រៀបការមានកូននៅអាយុ ១៦ ឆ្នាំ – តារាម៉ូដែល Maya ទទួលមតិរិះគន់ច្រើនលើបណ្តាញសង្គមជប៉ុន
យុវជនម្នាក់ឈ្មោះ Maeda Shun អាយុ ១៧ ឆ្នាំ និងយុវនារីឈ្មោះ Maa Shigekawa អាយុ ១៦ ឆ្នាំបានក្លាយជាឪពុកម្តាយក្នុងវ័យជំទង់។ គូស្នេហ៍វ័យជំទង់ទាំងពីរកំពុងក្លាយជាប្រធានល្បីលើបណ្តាញសង្គមជប៉ុន។ ពួកគេជួបគ្នាពេលចូលរួមក្នុងកម្មវិធី Show AbemaTV “Kyo, Suki ni Narimashita” ដែលជាកម្មវិធីទូរទស្សន៍សម្រាប់វ័យជំទង់។
នៅពេលចូលរួមក្នុងកម្មវិធី Maya និង Maeda ជាមួយសិស្សវិទ្យាល័យជាច្រើនទៀតធ្វើដំណើរកំសាន្តស្វែងយល់គ្នាទៅវិញទៅមក ហើយនៅទីបំផុតពួកគេក៏ក្លាយជាគូស្នេហ៍ ទទួលបានរង្វាន់ ហើយចាប់ផ្តើមណាត់ជួបគ្នា។
ក្រោយរយៈពេលណាត់ជួបគ្នាមួយឆ្នាំ Maya ស្រាប់តែចែករំលែករូបថតអេកូលើបណ្តាញសង្គម ហើយប្រកាសថានាងមានផ្ទៃពោះ ៨ ខែបច្ចុប្បន្នកំពុងរស់នៅជាមួយ Maeda ។
កាលពីខែកក្កដា Maya សម្រាលបានកូនស្រីម្នាក់ ប៉ុន្តែមនុស្សជាច្រើនលើបណ្តាញសង្គមហាក់ដូចជាមិនយល់ស្របនឹងអ្នកទាំងពីរព្រោះពួកគេនៅក្មេងពេក។ យោងទៅតាម Sina មតិភាគច្រើនយល់ថាធ្វើជាប្តីប្រពន្ធនៅអាយុ ១៦-១៧ ឆ្នាំមិនទាន់ដឹងពីបញ្ហាសុខភាព និងផ្លូវចិត្ត ថែមទាំងអាចប៉ះពាល់ដល់ការសិក្សា។ បច្ចុប្បន្នគូស្វាមីភរិយាវ័យជំទនង់ Maya និង Maeda នៅតែទទួលការរិះគន់ជាច្រើន។ Maya ក៏និយាយថានាងនឹងបញ្ចប់នីតិវិធីរៀបការឆាប់ៗពេលមិត្តប្រុសនាងមានអាយុ ១៨ ឆ្នាំ។
https://youtu.be/lD7oR1TYuMo
នៅប្រទេសជប៉ុនតាមច្បាប់តាំងពីខែមិថុនាឆ្នាំ ២០១៨ អាយុរៀបការរបស់បុរសត្រូវបានផ្លាស់ប្តូរពី ២០ ទៅ ១៨ ឆ្នាំ ហើយចំពោះស្ត្រីចាប់ពីអាយុ ១៦ ឆ្នាំ។ មានន័យថាពេលនេះអ្នកទាំងពីរអាចរៀបការបាន ប៉ុន្តែមិនអាចចុះឈ្មោះអាពាហ៍ពិពាហ៍ត្រូវរង់ចាំ Maeda មានអាយុ ១៨ ឆ្នាំ។
【ご報告】 pic.twitter.com/O74lgBW6hd
— まえだしゅん (@maeda__shun) April 21, 2020
AD