គ្រោះថ្នាក់កើតឡើងដោយចៃដន្យចំពោះព្រះសង្ឃពេលប្រើ​អាល់​កុលលាងដៃ

ប្រទេសជប៉ុនកំពុងឈានចូលរដូវក្តៅ ហើយក៏ដូចជារាល់ឆ្នាំពិធីបុណ្យ Obon នៅពាក់កណ្តាលខែសីហា។

នេះជាពិធីបុណ្យពុទ្ធសាសនាជាឱកាសដែលកូនចៅអញ្ជើញវិញ្ញាណក្ខ័ន្ធដូនតាវិលមកផ្ទះ។ ក្នុងកំឡុងពេលនេះព្រះសង្ឃច្រើនតែមមាញឹកខ្លាំងព្រោះមានកម្មវិធីជាច្រើនធ្វើឡើងនៅវត្ត ក្នុងនោះមានព្រះសង្ឃមួយអង្គត្រូវគេអញ្ជើញ​អោយទៅផ្ទះដើម្បីសូត្រធម៌។

រូបភាព https://grapee.jp/854566

ផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ កើតឡើងគ្រប់ទីកន្លែង មនុស្សគ្រប់គ្នាត្រូវប្រយ័ត្នប្រយែងការពារការ​រីករាលដាលនៃជំងឺ។ ដើម្បីបង្ការការឆ្លងជំងឺក្នុងកំឡុងពេលលាងដៃដោយប្រើអាល់កុលព្រះសង្ឃមួយអង្គជួបគ្រោះអគ្គិភ័យ។

នៅពេលព្រះសង្ឃមួយអង្គនេះត្រូវបានគេអញ្ជើញអោយទៅផ្ទះដើម្បីសូត្រធម៌ ព្រះតេជគុណប្រើអាល់កុលលាងដៃ ប៉ុន្តែ​បន្ទាប់មកពេលអុចទៀនភ្លើងក៏ឆាបឆេះ។

ខ្ញុំគិតថាមនុស្សជាច្រើនក៏គួរតែយកចិត្តទុកដាក់នៅពេលលាងដៃដោយប្រើអាល់កុល។ ជាពិសេសពេលប៉ះពាល់ភ្លើង​ដូច​ជា​ចម្អិនម្ហូបឬជក់បារី -ល- ។

ទោះបីជាអ្នកអាចការពារខ្លួនអ្នកពីការឆ្លងជំងឺប៉ុន្តែក៏ត្រូវប្រយ័ត្នក្រែងរលាកផងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: