ដោយសារជំងឺកូវីដ-១៩ ឆ្នាំនេះប្រជាជនជប៉ុនជាច្រើនមិនអាចត្រឡប់ទៅស្រុកកំណើតដើម្បីសែនផ្នូរ
ប្រទេសជប៉ុនក៏ដូចជាបណ្តាប្រទេសអាសុីជាច្រើនផ្សេងទៀតមានទម្លាប់ទៅសែនផ្នូរដូនតា។
នៅពេលទៅសែនផ្នូរដូនតាកូនចៅនាំគ្នាសម្អាតផ្នូរ ដូច្នេះប្រជាជនជប៉ុនច្រើនតែយកធុង និងបោយទឹកដើម្បីលាងសម្អាតផ្នូរតាម។ ហើយពួកគេក៏យកឧបករណ៍ថែសួនដើម្បីសម្អាតស្មៅដុះជុំវិញផ្នូរផងដែរ។ ប្រសិនបើភ្លេចមិនបានយកតាមអាចខ្ចីធុង និងបោយទឹកនៅហាងផ្កាជិតនោះរួចយកទៅសងវិញ។
តាមទំនៀមទម្លាប់ប្រពៃណីជនជាតិជប៉ុននឹងទៅសែនផ្នូរដូនតាក្នុងកំឡុងពេលវិស្សមកាលពិធីបុណ្យ Obon ។ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមគ្រួសារមួយចំនួនត្រូវពិចារណាចាត់ចែងការងារសម្អាតផ្នូរទៅអោយក្រុមហ៊ុនសាងសង់ផ្នូរនៅកន្លែងបញ្ចុះសពក្នុងតំបន់។ នៅខេត្ត Tottori ភាគខាងលិចប្រទេសជប៉ុនក្រុមហ៊ុននឹងបញ្ជូនបុគ្គលិកទៅសម្អាត និងទៅមើលផ្នូរជំនួសវិញ។
កាលពីថ្ងៃច័ន្ទបុគ្គលិករបស់ក្រុមហ៊ុនសាងសង់ផ្នូរបានទៅសម្អាតផ្នូរជំនួសស្រ្តីម្នាក់រស់នៅខេត្ត Aichi ប្រទេសជប៉ុន។
ក្រុមហ៊ុននៅទីក្រុង Tottori ផ្តល់សេវាកម្មសែនផ្នូរជំនួសរយៈពេលប្រមាណ ១០ ឆ្នាំមកហើយ។ ក្រុមហ៊ុននិយាយថាឆ្នាំនេះមានមនុស្សជាច្រើនមិនអាចត្រឡប់ទៅស្រុកកំណើតដូចរាល់ឆ្នាំឡើយ។ ក្រុមហ៊ុនទទួលភារកិច្ចទៅសែនផ្នូរជំនួសជាង ៦០ គ្រួសារ ចំនួននេះកើនឡើងប្រហែល ៣០% បើប្រៀបនឹងឆ្នាំមុន ៗ ។
បុគ្គលិករបស់ក្រុមហ៊ុននិយាយថាគេនឹងខំប្រឹងអស់ពីសមត្ថភាពជួយដល់ក្រុមគ្រួសារទាំងនោះទៅសម្អាតផ្នូរក្នុងគ្រាជំងឺរាតត្បាត។
AD