គម្រោងរចនាបង្គន់សាធារណៈជាច្រើននៅឧទ្យាន Shibuya ធានាសុវត្ថិភាព និងអនាម័យ

តើអ្នកនៅចាំបន្ទប់ទឹកថ្លានៅឧទ្យាន Shibuya ទេ? តាមពិតទៅនេះជាបន្ទប់ទឹកស្ថិតក្នុងគម្រោងពិសេស។

នៅលើពិភពលោកបន្ទប់ទឹកជប៉ុនល្បីដោយសារតែអនាម័យ និងទទួលការជួសជុលល្អ ប៉ុន្តែវាហាក់ដូចជាមិនបញ្ឈប់​ត្រឹម​នឹង​ឡើយ។

ថ្មីៗនេះគម្រោងរៀបចំបន្ទប់ទឹកអនាម័យសាធារណៈត្រូវបានធ្វើឡើងនៅឧទ្យាន Shibuya ។ អ្នករចនាដ៏ល្បីល្បាញចំនួន ១៦ នាក់ត្រូវបានអញ្ជើញអោយចូលរួមក្នុងគម្រោងនេះដែលគោលបំណងជួសជុលបង្គន់សាធារណៈចំនួន ១៧ ក្នុងតំបន់។

រូបភាព https://www.spoon-tamago.com/2020/08/11/tokyo-toilet/

គម្រោងនេះទទួលបានប្រាក់មូលនិធិពី Nippon ហើយអ្នកតំណាងបាននិយាយថា “បន្ទប់ទឹកជាវប្បធម៌នៃការទទួល​ស្វាគមន៍​របស់​ជនជាតិជប៉ុន” ។ នៅក្នុងប្រទេសជប៉ុនបន្ទប់ទឹកទាំងអស់សុទ្ធតែមានបន្ទប់សម្រាប់ជនពិការ មានបុគ្គលិកសម្អាតជាប្រចាំ និងតែងតែមានអនាម័យជានិច្ច។

ក្នុងគម្រោងបង្គន់សាធារណៈមួយចំនួនកំពុងសាងសង់នៅឡើយ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២១។ លើសពីនេះគេបន្ថែមផែនទីបង្ហាញពីទីតាំង និងស្ថានភាពនៃការប្រើប្រាស់បង្គន់។ 

ស្ថាបត្យករ Shigeru Ban ទទួលតួនាទីរចនានៅក្នុងទីតាំងពីរ ហើយក៏ជាអ្នកឈរពីក្រោយគម្រោងបន្ទប់ទឹកថ្លានៅ​ពេល​គ្មានអ្នកប្រើប្រាស់។ Ban ពន្យល់ថា “មាន ២ ចំណុចដែលមនុស្សជាច្រើនព្រួយបារម្ភពេលប្រើបង្គន់សាធារណៈ។ ទីមួយអនាម័យ និងចំណុចទីពីរតើនរណាកំពុងប្រើវា” ។ ការរចនារបស់លោកអាចដោះស្រាយបញ្ហាទាំង​ពីរ​ខាងលើ ហើយក៏មានលក្ខណៈសិល្បៈខ្ពស់ផងដែរ។ បង្គន់សាធារណៈដូចជាប្រអប់ពណ៌ដែលបញ្ចេញពន្លឺនៅ​ពេល​យប់។

រូបភាព https://www.spoon-tamago.com/2020/08/11/tokyo-toilet/

អ្នករចនា Nao Tamura បានបង្កើតបង្គន់ដែលធានានូវសុវត្ថិភាព ឯកជន និងបន្ទាន់។ ការរចនានេះត្រូវបានបំផុសគំនិតពី Origata របៀបខ្ចប់អំណោយបែបប្រពៃណីរបស់ជប៉ុន។ Tamura និយាយថា “នេះជានិមិត្តរូបនៃវប្បធម៌អំណោយដែលបង្ហាញពីភាពរាក់ទាក់របស់ Shibuya ចំពោះភ្ញៀវនៅលើពិភពលោកនាំមកនូវសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់” ។

រូបភាព https://www.spoon-tamago.com/2020/08/11/tokyo-toilet/

ការរចនារបស់ Fumihiko Maki មានទីតាំងស្ថិតនៅក្នុង “ឧទ្យានរតីយាវហឺ” ដូច្នេះគេដាក់ឈ្មោះថា “បង្គន់​តីយាវហឺ” ។ ឧទ្យាននេះជាកន្លែងពេញនិយមសម្រាប់គ្រួសារ ដូច្នេះអ្នករចនាចង់រួមបញ្ចូលកន្លែងបង្គន់ និងកន្លែង​សម្រាក​កំសាន្ត។ ការរចនានេះរួមបញ្ចូលតំបន់ ទេសភាព បរិយាកាស និងពន្លឺព្រះអាទិត្យគ្រប់គ្រាន់។

រូបភាព https://www.spoon-tamago.com/2020/08/11/tokyo-toilet/

ប្រភេទបង្គន់ដែលមានអាយុកាលយូរបំផុតនៅជប៉ុនគេហៅថា Kawaya (ខ្ទមលើទន្លេ) ។ ការរចនាសាមញ្ញ ប៉ុន្តែមានមុខងារគ្រប់គ្រាន់ភាគច្រើនគេធ្វើពីដីរឹង និងឈើរុំចូលគ្នា។

រូបភាព https://www.spoon-tamago.com/2020/08/11/tokyo-toilet/

Masamichi Katayama បានបង្កើតប្រភេទបង្គន់ Kawaya ឡើងវិញតាមការរចនាថ្មីដោយដាក់ជញ្ជាំងចំនួន ១៥ មានលក្ខណៈថ្មីប្លែក។ នៅតាមចន្លោះជញ្ជាំងនាំអ្នកប្រើទៅកន្លែងផ្សេងៗគ្នា។ ការរចនាបង្គន់ប្រភេទនេះពិតជាល្អណាស់។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: