ការខឹតខំប្រឹងប្រែងស្តារសិប្បកម្មកាំជ្រួចក្នុងស្រុកដើម្បីប្រកួតប្រជែងនឹងផលិតផលចិន

នៅប្រទេសជប៉ុនរដូវក្តៅតែងមានបាញ់កាំជ្រួច មិនមែនមានតែការបាញ់កាំជ្រួចខ្នាតធំប៉ុណ្ណោះទេ អ្នកក៏អាចធ្វើ​កាំ​ជ្រួច​ដោយផ្ទាល់ដៃសម្រាប់រីករាយជាមួយគ្រួសារ និងមិត្តភក្តិផងដែរ។

រូបភាព https://shirokuma-club.amebaownd.com/posts/4797042/

កាំជ្រួចដែលគេនិយមប្រើនៅផ្ទះមានច្រើនប្រភេទផ្សេងៗគ្នា ក្នុងនោះមានប្រភេទមួយដែលអ្នកអាចធ្វើដោយផ្ទាល់​គេហៅថា Senkou hanabi ។

រូបភាព Rakuten

នៅភាគខាងលិចប្រទេសជប៉ុនគេប្រើម្សៅផ្ទុះដាក់ក្នុងបំពង់ចំបើងខាងស្តាំដៃ ចំណែកភាគខាងកើតគេធ្វើកាំ​ជ្រួច​ដោយបង្វិលក្រដាសចម្រុះពណ៌ខាងឆ្វេង។ នៅជប៉ុនគេនិយមប្រើកាំជ្រួចភាគខាងកើតជាង។

ដូច្នោះបរិមាណម្សៅផ្ទុះមិនច្រើនធ្វើអោយផ្កាភ្លើងមិនចម្រុះពណ៌។ ប៉ុន្តែចំណុចដែលគួរអោយចាប់អារម្មណ៍កាំ​ជ្រួច​នេះ​មាន​ច្រើន​ទម្រង់​ផ្សេងគ្នា។

រូបភាព https://lineblog.me/pinkgold35/archives/1209320.html

កាំជ្រួច Senkou Hanabi ជាប្រភេទកាំជ្រួចកាន់ដៃ ដូច្នេះពេលធ្វើមានចលនាឬខ្យល់បក់ផ្កាភ្លើងអាចនឹងធ្លាក់ហើយ​រលត់។ ហេតុនេះជនជាតិជប៉ុននិយមលេងល្បែងនរណារក្សាអោយកាំជ្រួចឆេះយូរជាងគេនឹងឈ្នះ។

កាំជ្រួច Senkou Hanabi made in Japan ធ្លាប់ត្រូវគេលក់ក្នុងតម្លៃទាបនៅប្រទេសចិន។ ទោះយ៉ាងណាបើប្រៀប​ធៀប​ទៅនឹង Senkou Hanabi ដែលលក់ក្នុងតម្លៃ ២-៣ យ៉េននៅបរទេស ផលិតផលក្នុងស្រុកមានតម្លៃរហូតដល់ ៦០ យ៉េនជាមួយនឹងគុណភាពខុសគ្នាទាំងស្រុង។ បច្ចុប្បន្នកន្លែងផលិត Senkou Hanabi នៅតែមួយគត់ក្នុងប្រទេស។

ទោះយ៉ាងណាមានមនុស្សកំពុងព្យយាមធ្វើអោយកាំជ្រួច Senkou Hanabi ក្នុងស្រុកអាចងើបឡើងវិញ មិនត្រឹម​តែ​ខុស​​ប្លែក​ទាំងគុណភាពថែមទាំងបង្ហាញពីផលិតផលទៅកាន់បរទេសផងដែរ។

កាំជ្រួចមិនត្រឹម​តែឆេះយូរជាងមុន សូម្បីតែផ្កាភ្លើងក៏ស្អាតជាងមុនដែរ។ ក្រៅពីនេះទម្រង់ផ្កាភ្លើងកាំជ្រួចក្នុងស្រុកក៏មានការផ្លាស់ប្តូរបង្ហាញពីលក្ខណៈពិសេសរបស់ Senkou Hanabi ។

វីដេអូនេះបង្ហាញពីផ្កាភ្លើងនៃកាំជ្រួច Senkou Hanabi ដែលផលិតនៅប្រទេសជប៉ុនមានលក្ខណៈសម្បូរបែប។

ជាមួយនឹងគុណភាពកាំជ្រួចតម្លៃក៏ខុសគ្នាដែរ ដូច្នេះអ្នកអាចទិញយកធ្វើជាអំណោយ។ ប្រាកដជាពិសេសជាងនេះ​បើអ្នក​ទិញ​ជូន​នរណាម្នាក់ក្នុងឳកាសបុណ្យនារដូវក្តៅ។ សូម្បីតែការរវេចខ្ចប់កាំជ្រួចក៏សាកសមនឹងតម្លៃដែរ។

រូបភាព https://www.realjapanstore.com/fs/rjps/c/brand_fukuoka_tsutsuitokimasa

ភាគច្រើនកាំជ្រួច Senkou Hanabi របស់ជប៉ុនជាផលិតផលសិប្បកម្ម។ លោក Tsutsui ដែលជាអ្នកមានស្នាដៃស្តារវប្បធម៌ Senkou Hanabi នេះឡើងវិញ។ នៅឆ្នាំ ១៩៧០ សិប្បករជាច្រើននៅទូទាំងប្រទេសជប៉ុនចាប់ផ្តើមផលិតកាំជ្រួចប្រភេទនេះ។

ប្រហែលឆ្នាំ ១៩៧៥ កាំជ្រួចដែលធ្វើដោយដៃរបស់ជនជាតិចិនបានវាយលុកទីផ្សារក្នុងស្រុកលើកលែងតែហាងរបស់លោក Tsutsui ហើយកន្លែងផលិតកាំជ្រួច Senkou Hanabi នៅទូទាំងប្រទេសត្រូវបិទទ្វារជាបន្តបន្ទាប់។ ដូច្នេះហើយ​លោក Tsutsui ចង់បង្កើតកាំជ្រួចដែលមានតម្លៃថោកដើម្បីប្រកួតប្រជែងជាមួយផលិតផលចិន។

ការផលិតកាំជ្រួចកាន់ដៃមានលក្ខណៈពិសេសខុសគ្នាអាស្រ័យលើការបង្វិលក្រដាស បរិមាណម្សៅផ្ទុះ និងលក្ខខណ្ឌអាកាសធាតុពេលលេង។ នៅពេលដែលលោក Tsutsui បន្តមុខរបរគ្រួសារ គាត់ព្យាយាមកាត់បន្ថយថ្លៃដើមផលិត ប៉ុន្តែរក្សាគុណភាពច្រើនតាមដែលអាចធ្វើទៅបាន។

មិនត្រឹម​តែផ្កាភ្លើងរបស់កាំជ្រួចស្អាត សូម្បីតែការរចនាក៏ជាកត្តាសំខាន់កំណត់គុណភាពផងដែរ។ ក្រោមការកែ​លម្អ​រូប​រាងកាំជ្រួចអាច​យក​ទៅ​ធ្វើជាអំណោយ។ ជាមួយនឹងការខិតខំប្រឹងប្រែងស្តារផលតិផលក្នុងស្រុករបស់លោក Tsutsui កាំជ្រួច Senkou Hanabi made in Japan ទទួលបានការចាប់អារម្មណ៍សារជាថ្មីម្តងទៀត។ បច្ចុប្បន្ន​នៅ Fukuoka អ្នកអាចសាកល្បងធ្វើកាំជ្រួចដោយផ្ទាល់ដៃ។

ទឹកចិត្ត និងការខិតខំប្រឹងប្រែងរបស់លោក Tsutsui ពិតជាសមនឹងទទួលបានការសរសើរណាស់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: