Kyoko’s cooking : បាយថ្ងៃត្រង់ជាមួយនឹងសាច់ជ្រូកឆាខ្ញី

ឪពុករបស់ Mamaya ចូលចិត្តសាច់ជ្រូកឆាខ្ញី។ សូមក្រឡេកមើលរូបមន្តសាមញ្ញហើយឆ្ងាញ់បំផុត។ អ្នកអាចសាក​ល្បង​ធ្វើ​នៅ​ផ្ទះ​បាន។

គ្រឿងផ្សំ៖

ទឹកជ្រលក់ (លាយគ្រឿងផ្សំខាងក្រោម)

  • Sake ៖ ៣/៤ ស្លាបព្រា
  • Shoyu ៖ ២/៣ ស្លាបព្រា (បរិមាណ Shoyu គួរតែតិចជាង Sake)
  • ស្ករ ១ ៖ ស្លាបព្រាកាហ្វេពេញ
  • ខ្ញីមួយស្លាបព្រា
  • ចំណិតសាច់ជ្រូកស្តើង ៖ ២០០ ក្រាម
  • ប្រេងឆា

របៀបចម្អិន៖ 

ដំបូងអ្នកត្រូវដាក់សាច់ក្នុងទឹកជ្រលក់ដែលបានលាយមុនរយៈពេល ១ នាទី។

ក្រោយរយៈពេល ១ នាទីចាក់ប្រេងចូលខ្ទះ ហើយរង់ចាំប្រេងក្តៅមួយសន្ទុះ បន្ទាប់មកដាក់សាច់ជ្រូកចូលឆា ចំណាំ​កូរ​អោយ​សព្វ​តែកុំឆាយូរពេលព្រោះសាច់ជ្រូកស្តើង។

បន្ទាប់ចាក់ទឹកជ្រលក់ទាំងអស់ចូលក្នុងខ្ទះកូរអោយសព្វរួចបិទភ្លើង។

ក្រៅពីនេះនៅមានវិធីចម្អិនផ្សេងទៀតគឺអ្នកអាចឆាសាច់មុនពេលចាក់ទឹកជ្រលក់ចូល។ របៀបធ្វើនេះជួយអោយសាច់ជ្រូកមើលទៅឆ្ងាញ់។

ប្រវត្តិរូបបងស្រី Kyoko ៖

ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」

Kyoko Nakao (អាយុ ៥១ ឆ្នាំ)

នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិនម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់​ចំណូល​ចិត្ត​របស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹង​ទិញគ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់​ហាងរបៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះ​ស្ថានបោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូច​មួយ​នៅ​ឆ្នាំ​ក្រោយ។

អាជីពអ្នកបោះពុម្ពផ្សាយ

  • ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
  • ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
  • ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
  • ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។

អំពី “Shunsai Mamaya”

* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ  “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយដ្ឋាន​មានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើង​ធ្វើម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរព​ចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយ​បង​​ស្រី​របស់​គាត់​ឈ្មោះ Kazuko ។

Kyoko Nakao

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: