នៅតំបន់ Tokoname មានប្រវត្តិផលិតសេរ៉ាមិចស្រស់ស្អាតចំណាស់ជាងគេនៅប្រទេសជប៉ុន

នៅភាគខាងលិចទីក្រុង Tokoname ប្រទេសជប៉ុនមានផ្លូវមួយដែលគេអោយឈ្មោះថាផ្លូវសេរ៉ាមិច Tokoname ក្នុងខេត្ត Aichi នៅកណ្តាលឧបទ្វីប Chita ។ ទីនេះមានអាកាសយានដ្ឋានអន្តរជាតិ Chubu ដូច្នេះគេហៅថាច្រករបៀងដែនអាកាស នៅ Tokoname មានឡដុតស្មូនបុរាណចំនួន ៦ ក្រៅពីនេះមានកន្លែងឯកទេសផលិតសេរ៉ាមិច​បុរាណដូចជា Bizen, Shigawaki, Tamba, Seto និង Echizen ។

រូបភាព https://www.tokoname-kankou.net/

រូបភាព https://www.tokoname-kankou.net/

ក្នុងចំណោមទីតាំងទាំង ៦ កន្លែងនោះ Tokoname ត្រូវគេចាត់ទុកថាធំហើយមានអាយុកាលយូរជាងគេ។ ផ្លូវថ្មើជើង Yakimono ជាសង្កាត់ដែលផលិតសេរ៉ាមិចនៅសម័យ Showa (១៩២៦-១៩៨៩) និងជាទិសដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើននៅ Tokoname ។ នៅក្នុងតំបន់នេះមានរោងចក្រ បំពង់ផ្សែងធ្វើពីស្មូន ឡស្មូនធ្វើពីឥដ្ឋចាស់មានលក្ខណៈបុរាណ ហើយត្រូវគេចាត់ទុកថាជាបេតិកភណ្ឌប្រវត្តិសាស្ត្រ។

រូបភាព https://www.tokoname-kankou.net/

នៅទីនេះយើងអាចមើលឃើញសកម្មភាពលក់ដូរគ្រឿងស្មូន ហើយវាក៏ជាកន្លែងទាក់ទាញអ្នកថតរូបដែលចង់ចាប់​យក​ទិដ្ឋភាព​ប្រទេសជប៉ុនសម័យបុរាណផងដែរ។ ផ្លូវនេះត្រូវគេចាត់ទុកជាប្រវត្តិសាស្ត្រដ៏ចំណាស់ក្នុងចំណោមទីតាំង​ទាំង ១០០ កន្លែងនៅប្រទេសជប៉ុនក្នុងខែមីនា ២០០៧ ។

រូបភាព https://www.tokoname-kankou.net/

បច្ចុប្បន្ននៅតែមានសិល្បករសេរ៉ាមិចជាច្រើន ហើយថ្មីៗនេះមានហាងលក់ជាច្រើនបើកលក់ពិសេសហាងកាហ្វេ និង Gallery ដាក់បង្ហាញសេរ៉ាមិចដែលទាក់ទាញភ្ញៀវជាច្រើនមកទស្សនា។ មានហាងជាច្រើនផលិត និងលក់គ្រឿង​ស្មូន ភ្ញៀវអាចជ្រើសរើសផលិតផល និងជជែកជាមួយម្ចាស់ហាងដែលមានតែតំបន់ Tokoname ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ​នៅមានកន្លែងធ្វើគ្រឿងស្មូន និងគំនូរសិល្បៈជាច្រើន។

រូបភាព https://www.tokoname-kankou.net/

នៅលើជញ្ជាំងបេតុងតាមបណ្តោយផ្លូវពីស្ថានីយ៍ Tokoname ភាគខាងកើតមានរូបឆ្មាប្រហែល ៣៩ រូបធ្វើដោយ​ដៃ​របស់​វិចិត្រករសេរ៉ាមិចចំនួន ៣៩ នាក់ដែលបង្ហាញពីក្តីស្រឡាញ់ និងភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈប្រពៃណីនេះ។

រូបភាព https://www.tokoname-kankou.net/

អាស័យដ្ឋាន៖

Sakaemachi, Tokomachi, Aichi 479-0836

ធ្វើដំណើរពី ៥-១០ នាទីពីស្ថានីយ៍ Tokoname

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: