ដោយផ្អែកលើលក្ខណៈពិសេសអ្វីដែលជប៉ុនជ្រើសយករូបថតបោះពុម្ពលើក្រដាសប្រាក់
នៅឆ្នាំ ២០២៤ ជប៉ុននឹងផ្លាស់ប្តូរការរចនាក្រដាសប្រាក់ ជាពិសេសក្រដាសប្រាក់ ១ មេនយ៉េន។ បច្ចុប្បន្នរូបនៅលើក្រដាសប្រាក់នេះគឺលោក Fukuwaza Yukichi ។
រូបភាព https://www.yamatobunko.jp/shopdetail/000000009196/
រូបថតដែលត្រូវបានជ្រើសយកមកជំនួសគឺលោក Eichi Shibusawa ។
រូបភាព https://business.nikkei.com/atcl/gen/19/00002/040900234/
លោក Eiichi Shibusawa ជាមនុស្សដ៏អស្ចារ្យម្នាក់ មានគុណសម្បត្តិកំណត់សេដ្ឋកិច្ចជប៉ុនសព្វថ្ងៃ។ នៅក្នុងអត្ថបទលើកក្រោយយើងនឹងនិយាយអំពីប្រវត្តិរបស់លោក ចំណែកអត្តបទនេះនិយាយពីការរចនាក្រដាសប្រាក់។
យ៉ាងណាមិញ លោក Eiichi Shibusawa មានគុណសម្បតិ្តចំពោះប្រទេសជប៉ុន ប៉ុន្តែហេតុអ្វីបានជារហូតមកដល់ពេលនេះទើបគេរើសយករូបគាត់បោះពុម្ពលើក្រដាសប្រាក់។ ចំណុចនេះក៏ត្រូវគេពិចារណាជាមួយនឹងមុខមាត់របស់លោក Yukichi Fukuzawa ។
នៅលើក្រដាសប្រាក់ជប៉ុនសព្វថ្ងៃមានរូបស្ត្រីម្នាក់គឺលោកស្រី Higuchi Ichiyou ។ ហើយក៏ជាស្ត្រីដំបូងគេដែលមានវត្តមានលើក្រដាសប្រាក់ជប៉ុនផងដែរ។
រូបភាព https://item.rakuten.co.jp/yamabun-r/ba3c0002r/
មិនមែនដោយសារការរើសអើងយេនឌ័រនោះទេ ប៉ុន្តែព្រោះតែមុខរបស់លោកស្រី Higuchi Ichiyou មានភាពស្រដៀងគ្នាជាមួយ Shibusawa និង Fukuzawa ។
តើអ្នកដឹងទេថាមានចំណុចពិសេសអ្វីនៅលើផ្ទៃមុខរបស់ពួកគេ?
ចំណុចនេះជាមូលហេតុដែលរូបថតរបស់តួអង្គទាំងបីនាក់ត្រូវបានគេបោះពុម្ពលើក្រដាសប្រាក់។
ឥឡូវនេះខ្ញុំនឹងបង្ហើបចំណុចមួយចំនួនខាងក្រោម៖
សូមក្រឡេកមើលរូបភាពលើក្រដាសប្រាក់មុនរបស់ជប៉ុន ហើយមើលថាតើមានអ្វីខ្លះដែលពួកគាត់ទាំង ៣ នាក់គ្មាន។
នេះជារូបរបស់លោក Shoutoku Taishi ដូចដែលអ្នកមើលឃើញរូបភាពរបស់លោកមាននៅលើក្រដាសប្រាក់ជប៉ុនច្រើន។ សូមក្រឡេកមើលក្រដាសប្រាក់ពីមុន។
តើអ្នកបានកត់សម្គាល់ឃើញអ្វីទេ?
រូបខាងលើមានពុកចង្ការ។
ចំណុចពិសេសនៃក្រដាសប្រាក់អាចការពារការក្លែងបន្លំ ក្រៅពីនេះប្រាក់យេនជប៉ុនជារូបិយប័ណ្ណណដែលមានស្ថេរភាពបំផុតអាចនឹងក្លាយជាគោលដៅនៃការក្លែងបន្លំប្រាក់។
ពុកចង្ការជាចំណុចពិសេសដែលពិបាកក្នុងការក្លែងបន្លំ ដូច្នេះនៅសម័យមុនជប៉ុនផ្តល់អាទិភាពរើសយកអ្នកដែលមានពុកមាត់សម្រាប់បោះពុម្ពលើក្រដាសប្រាក់។ ប៉ុន្តែបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះមានការអភិវឌ្ឍច្រើន ដូច្នេះមិនថាមានពុកចង្ការឬអត់នៅតែមានវិធីពិនិត្យមើលក្រដាសប្រាក់ពិត និងក្លែងក្លាយ។
ចំណុចដែលគួរអោយចាប់អារម្មណ៍លោក Eiichi Shibusawa ធ្លាប់លេចមុខលើការរចនាប្រាក់កូរ៉េពីឆ្នាំ ១៩០២ ដល់ ១៩០៤ ។ នៅពេលនោះប្រទេសកូរ៉េជាប្រទេសឯករាជ្យ ប៉ុន្តែពិសេសផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចជាមួយជប៉ុន។ នៅពេលសហការផលិតក្រដាសប្រាក់ជាមួយកូរ៉េ ជនជាតិជប៉ុនបានកត់សម្គាល់ឃើញថា រូបថតរបស់លោក Eiichi Shibusawa ធ្លាប់ត្រូវគេបោះពុម្ពលើក្រដាសប្រាក់។ ដោយយល់ថាមានបញ្ហា ភាគីជប៉ុនបានស្នើឲ្យប្តូររូបជនជាតិកូរ៉េក្នុងរយៈពេលដ៏ខ្លី។
ការចេញផ្សាយរូបភាពលើកនេះរបស់លោក Eichi Shibusawa ។ ខ្ញុំកំពុងទន្ទឹងរង់ចាំការរចនាថ្មីនេះណាស់។
Kengo Abe