ប្រៀបធៀបការងារក្នុងមួយថ្ងៃរបស់បុគ្គលិកការិយាល័យ បុគ្គលិក​ដឹកជញ្ជូន និងស្ត្រីមេផ្ទះជប៉ុន

ប្រជាជនជប៉ុនខំប្រឹងធ្វើការខ្លាំងណាស់មិនថាតំណែងរបស់ពួកគេជាអ្វីក៏ដោយ នេះជាហេតុដែលប្រទេសជប៉ុនក្លាយជាប្រទេសសេដ្ឋកិច្ចទី ៣ លើពិភពលោក។

បន្ទាប់ពីជំងឺកូវីដ-១៩ ផ្ទុះមកយន្តការប្រតិបត្តិការទាំងមូលនៃសេដ្ឋកិច្ចពិភពលោកក៏ត្រូវរងផលប៉ះពាល់។ បណ្តាប្រទេសរួមទាំងប្រទេស​ជប៉ុនគួរតែពិចារណាលុបបំបាត់អាជីវកម្មធ្វើដោយដៃ ប្រពៃណី low-tech ព្រោះនិយោជិក​ភាគ​ច្រើន​ធ្លាប់នឹងការងារពីចម្ងាយ។

សូមក្រឡេកមើលស៊េរី “Day in the Life” របស់ Youtuber Paolo from TOKYO និយាយអំពីមុខរបរផ្សេងៗគ្នារបស់បុគ្គលិកជប៉ុន និងពិភាក្សាបន្ថែមចំពោះបញ្ហានេះ។

១. ការងារក្នុងមួយថ្ងៃរបស់បុគ្គលិកការិយាល័យជប៉ុន

បុគ្គលិកការិយាល័យម្នាក់ឈ្មោះ Emi រស់នៅជាមួយឪពុកម្តាយនាងក្នុងទីក្រុងតូក្យូ។ នាងដើរពីផ្ទះទៅស្ថានីយ៍រថភ្លើង​ធ្វើដំណើរទៅ Otemachi ។ Emi ធ្វើការនៅសាជីវកម្មពហុជាតិជប៉ុន Pasona ដែលផ្តល់ដំណោះស្រាយធន​ធាន​មនុស្ស។ នាងទៅដល់ការិយាល័យរៀបចំកន្លែងធ្វើការ ហើយចាប់ផ្តើមអានកាសែតពេលព្រឹក។

ការិយាល័យនៅទីនេះក៏ដូចជាការិយាល័យដទៃទៀតដែរ កន្លែងធ្វើការរបស់ Emi ជាការិយាល័យបើកផ្តល់ភាពងាយ​ស្រួល​ដល់បុគ្គលិកក្នុងការប្រាស្រ័យទាក់ទងគ្នា។ ក្រៅពីនេះក៏មានសេវាកម្មជាច្រើនដូចជាហាងលក់ទំនិញ កន្លែង​ចិញ្ចឹម​សត្វ -ល- ។

ដោយសារភាពងាយស្រួលបែបនេះ Emi ស្ទើរមិនចេញទៅក្រៅសូម្បីតែពេលសម្រាកបរិភោគអាហារ។

២. ការងារក្នុងមួយថ្ងៃរបស់បុគ្គលិកដឹកជញ្ជូន

តួអង្គបន្ទាប់គឺ Yasuho ជាបុគ្គលិកដឹកជញ្ជូន។ ជារៀងរាល់ព្រឹកនាងរវល់រៀបចំគ្មានពេលញ៉ាំអាហារពេលព្រឹកនៅផ្ទះ​ឡើយ។

Yasuho ជិះកង់ទៅកន្លែងធ្វើការក្បែរនោះគឺ Sagawa Express ដែលជាក្រុមហ៊ុនក្នុងប្រទេសជប៉ុន។ ដោយសារតែលក្ខណៈនៃការ​ងារ​របស់នាងស្នាក់នៅជិតកន្លែងធ្វើការក៏ល្អម្យ៉ាងដែរ។ Yasuho ត្រៀបទំនិញដឹកជញ្ជូន អាសយដ្ឋាន និង hanko -ល- ។

មុនពេលធ្វើដំណើរនាងចំណាយពេលសម្អាតរថយន្តដែលបង្ហាញពីស្តង់ដារនៃសេវាកម្មជប៉ុនផ្តោតសំខាន់លើអនាម័យ។ ក្រៅពីនេះនាងត្រូវផ្តល់ព័ត៌មានស្ថានភាពសុខភាព ធ្វើតេស្តិ៍ដង្ហើម និងអានច្បាប់បើកបរប្រកប​ដោយ​សុវត្ថភាពនៅមុខបុគ្គលិកត្រួតពិនិត្យ។ ហើយ Yasuho ក៏បានពិនិត្យមើលសុវត្ថិភាពច្រើនដងមុនពេលធ្វើដំណើរ។

បន្ទាប់មកការងាររបស់ Yasuho ត្រូវដឹកជញ្ជូនទំនិញទៅកាន់ទីតាំងដែលបានកំណត់រហូតដល់អស់។ ឧបករណ៍ PDT ដែល Yasuho យកតាមផ្តល់ភាពងាយស្រួលភ្ញៀវចុះហត្ថលេខាទទួលទំនិញ ឧបករណ៍នេះក៏ជូនដំណឹងអោយបុគ្គលិក​ចែក​ចាយ​នៅក្នុងតំបន់ ហើយវាក៏ជួយរាប់ពិន្ទុបុគ្គលិកផងដែរ។

ការងារក្នុងមួយថ្ងៃរបស់នាងផ្អែកចម្បងលើផ្លូវដែលត្រូវបានផ្តល់អោយ។

៣. ការងារក្នុងមួយថ្ងៃរបស់ស្រ្តីមេផ្ទះ

Tomomi គឺជាស្រ្តីមេផ្ទះ និងជាអ្នកម្តាយវ័យកណ្តាលម្នាក់។ នាងរស់នៅទីក្រុងតូក្យូជាមួយស្វាមី និងកូនស្រីអាយុ ៣ ឆ្នាំម្នាក់ឈ្មោះ Karin ។ ការងារដំបូងរបស់នាងត្រូវរៀបចំអាហារពេលព្រឹក។

ពេលវេលាភាគច្រើននាងមើលថែកូនស្រី។ ពេលខ្លះ Karin អាចលេងដោយខ្លួនឯង ដូច្នេះនាងឆ្លៀតពេលធ្វើការ​ងារ​ផ្ទះ និងសរសេរ blog ។ Tomomi ក៏ជាអ្នកសរសេរអំពីរបៀបរស់នៅ និងការធ្វើសមាធិផងដែរ។

Tomomi ឆ្លៀតពេលនាំ Karin ទៅឧទ្យានអោយកូនស្រីអាចលេងកំសាន្តនៅខាងក្រៅ បន្ទាប់មកឆ្លៀតពេលធ្វើម្ហូបពេលល្ងាច។ Tomomi តែងតែក្រឡេកមើលកូនកំឡុងពេលធ្វើម្ហូប ចំណែកប្តីរបស់នាងក៏ជួយនាងច្រើនដែរ។ សរុប​មក​នេះជាគ្រួសារដែលមានសុភមង្គល។

បច្ចុប្បន្ននេះក្រោមស្ថានភាពជំងឺកូវីដ-១៩ រីករាលដាលរងផលប៉ះពាល់យ៉ាងខ្លាំង អាចបញ្ឈប់ទាំងស្រុងឬផ្លាស់ប្តូររបៀបធ្វើការ។ ចំពោះប្រជាជនកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុន សូមចែករំលែកបទពិសោធការងាររបស់អ្នកដែលកំពុងទទួលរងប៉ះពាល់ដោយសារជំងឺ។

អ្នកអាចតាមដានស៊េរីរបស់ Paolo នៅទីនេះ ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: