បទចម្រៀង MV ថ្មីរបស់តារាស្រី Billie Eilish ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនជប៉ុន
តារាចម្រៀងស្រីឈ្មោះ Billie Eilish ទទួលជោគជ័យតាំងពីអាយុ ១៨ ឆ្នាំនៅពេលបទចម្រៀងរបស់នាងចេញផ្សាយលើ SoundClound ។ បទចម្រៀងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់នាងគឺបទ “Bad Guy” បង្ហាញពីលក្ខណៈស្ទីលប្លែកៗដែលមិនធ្លាប់មានពីមុនមក។
ហើយបទចំរៀងថ្មីបំផុតមានចំណងជើងថា “My Future” មានភាពខុសគ្នាខ្លាំងមិនត្រឹមបទភ្លេង សូម្បីតែការសម្តែងក៏មិនដូចទៅនឹងផលិតផលមុនៗដេរ។
នៅក្នុង MV បទចម្រៀង “My future” ថតតាមលក្ខណៈគំនូរជីវចល តារាស្រី Billie Eilish ដើរក្រោមទេសភាពស្រស់បំព្រងនៃធម្មជាតិ។
រូបភាព https://www.haveeru.com.mv/billie-eilish-introduced-a-studio-ghibli-esque-new-music-online-video-for-her-tune-my-future/
ទិដ្ឋភាពចម្រុះពណ៌ និងស្លឹកសន្សើមធ្វើអោយអ្នកគាំទ្ររបស់តារាចម្រៀងស្រីរូបនេះគិតស្រមៃពីស្នាដៃរបស់ Ghibli Studio ។ ទេសភាពធម្មជាតិក្នុង MV នាំផ្លូវនារីម្នាក់នាពេលរាត្រីភ្លៀងធ្លាក់ ថ្ងៃបន្ទាប់មានពន្លឺព្រះអាទិត្យដ៏កក់ក្តៅ។ នៅតាមផ្លូវនាងមើលឃើញកង្កែប ពីងពាង និងសត្វតូចៗជាច្រើនទៀតដែលស្រដៀងនឹងរឿង My Neighbor Totoro និង Nausicaa ។
MV នេះផលិតដោយ Chop Studio ទីស្នាក់ការនៅ Melbourne ប្រទេសអូស្រ្តាលីទាក់ទាញអ្នកគាំទ្របស្ចឹមប្រទេសជាច្រើន ហើយទន្ទឹមនឹងនេះអ្នកគាំទ្រតារាស្រី Billie Eilish នៅប្រទេសជប៉ុនក៏មានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះភាពស្រដៀងគ្នានេះដែរ។
បទចម្រៀងនេះចេញផ្សាយតាំងពីខែកុម្ភៈហើយវីដេអូចម្រៀងក៏លក្ខណៈគំនូរជីវចលផងដែរ។ នាងបានផ្លាស់ប្តូរការស្រមើលស្រមៃទាំងអស់ទៅជានិយមន័យនៃសិល្បៈ។ ខ្ញុំពិតជាសរសើរចំពោះនរណាម្នាក់ដែលអាចធ្វើបានដូច្នេះ។ រឿង Anime ដូចជាកម្លាំងជម្រុញទឹកចិត្តជនជាតិជប៉ុន។
កង្កែបតូចដែលលេចមុខក្នុង MV ក៏ត្រូវបានប្រជាជនជប៉ុនជាច្រើនស្រឡាញ់ផងដែរ។
ビリーアイリッシュちゃんのMVのカエルかわいい! pic.twitter.com/nHcvDauPJu
— mobu (@R_mobu) August 1, 2020
អ្វីដែលបានកើតឡើងក្នុងឆ្នាំនេះហាក់ដូចជាលើសលប់ ទោះជាយ៉ាងណាបទចម្រៀង “My Future” អាចជួយអ្នកអោយបន្ធូរអារម្មណ៍ និងមិនភ្លេចក្តីសង្ឃឹមចំពោះរឿងអនាគតឡើយ។
Sacchan