តើ​អ្នក​ជឿ​ទេ​ថា​មានវិធីប្រាកដ ១០០% ធ្វើឲ្យក្តីស្រមៃ​របស់​អ្នក​​ក្លាយ​ជា​ការពិតដែរទេ?

មនុស្សមានមហិច្ឆិតាណាស់ ហេតុ​នេះយើងតែងមានក្តីស្រមៃជាច្រើន។ អ្នកខ្លះចង់ក្លាយជាអ្នកមាន អ្នកខ្លះ​ចង់មានសម្រស់ស្រស់ស្អាត ចំណែក​អ្នក​ខ្លះ​ទៀត​ចង់​និយាយ​ភាសា​អង់គ្លេសឲ្យ​បាន​ល្អ -ល- ។

យ៉ាងណាមិញ គ្មានអ្វីអាចក្លាយទៅជាការពិតទេប្រសិនបើអ្នកគ្រាន់តែប្រាថ្នា ហើយក្តីស្រមៃដែលមិនទាន់បញ្ចប់ទាំងនោះនឹង​​ប្រែជាការសោកស្តាយដែលធ្វើឲ្យ​អ្នក​ខក​ចិត្ត​អស់​មួយ​ជីវិត។

តើអ្នកចង់សាកល្បងវិធីសាស្រ្តដែលធ្វើឲ្យ​ក្តីស្រមៃរបស់អ្នកក្លាយជាការពិតទេ? ដើម្បីសម្រេចបំណងប្រាថ្នាគ្រាន់​​តែ​ធ្វើតាមពីរជំហាន តើអ្នកជឿទេ?

ជំហានទាំងពីរនោះគឺត្រូវរៀបចំផែនការលម្អិត និងអនុវត្តក្លាយជាទម្លាប់

រូបភាព ttps://anthonydmays.com/blog/2019/01/16/why-you-should-definitely-have-a-plan-b/

ខ្ញុំសូមលើកឧទាហរណ៍ប្រសិនបើអ្នកចង់មានប្រាក់ចំនួន ១០ ម៉ឺនដុល្លារក្នុងរយៈពេល ១០ ឆ្នាំ ដូច្នេះអ្នកត្រូវប៉ាន់ប្រមាណ​ទឹកប្រាក់ដែលត្រូវសន្យំជារៀងរាល់ឆ្នាំ។

១០ ម៉ឺនដុល្លារ ÷ ១០ ឆ្នាំ÷ ១២ ខែ = ៨៣៤ ដុល្លារ / ខែ

និយាយឲ្យខ្លីរាល់ខែសន្សំប្រាក់ចំនួន ៨៣៤ ដុល្លារ មានន័យថាអ្នកអាចសម្រេចបំណងប្រាថ្នាក្នុងរយៈពេល ១០ ឆ្នាំ។ ប៉ុន្តែតើការគណនានេះពិតប្រាកដដែរទេ? 

ប្រសិនបើគិតទាំងការចំណាយ ដូច្នេះអ្នកត្រូវសន្សំយ៉ាងតិច ១២០០-១៥០០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែបើប្រាក់ខែរបស់​អ្នក​មិនទាន់ដល់កម្រិតនេះ តើបំណងប្រាថ្នាត្រូវបញ្ចប់ឬ?

វិធីទី ១ គឺត្រូវពន្យារផែនការ ១០ ឆ្នាំទៅ ២០ ឆ្នាំ ដូច្នេះគ្រាន់តែរកប្រាក់បានពាក់កណ្តាល។ ប្រសិនបើនៅតែពិបាកអាចកើនឡើងពី ៣០ ទៅ ៤០ ឆ្នាំ។ ប៉ុន្តែឥឡូវតើនរណាអាចរង់ចាំដោយអំណត់រយៈពេលយូរបែបនេះ?

រូបភាព https://www.udemy.com/course/how-to-build-habit-forming-technology/

បើដូច្នេះត្រូវគិតពីវិធីដំឡើងប្រាក់ខែ។ តើនៅជុំវិញអ្នកមាននរណារកប្រាក់បាន ១១៥០០ ដុល្លារ / ខែទេ? ប្រសិន​បើ​មាន​សូម​សាក​ល្បង​ប្រៀបធៀបការងាររបស់ពួកគេជាមួយអ្នក។ បើអ្នកអាចធ្វើការងារដូចគេ ឬ​ច្រើន​ជាង​នេះ ការ​​​រក​​ប្រាក់ចំណូល ១៥០០ ដុល្លារក្នុងមួយខែលែងជាក្តីស្រមៃហួសប្រមាណទៀតហើយ។

បន្ទាប់មក អ្នកត្រូវរៀបចំផែនការពង្រឹងជំនាញរបស់ខ្លួនតាមឲ្យទាន់​ម្នាក់​នោះក្នុងរយៈពេល ៥ ឆ្នាំ ក្រោយមកបន្ត​រៀប​ចំផែនការសន្សំប្រាក់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

ឧបមាថាភាពខុសគ្នារវាងអ្នក និងម្នាក់នោះស្ថិតលើជំនាញភាសាបរទេស។

បើដូច្នេះសូមរៀបចំផែនការរៀន ៥ ពាក្យជារៀងរាល់ថ្ងៃ ក្នុងមួយឆ្នាំអ្នកនឹងសន្សំបាន ១៨២៥ ពាក្យ។ ក្រោយរយៈពេល ២ ឆ្នាំភាសាបរទេសរបស់អ្នកមានភាពប្រសើរឡើងច្រើន។

ការដំឡើងផែនការជារឿងមួយដែលសំខាន់ តើអ្នកតស៊ូ ឬអត់។ នោះជាជំហានទីពីរអនុវត្តក្លាយជាទម្លាប់។

កាលពីក្មេងអ្នកគ្មានទម្លាប់ដុសធ្មេញ ឬងូតទឹកនោះទេ ប៉ុន្តែដោយសារតែឪពុកម្តាយបង្ខំត្រូវធ្វើតាម។ នៅ​ពេលដែល​អ្នកធំ​ឡើង​ គ្មានអ្នករំលឹកក៏អ្នកធ្វើដោយខ្លួនឯង ព្រោះបើមិនដូច្នេះទេ អ្នកនឹងមានអារម្មណ៍កខ្វក់។ នោះក៏ព្រោះតែអ្នកអនុវត្តក្លាយជាទម្លាប់។ ការធ្វើសកម្មភាពម្តងហើយម្តងទៀតជារៀងរាល់ថ្ងៃនឹងធ្វើឲ្យ​វា​ក្លាយ​ជា​ទម្លាប់ ពេលមិន​ធ្វើ​នឹងមានអារម្មណ៍ថាមិនស្រួល។

រូបភាព https://cleanlearning.co.uk/blog/discuss/practice-may-not-make-perfect-but-can-definitely-improve-skills

ស្រដៀងនឹងការរៀនវាក្យស័ព្ទដូចឧទាហរណ៍ខាងលើដែរ។

បន្ថែមការរៀន ៥ ពាក្យក្នុងមួយថ្ងៃក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃរបស់អ្នក។ ប្រសិនបើមានអារម្មណ៍ថាច្រើនពេក​អាច​ទម្លាក់​ត្រឹម ៣ ពាក្យសំខាន់ត្រូវអនុវត្តរាល់ថ្ងៃ។ ទោះបីជាអ្នកឈឺ ធ្វើដំណើរកំសាន្ត ទៅផឹកសុី ឆ្នាំថ្មី ចុងសប្តាហ៍​ក៏ដោយ -ល- មិនត្រូវចុះចាញ់សូម្បីតែមួយថ្ងៃ។

ហើយក៏មិនត្រូវគិតថាថ្ងៃនេះមិនធ្វើស្អែកចាំបន្តព្រោះសកម្មភាពនេះបង្កើតជាទម្លាប់ពន្យារពេល។ សូមគិតថាថ្ងៃស្អែកអ្នកមិនអាចដុសធ្មេញជំនួសម្សិលមិញបានទេ។

សម្រាប់អ្នកដែលមានបំណងប្រាថ្នាចង់ស្អាតជាងមុនទ្រឹស្តីនេះក៏អាចអនុវត្តបានដែរ។ ដំបូងធ្វើតារាងលក្ខណៈប្រភេទមនុស្សដែលអ្នកចង់ដូច បន្ទាប់មក រកចំណុចខុសគ្នារវាងអ្នក និងម្នាក់នោះ។ ព្យាយាមគិតពីលក្ខណៈពិសេស​ឲ្យ​បានជាក់លាក់តាមដែលអាចធ្វើទៅបាន។

ប្រសិនបើអ្នកតម្រង់ទិសផ្តោតលើរបបអាហារប្រចាំថ្ងៃ ម៉ាស្សាមុខ ថែសក់ -ល- ត្រូវអនុវត្តរាល់ថ្ងៃ។ ប្រសិនបើអ្នកមានគម្រោងសន្សំប្រាក់វះកាត់​កែស​ម្ឆ​ស្ស វិធីនេះក៏ត្រូវអនុវត្តក្លាយជាទម្លាប់ដែរ។

ចំពោះក្តីស្រមៃបើអ្នកគិតថា “ម៉េចក៏បាន” វាត្រឹមតែជាក្តីស្រមៃជារៀងរហូត។ ប្រសិនបើអ្នកពិតជាចង់ធ្វើឲ្យ​ក្តីស្រមៃរបស់អ្នកក្លាយជាការពិត ចូរ​ចាប់​ផ្តើមរៀបចំផែនការជារៀងរាល់ថ្ងៃ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: