ហួសចិត្តបុរសម្នាក់ត្រូវប្រជាជនព្រមានមិនអោយទៅស្រុកព្រោះបារម្ភខ្លាចឆ្លងជំងឺ

បន្ទាប់ពីសេចក្តីប្រកាសអាសន្ននៅក្នុងប្រទេសជប៉ុនត្រូវបានដកចេញ យើងគិតថាការរីករាលដាលនៃជំងឺនឹងប្រសើរឡើងវិញ។ មិននឹកស្មានចំនួនប្រជាជនវិជ្ជមាននឹងជំងឺកើនឡើង បណ្តាញព័ត៌មានជប៉ុនក៏បានធ្វើបច្ចុប្បន្ន​ភាពករណីឆ្លងជំងឺ​ជា​រៀងរាល់ថ្ងៃបណ្តាលអោយមានការព្រួយបារម្ភយ៉ាងខ្លាំង។ ដោយ​នាំអោយកើត​ជំងឺ​ដែល​គេ​ហៅថា “中傷ビラ – Chusho Bira” ។

នៅជប៉ុនជិតដល់ថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Obon ធម្មតាសមាជិកគ្រួសារនឹងវិលត្រឡប់ទៅស្រុកកំណើតដើម្បីសួរសុខទុក្ខសាច់ញាតិ និងឪពុកម្តាយ ប៉ុន្តែអ្នកដែលត្រឡប់មកពីទីក្រុងតូក្យូបែរជាមិនទទួលបានការស្វាគមន៍នៅស្រុកកំណើតទៅវិញ។

ជារៀងរាល់ឆ្នាំបុរសម្នាក់ធ្វើដំណើរពីទីក្រុងតូក្យូត្រឡប់ទៅស្រុកកំណើតនៅ Aomori ប៉ុន្តែឆ្នាំនេះគាត់បែរជាទទួលបាន​សំបុត្របង្កាច់​បង្ខូច។

នៅលើក្រដាសសរសេរថា៖

なんでこの時期に東京から来るのですか?・・・さっさと帰ってください!!皆の迷惑になります

“ហេតុ​អ្វីបានជាឯងចាកចេញពីទីក្រុងតូក្យូនៅពេលនេះ? សូមត្រឡប់ទៅវិញអោយឆាប់ អ្នកកំពុងរំខានអ្នកដទៃ” 

រូបភាព https://www.news24.jp/nnn//news890227692.html

លើសពីនេះមានពាក្យប្រមាថផ្សេងទៀតដែលធ្វើអោយគាត់គិតថានេះជាថ្ងៃអវសានពិភពលោក។ តាមពិតគាត់បានធ្វើតេស្តអវិជ្ជមានពីរដងមុននឹងជិះរថភ្លើងត្រឡប់ទៅផ្ទះវិញ។

ដូចអ្នកនិពន្ធជនជាតិអុីតាលីឈ្មោះ Paolo Giordano និយាយថា៖ “ជំងឺឆ្លងគឺជាជំងឺដែលជះឥទ្ធិពលដល់ទំនាក់ទំនងផ្សេងៗគ្នារបស់យើង” ហើយនោះជាអ្វីដែលកំពុងកើតឡើង។ នៅពេលមនុស្សមានការព្រួយបារម្ភឈានដល់កម្រិតកំពូលហាក់ដូចជាពួកគេអាចធ្វើអោយអ្នកដទៃឈឺចាប់ដើម្បីអារម្មណ៍សុវត្ថិភាពរបស់ខ្លួន។

បច្ចុប្បន្នអ្វីដែលយើងអាចធ្វើត្រូវពាក់ម៉ាស រក្សាអនាម័យលាងដៃជានិច្ច បរិភោគម្ហូបឆ្អិន និងហាត់ប្រាណដើម្បីពង្រឹងសុខភាព។

ប្រភព៖ https://news.yahoo.co.jp/byline/haradatakayuki/20200810-00192432/

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: