជប៉ុន។ គាត់កើតឆ្នាំ ១៩៤០ នៅអូសាកា។ នៅឆ្នាំ ២០០៤ គាត់ទទួលបានរង្វាន់ណូបែលសម្រាប់ការច្នៃប្រឌិតប្លែកៗ។
នៅឆ្នាំ ២០០២ លោក Daisuke Inoue ជាអ្នកច្នៃប្រឌិតម៉ាសុីនច្រៀងខារ៉ាអូខេដំបូងក្នុងឆ្នាំ ១៩៧១ ។ ម៉ាស៊ីនខារ៉ាអូខេ Juke 8 មានមីក្រូហ្វូន ឧបករណ៍ភ្លេង និងឧបករណ៍ចាក់កាសែត។ (AP / Koji Sasahara)
បច្ចុប្បន្នលោក Inoue មានអាយុ ៨០ ឆ្នាំ ហើយលោកមានប្រសាសន៍ថាគាត់មិនសោកស្តាយដែលមិនចុះឈ្មោះរក្សាសិទ្ធិបង្កើតថ្មីឡើយ។ គាត់គិតអំពីគំនិតសាមញ្ញដែលបានរួមចំណែកក្នុងកម្មវិធីកំសាន្ត។
លោក Inoue លាឈប់ពីការងារនៅការិយាល័យក្នុងរយៈពេល ៨ ខែដើម្បីបន្តក្តីស្រមៃក្លាយជាអ្នកវាយស្ករក្នុងក្រុមតន្រ្តី។ លោក Daisuke Inoue ដើរតាមក្រុមតន្រ្តីសម្តែងគ្រប់ទីកន្លែង ប៉ុន្តែគាត់ដឹងថាខ្លួនមិនអាចទទួលបានជោគជ័យនឹងអាជីពក្លាយជាអ្នកវាយស្គរទេ។ ទោះយ៉ាងណាលោកអះអាងថានោះជាពេលវេលាល្អបំផុត។
លោក Daisuke Inoue កាលពីក្មេងអង្គុយវាយស្ករ
លោក Daisuke Inoue ត្រឡប់ទៅផ្ទះសម្តែងក្នុងស្រុក។ ថ្ងៃមួយក្រុមតន្រ្តីរបស់លោក Inoue ត្រូវបានប្រធានក្រុមហ៊ុន Kobe អញ្ជើញទៅសម្តែងដើម្បីថតបទចម្រៀងយកទៅហាត់នៅផ្ទះ។
លោកប្រធានធ្វើអោយលោក Daisuke Inoue ផ្តើមអាជីវកម្មថ្មីបង្កើតម៉ាស៊ីនបទចម្រៀងពេញនិយម។ អ្នកដែលចង់ប្រើត្រូវដាក់កាក់ក្នុងម៉ាស៊ីនភ្ជាប់នឹងមីក្រូហ្វូន ឧបករណ៍បំពងសម្លេង នោះម៉ាសុីននឹងបញ្ចេញបទភ្លេងហើយអ្នករាល់គ្នាច្រៀងតាម។ មិត្តភក្តិរបស់លោក Inoue មានហាងលក់គ្រឿងអេឡិចត្រូនិកបានជួយគាត់បង្កើតម៉ាសុីន Juke 8 ។
ដោយចំណាយត្រឹមតែ ៤២៥ ដុល្លារដើម្បីផលិតម៉ាស៊ីនខារ៉ាអូខេដំបូងបង្អស់មានឈ្មោះថា Juke 8 ក្នុងរយៈពេល ២ ខែ។ បញ្ជីខារ៉ាអូខេដំបូងមានបទចម្រៀងតែ ៣០០ បទប៉ុណ្ណោះ។
ម៉ាស៊ីនខារ៉ាអូខេដំបូងផលិតនៅឆ្នាំ ១៩៧១ ។
នៅទីក្រុង Kobe កន្លែងដែលលោក Inoue រស់នៅ តារាចម្រៀងគ្រប់រូបពេលច្រៀងមានក្រុមតន្រ្តីលេងផ្ទាល់ គ្មាននរណាគិតថតសម្លេងឡើយ។
ម៉ាសុីនខារ៉ាអូខេ Juke 8 ត្រូវបានដាក់លក់នៅលើទីផ្សារ ប៉ុន្តែមិនទទួលបានលទ្ធផលល្អឡើយព្រោះផលិតផលនេះថ្មីពេក លោក Inoue បញ្ចុះបញ្ចូលរង្គសាលមួយចំនួនដាក់ម៉ាស៊ីនខារ៉ាអូខេដែលប្រើកាក់។ ក្រោយរយៈពេលមួយខែគាត់ត្រលប់មកសាកសួរទើបដឹងថាគ្មានអ្នកប្រើទេ។
លោក Inoue មិនចុះចាញ់ទេ គាត់ជួលនារីស្អាតៗស្លៀកពាក់សំលៀកបំពាក់ទាក់ទាញសាកល្បងម៉ាសុីនខារ៉ាអូខេ។ មិននឹកស្មានក្រោយពេលមួយថ្ងៃគ្មាននរណាម្នាក់ព្រមទម្លាក់មីក្រូហ្វូនសោះ។ ភ្លាមៗនោះម៉ាសុីន Juke 8 ក្លាយជាឧបករណ៍រកប្រាក់លេខមួយ ហើយលោក Inoue បានដំឡើងម៉ាសុីនខារ៉ាអូខេជាង ២០០ នៅបារ និងហាងលក់ភេសជ្ជៈនៅ Kobe ។
នៅទីក្រុងតូក្យូថ្ងៃទី ៨ ខែតុលាឆ្នាំ ១៩៧៧ អ្នករាល់គ្នាច្រៀងនៅ utagoe kissa ឬហាងកាហ្វេ ។
ប៉ុន្មានឆ្នាំក្រោយមកប្រទេសជប៉ុនទាំងមូលល្បីព្រោះតែម៉ាសុីន Juke 8 ។ ក្រុមហ៊ុនរបស់លោក Inoue ទទួលបានប្រាក់ចំណូលរហូតដល់ទៅ ១០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប្រាក់បញ្ញើនៅធនាគារកើនឡើង ប៉ុន្តែលោក Inoue មិនសប្បាយចិត្តទេ។ ផ្ទុយទៅវិញគាត់ធុញទ្រាន់នឹងទ្រព្យសម្បត្តិ និងកេរ្តិ៍របស់ខ្លួន។ គាត់បានប្រគល់ការគ្រប់គ្រងផលិតផលទៅអោយកូនប្រុសពីរនាក់របស់គាត់។
អ្នកគាំទ្រភាគច្រើនយល់ស្របថាការច្រៀងមិនថាត្រូវឬខុសសុទ្ធតែមានន័យជ្រាលជ្រៅ។ បទចម្រៀងបង្ហាញលក្ខណៈផ្ទាល់ខ្លួន និងការកំសាន្ត។ ដូច្នេះហើយបានជាម៉ាសុីនច្រៀងខារ៉ាអូខេល្បីទូទាំងពិភពលោក។
អ្នកបើកតាក់ស៊ីម្នាក់នៅអូសាកាដំឡើងប្រព័ន្ធខារ៉ាអូខេក្នុងឡានរបស់គាត់នៅឆ្នាំ ១៩៨៣ ។
បច្ចុប្បន្នលោក Daisuke Inoue កំពុងរស់នៅលើកំពូលភ្នំមួយក្នុងទីក្រុង Kobe ប្រទេសជប៉ុនជាមួយប្រពន្ធ កូនស្រីនិងឆ្កែ ៨ ក្បាល។
ប្រហែលជាម្តងក្នុងមួយសប្តាហ៍ពួកគាត់យកអាល់ប៊ុមខារ៉ាអូខេប្រកួតគ្នានរណាច្រៀងបានច្រើនជាងគេ។ នោះជាពេលវេលាដែលសមាជិកគ្រួសារទាំងអស់សុទ្ធតែចូលចិត្ត។ នេះក៏ជារបៀបដែលក្រុមគ្រួសាររបស់លោក Daisuke Inoue គោរពការច្នៃប្រឌិតរបស់លោកផងដែរ។ គាត់ប្រហែលជាមិនត្រូវការអាជ្ញាប័ណ្ណតែត្រឡប់មកវិញមានគ្រួសារដ៏សុភមង្គល និងមិត្តភក្តិដែលតែងតែផ្តល់ភាពរីករាយ។