ឆានែលយូធ្យូបបង្រៀនធ្វើម្ហូបជប៉ុនដែលអ្នកមិនគួររំលង ហាត់ស្តាប់ភាសាជប៉ុនផងរៀនចម្អិនម្ហូបផង
ប្រសិនបើអ្នកជាមនុស្សចូលចិត្តចម្អិនម្ហូបឬមើលវីដេអូបង្រៀនធ្វើម្ហូបជប៉ុន។ ថ្ងៃនេះ JAPO នឹងណែនាំគេហទំព័រ Youtube ល្បីមួយចំនួនខាងក្រោម៖
១. Cooking with dog
នេះជាគេហទំព័រ Youtube បង្រៀនធ្វើម្ហូបដ៏ល្បីរបស់ជប៉ុនដែលមានអ្នកតាមដានជាង ១ លាននាក់។ គេហទំព័របង្រៀនធ្វើម្ហូបជាមួយឆ្កែមួយក្បាលឈ្មោះ Francis ។
នៅក្នុងវីដេអូនីមួយៗឆ្កែ Francis អង្គុយមើលចុងភៅចម្អិមជប៉ុនជាមួយនឹងមតិយោបល់ជាភាសាអង់គ្លេស។
គួរអោយស្តាយ Francis ស្លាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដូច្នេះពេលនេះចុងភៅមានតែឆ្កែតុក្កតាអង្គុយក្បែរប៉ុណ្ណោះ។
ប្រសិនបើអ្នកជាម្ចាស់សត្វចិញ្ចឹមដែលគួរឱ្យស្រឡាញ់ ហើយចូលចិត្តចម្អិនម្ហូប ហេតុអ្វីមិនសាកល្បងធ្វើជា Youtuber មួយរូប។
https://www.youtube.com/channel/UCpprBWvibvmOlI8yJOEAAjA
២. Ochikeron
គេហទំព័រ Youtube នេះមានអ្នកមើលប្រហែល ៩០០,០០០ នាក់ ហើយទទួលបានការសម្ភាសលើទំព័រ Japan Times ផងដែរ។ ក្រៅពីបង្រៀនធ្វើម្ហូបជប៉ុន ម្ចាស់ឆានែលនេះក៏ណែនាំអំពីការតុបតែងមុខម្ហូបតាមបែបគួរអោយស្រឡាញ់ ស្រួលធ្វើ និងជម្រុញទឹកចិត្តអ្នកទស្សនាអោយធ្វើតាម។
https://www.youtube.com/channel/UC5xAkS4828lDivq8cKFGSyw
៣. Runnyrunny999
បុរសម្នាក់ជាម្ចាស់ឆានែលមានឈ្មោះថា Taro ចម្អិនភាគច្រើនផ្អែកតាមការកម្មង់របស់អ្នកមើលដែលជាលក្ខណៈពិសេសនៃប៉ុស្តិ៍យូធ្យូបនេះ។
រូបមន្តរបស់បងប្រុស Taro សាមញ្ញហើយងាយស្រួលធ្វើតាម។ ម្យ៉ាងវិញគាត់កំប្លែងហើយនៅចុងបញ្ចប់នៃវីដេអូគាត់ក៏ជជែកជាមួយអ្នកមើល។ ប្រសិនបើអ្នកចង់អោយបងប្រុសម្នាក់នេះធ្វើម្ហូបជប៉ុនណាមួយសូមផ្ញើសំណូមពរទៅកាន់គាត់ សង្ឃឹមថាគាត់នឹងជ្រើសរើសម្ហូបដែលអ្នកសំណូមពរ។
https://www.youtube.com/channel/UCgFM_SE3g27lgIhds16a_oA
៤. DELISH KITCHEN – デリッシュキッチン
ឆានែលយូធ្យូបនេះមិនត្រឹមតែបង្រៀនធ្វើម្ហូបជប៉ុនប៉ុណ្ណោះទេ ថែមទាំងបង្រៀនចម្អិនម្ហូបដែលកំពុងពេញនិយមនៅជប៉ុនផងដែរ។
ចំណុចលេចធ្លោនៃឆានែលនេះជាសម្លេង Rapper របស់អ្នកនាំកម្មវិធី ប៉ុន្តែអ្នកនៅតែអាចយល់អំពីការចម្អិនដោយសារវិធីកែសម្រួលងាយយល់។
ប្រសិនបើអ្នកចង់ហាត់ស្តាប់ភាសាជប៉ុនហើយពេញចិត្តនឹងអាហារស្រស់ៗអាចតាមដានឆានែលនេះណា!
https://www.youtube.com/channel/UC4YYMfsqUrejYXKnV–BydQ
៥. Tastemade Japan
ទោះបីជាល្បីលើបណ្តាញសង្គម Instagram ក៏ Tastemade Japan មានគេហទំព័រផ្ទាល់លើ Youtube ផងដែរ។ លក្ខណៈពិសេសនៃឆានែលនេះគឺជាការបង្រៀនធ្វើម្ហូបវីដេអូក្រោម ១ នាទីជាមួយនឹងការថតវីឌីអូ កំណត់ពណ៌ និងកែសម្រួលប្រាកដជាទាក់ទាញអារម្មណ៍របស់អ្នក។
រូបភាព prtimes
https://youtu.be/tY9vLjFugio
https://www.youtube.com/channel/UC600H5chBUZ9xYWXH8z-Sxw
តើអ្នកចូលចិត្តមើលវីដេអូបង្រៀនធ្វើម្ហូបដែរទេ? តើឆានែលធ្វើម្ហូបលើ Youtube មួយណាដែលអ្នកចូលចិត្តជាងគេ?