ធ្លាប់ប្រើ “ថ្នាំទិព្វ” Kinkan ទេ? កម្មវិធីផ្តល់ជូនពិសេសពី Kinkan x Oishi Masayoshi

Kinkan គឺជាប្រភេទថ្នាំដែលពេញនិយមបំផុតនៅជប៉ុនជួយព្យាបាលឈឺស្មាឬសត្វល្អិតខាំជាមួយនឹងសារធាតុផ្សំពីរុក្ខជាតិ។ ដូច្នេះប្រជាជនជប៉ុនជឿទុកចិត្តប្រើរយៈពេលជិត ១០០ ឆ្នាំមកហើយ។ ឥឡូវនេះអ្នកអាចជាវទំនិញជាមួយនឹងការផ្តល់ជូនជាច្រើន។

កម្មវិធីប្រារព្ធធ្វើឡើងក្រោមការចូលរួមរបស់សិល្បករ Anime Song – Oishi Masayoshi (オーイシマサヨシ) ។ នៅពេលចូលរួមអ្នកមានឱកាសទទួលបានផលិតផលផ្តាច់មុខរួមបញ្ចូលគ្នារវាង Kinkan និង Oishi Masayoshi ដូចជា Clear file, QUO Card និងឆ្នាំងសាក -ល- ។ ជាពិសេសសំបុត្រអញ្ចើញចូលរួមក្នុងព្រឹត្តិការណ៍តន្ត្រីសម្រាប់អ្នកគាំទ្រ Anime – Animelo Summer Night ចំនួន  ២០ សន្លឹកកំពុងតែរង់ចាំអតិថិជនដែលមានសំណាង ២០ នាក់។

រូបភាព https://www.kinkan.co.jp/campaign/2020/kinkan-oishi/summer-cp/

មើលព័ត៌មានលម្អិតនៅគេហទំព័រ៖ https://www.kinkan.co.jp/campaign/2020/kinkan-oishi/summer-cp/

ព្រឹត្តិការណ៍នេះមានរយៈពេលរហូតដល់ថ្ងៃទី ១៤ ខែសីហាសម្រាប់អ្នកដែលរស់នៅប្រទេសជប៉ុន ដូច្នេះសូមរួសរាន់ឡើង​កុំ​ខក​ខាន​ឱកាស​នេះ!

ការបញ្ជាទិញមានភាពងាយស្រួលព្រោះផលិតផលនេះត្រូវបានដាក់លក់តាមហាងលក់ថ្នាំ (drug store) ទាំងអស់ទូទាំងប្រទេស អ្នកគ្រាន់តែរកទិញ Kinkan នៅឳសថស្ថាន។ បន្ទាប់មកថតរូបវិក័យប័ត្រហើយផ្ញើរូបថតតាមរយៈគេហទំព័រ​ព្រឹត្តិការណ៍។

កំឡុងពេលរង់ចាំទទួលលទ្ធផល អ្នកអាចក្រឡេកមើលចម្រៀងប្រធានបទរវាង Kinkan និង Oishi Masayoshi ។ បទចម្រៀងមានចំណងជើងថា “Kinkan no uta 2020” ជាមួយនឹងសម្លេងពិរោះរណ្តំចិត្ត និងក្បាច់រាំដ៏គួរអោយស្រលាញ់។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: